នៅលើឆាករាងចតុកោណកែងបំភ្លឺភ្លើងភ្លឺចិញ្ចាច ពិធីករបានអញ្ជើញលោកWuជាម្ចាស់កម្មវិធីឡើងមកថ្លែងសន្ទរកថាអរគុណដល់ភ្ញៀវដែលបានចូលរួម។ បន្ទាប់មកWine & Red Wine ជាច្រើនប្រភេទក៏ត្រូវបានដាក់បង្ហាញឡើងនៅលើឆាក ដែលគ្រប់ដបសុទ្ធតែបានផលិតឡើងប្រកបដោយគុណភាពខ្ពស់ រាល់គ្រឿងផ្សំក៏ដូចជាសារធាតុនៅក្នុងស្រាសុទ្ធតែត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ ដូច្នេះវាជាប្រភេទស្រាដែលឥតខ្ចោះបំផុត ដែលនឹងធ្វើឲ្យមានការដេញថ្លៃនាពេលបន្តិចទៀតនេះ។
" ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ,Lambrusco គឺជាប្រភេទស្រាផ្លែឈើរសជាតិស្ត្របឺរីនិងផ្លែប៊ឺរីខ្មៅនៅក្នុងនោះ។ វាចម្រាញ់ចេញពីផ្លែស្រ្តបឺរីនិងផ្លែប៊ឺរីស្រស់ៗដឹកមកពីចម្ការរបស់កសិករ ធានាបាននូវគុណភាព ក៏ដូចជារសជាតិជូរអែម ពេញនិយមបំផុតសម្រាប់សុភាពបុរសនិងសុភាពនារី។ មិនត្រឹមតែប៉ុណ្ណោះ Red Wine មួយប្រភេទនេះសក្ដិសមបំផុតសម្រាប់មុខម្ហូបដែលមានជាតិខ្លាញ់ ប្រៃ ជាដើម! អេ៎ នរណាខ្លះជាហ្វេន Lambrusco? " ពិធីករបញ្ចេញវោហាសព្ទទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវកិត្តិយសឲ្យមើលទៅរូបរាងដ៏ឥតខ្ចោះនៃ Lambrusco មិនលើកលែងសូម្បីនាយតូចដែលអង្គុយកៅអីកណ្ដាលរវាងសុងហាននិង Yibo។
" នែ៎ មិចបងឯងអង្គុយធ្វើមុខអ៊ីចឹង? " Zhanសួរឡើង បន្ទាប់ពីងាកទៅឃើញលោកប្ដីជាទីស្រឡាញ់អង្គុយបូញមាត់ដូចកូនក្មេងខឹងនឹងនរណាដណ្ដើមស្ករគ្រាប់មក។ បូញមាត់មធ្យម ងំមុខស្អុយដូចគេចែកទ្រព្យឲ្យមិនស្មើ។
" ខឹង! "
" ស្អី? " Zhanធ្វើមុខសួរបញ្ជាក់ មកឆ្លើយស្អីមួយម៉ាត់ឆ្កុយហ្នឹង? នរណាយល់? ហើយទៅខឹងពីណាមកលោកព្រះ?
" អាមួយហ្នឹងព្រាននារីណាស់! បើបងមកមិនទាន់ វាចាប់ថ្ពាល់អូនមិនខាន ខឹង! ខឹងសឹងតែទៅចាប់វាបោកដូចកញ្ចាញចេកឲ្យលានអណ្ដាតថ្លិនៗទៅហើយ! " Yiboជ្រួញចញ្ចើមចូលគ្នាធ្វើមុខខឹង ខឹងអើយសែនខឹង ខឹងនឹងហេម៉ុនដែលប្រហើនមកចង់ប៉ះថ្ពាល់ភរិយាសំណព្វចិត្តរបស់ខ្លួន។
" បងឯងហៅគេដាច់សាច់ម្ល៉េះ? " នាយតូចសំលៀងភ្នែកមើលទៅប្ដីទាំងអស់សំណើច ស្មានថាកើតអីឃើញអង្គុយធ្វើមុខស្អុយមួយថ្ងៃហើយ ការពិតនៅគិតប្រច័ណ្ឌរឿងមុននេះសោះ។
" ហៅមិនបាន? អូនកាន់ជើងវា? " Yiboសំឡឹងមកនាយតូចទាំងក្រសែភ្នែកចាប់កំហុស។
" ឆ្កួត! អូននៅអង្គុយទីនេះ ទៅកាន់ជើងគេឯណាបាន? ហើយបើកាន់ជើងគេ ពេលគេដើរទៅមិនដួលផ្កាប់មុខ? "
" បើបានដួលផ្កាប់មុខនឹងរឹតតែល្អ បងនឹងសើចវារហូតចុកពោះតែម្ដង "
" ពុទ្ធោ លោកសេដ្ឋី Wang នេះអីក៏ចិត្តខ្មៅម្ល៉េះ? ប្រច័ណ្ឌអូនដល់ថ្នាក់នេះឬ? ហឹម? " Zhanខិតកៅអីទៅជិត ឱបដើមដៃរបស់នាយទម្លាក់ក្បាលផ្អែកស្មារបស់នាយទាំងលួចសើចតិចៗសប្បាយចិត្តដែលឃើញប្រតិកម្មនាយប្រច័ណ្ឌខ្លួនបែបនេះ។
(ទើបឈ្លោះគ្នាហើយសោះ ចុះឡើងត្រូវគ្នាវិញបាត់ គួរអរគុណដល់ពូហេម៉ុន🌚)
" មានប្រពន្ធបើមិនចេះប្រច័ណ្ឌ ដូចធ្វើជំនួញអត់មានប្រាក់ចំណេញ! "
" ទ្រឹស្ដីណាស់ៗ!! " សំឡេងសុងហានបន្លឺឡើង ឲ្យYiZhanងាលទៅមើល តែសុងហានមិនខ្ចីខ្វល់ភ្នែកប្រឹងមើលទៅលើឆាក ធ្វើមិនដឹងមិនលឺ ដូចមុននេះមិនបាននិយាយស្អី។
ឃ្លុះ*
" អូយ៎ ចៅហ្វាយខោកក្បាលខ្ញុំ? " សុងហានលើកដៃក្ដោបក្បាល ធ្វើមុខជូរងាកទៅមើល តែYiZhanអង្គុយផ្អែកស្មាគ្នាធ្វើដូចគ្មានដឹងរឿងស្អី ដូចដែលនាយធ្វើមុននេះអ៊ីចឹង។
ដោយគ្មាននរណា សុងហានក៏បែរទៅមើលលើឆាកវិញ។
ឃ្លុះ*
" យ៉ា! ប្ដីប្រពន្ធពីរនាក់នេះធ្វើបាបខ្ញុំច្បាស់ណាស់! " សុងហានលើកដៃក្ដោបក្បាលម្ដងទៀត មុខជូរហួញលើសមុនទៅទៀត។
" ស្អី? គ្មានដឹងស្អីផង " Yiboគ្រវីក្បាលពេបមាត់ដាក់សុងហាន បញ្ជាក់ថាមិនបានដឹងស្អីទេ បន្តិចក៏អត់ដឹងដែរ។
" មែនហ្នឹង ពួកយើងអង្គុយតែពួកយើងទេ គ្មានបានប៉ះបងឯងទេ បើមិនជឿសួរអ្នកអានទៅ អ្នកណាអ្នកខោក? " Zhanបន្ថែម....
ឥឡូវអ្នកណាអ្នកខោកក្បាលបងហានពិតប្រាកដ?🤓
To Be Continue....┗(•ˇ_ˇ•)―→🤍
YOU ARE READING
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfiction[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae
EP35 : អាមួយហ្នឹងព្រាននារីណាស់!
Start from the beginning
