EP45 : អូនវៃពេទ្យធ្មេញឡើងប៉ោងមុខ?

Start from the beginning
                                        

" ហឹស ក្មេងម្នាក់នេះ!!! " Yiboច្រត់ចង្កេះសម្លក់គេពីក្រៅទាំងក្រឺតក្នាញ់ មុននឹងបែរទៅមើលសុងហានដែលដើរខ្ចឺតៗដូចមានបូសគូថ ទើបខ្ទប់មាត់លួងអស់សំណើចមួយតង់ទៀត។

" សប្បាយណាស់លើគំនរទុក្ខគេហ្នឹង ចាំមើលតែត្រូវប្រពន្ធទាត់ចំម្ដង ខ្ញុំអង្គុយបត់ជើងសើចហ្មង " សុងហានមុខស្អុយមាត់ជីបអូចៗ ឡើងទៅអង្គុយនៅកន្លែងបើកឡាន Yiboឡើងតាមក្រោយហើយឡានក៏ចាប់ផ្ដើមធ្វើដំណើរ។

+គ្លីនិកព្យាបាលជំងឺមាត់ធ្មេញ

" អូនចូលទៅ! " Yiboឈររុញមនុស្សតូចដែលក្រាញ់នៅខាងក្រៅមិនព្រមចូលទៅខាងក្នុងបន្ទប់ ទឹកភ្នែកស្រក់ម៉ាត់ៗ មុខស្លេកដូចមាន់ស្ងោរ មិនប្រាប់ក៏ដឹងថាគ្នាភ័យប៉ុណ្ណាដែរ។

" អ្ហឹកៗ អត់ចូលទេ! ទៅផ្ទះវិញ!! " Zhanតោងដៃនាយស្និតដូចតុកកែតោងជញ្ជាំង ក្រាញ់ដាច់ខាតមិនព្រមចូល ខំគ្រវីក្បាលសឹងតែវិលមុខហើយ នាយមិនចាប់អារម្មណ៍ខ្លួនសោះ។

" យ៉ាងណាក៏មកដល់ទៅហើយ អូនចូលទៅណា៎ ចាំពេលជា ចាំបងទិញរបស់ឆ្ញាញ់ឲ្យអូនញ៉ាំ អូនចង់ញ៉ាំអីក៏បាន បងរកទិញឲ្យទាំងអស់ មិនថាអាហារចិន កូរ៉េ ជប៉ុន នោះទេ, អូខេអត់? " នាយប្ដូរមកលួងលោមគេវិញ ចាប់ដៃគេចេញទើបលើកដៃទៅជូតទឹកភ្នែកវាសចេញថ្ពាល់ក្រពុំស្អាត។

" តែអូនខ្លាច អ្ហឹកៗ! "

" ក្មេងល្អ! អូនកុំខ្លាច ឥឡូវទិញរបស់ឲ្យញ៉ាំហើយ បងឲ្យកាតខ្មៅអូនទៀត យល់ព្រម? " ដឹងច្បាស់ថាវិធីនេះនឹងបានផល ទើបនាយលើកវាមកធ្វើជាថ្នូរដើម្បីឲ្យគេព្រមចូលទៅដោយសម្រួល។

" អ្ហឹកៗ ក៏បាន!! " ថាអីចុះខុស ចាន់ងក់ក្បាលទាំងបង្ខំ ទោះបីបានកាតក៏នៅតែមានអារម្មណ៍ថាខ្លាចដែរ។

" ឆ្លាត! ឆាប់ចូលទៅ បងរង់ចាំអូននៅខាងក្រៅ! " នាយថើបក្បាលគេមួយខ្សឺតឲ្យកម្លាំងចិត្ត រុញខ្នងគេចូលទៅខាងក្នុងបន្ទប់ ដែលមានទន្តពេទ្យនិងជំនួញការម្នាក់ចាំរួចជាស្រេច។ ចាន់ធ្វើមុខចង់យំជាថ្មី ដៃដាក់ទ្រថ្គាមសំឡឹងមើលទៅទន្តពេទ្យ មិនដឹងថានឹងរត់ចេញវិញឬអត់ទេ!

" សុងហាន នៅមើលគេផង យើងមានការទៅក្រៅមួយភ្លែត! " Yiboងាកមកប្រាប់សុងហានដែលអង្គុយចាំនៅកៅអីខាងក្រៅ ព្រោះនាយទើបតែទទួលបានសារពីលោកហាវីដសុំណាត់ជួបបន្ទាន់មួយភ្លែត។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now