" វាពិតជាបែបនោះប្រាកដណាស់ មែនទេអូនសំឡាញ់? " Yiboឱនមុខចុះមើលទៅ Zhan ក្នុងន័យឲ្យគេងក់ក្បាលយល់ស្របតាមអ្វីដែលនាយនិយាយមុននេះ។
" មែន! មែនហើយ! " Zhanងក់ក្បាលតិចៗទាំងមិនសូវយល់ឡើយ ឈរហើបជើងម្ដងម្កាលពេលមនុស្សមាឌធំរឹតចង្កេះទាញទៅផ្អោបជាប់នាយម្ដងៗ ព្រោះប្រឹងបង្ហាញឌឺទៅហេម៉ុន។
" ហ្ហា! ស្ដាយខ្លាំងណាស់ មុននេះស្មានតែជាប្អូនរបស់លោកWang, ខ្ញុំនេះបម្រុងនឹងញ៉ែទៅហើយ " ហេម៉ុនផ្លុំខ្យល់ចេញតាមមាត់ ធ្វើមុខញញឹមបែបសោកស្ដាយមក។
" បែបនេះហើយទើបពេលខ្លះគេថាបើចង់ធ្វើអ្វីមួយ ត្រូវដឹងឲ្យច្បាស់សិនថាវាជាអ្វី ដុំដែកក្ដៅទើបនឹងដុត ប៉ះតែបន្តិចរលាកដៃមើលមិនឃើញនោះទេ " Yiboមុខស្មើតបមកវិញ គ្រប់ម៉ាត់ដូចជាកំពុងដាល់ហេម៉ុនកណ្ដាលមុខចឹង ពាក្យផ្ចាញ់ផ្ចាល់បែបសង្គ្រាមត្រជាក់ សឹងតែធ្វើឲ្យក្អួតឈាម។
" អឺ ចៅហ្វាយកម្មវិធីចាប់ផ្ដើមហើយ យើងគួរទៅរកកន្លែងអង្គុយល្អទេ? "Songhanឃើញស្ថានការណ៍កាន់តែក្ដៅគគុកបែបនេះ ក៏រហ័សបង្វែរប្រធានបទទៅរឿងផ្សេង ម្យ៉ាងបើនៅយូរទៀតប្រាកដជាមានម្នាក់ហក់ដាល់ម្នាក់ទៀតមិនខាន។
" មែនហើយ អូនចុកជើងណាស់ ពួកយើងទៅរកកៅអីអង្គុយទៅ " Zhanបន្ថែមពីក្រោយ ទើបYiboដកភ្នែកពីមុខហេម៉ុនមកមើលមុខរបស់គេហើយពោលឡើង៖
" Okay! លោកហេម៉ុន សុំលាសិនហើយអ៊ីចឹង "
" តាមសម្រួលចុះបាទ! " ហេម៉ុនតបវិញជាមួយស្នាមញញឹមស្រស់ ទើបYiboដើរកៀកចង្កេះZhanទៅរកកៅអីអង្គុយបាត់ដោយមានសុងហានដើរតាមពីក្រោយ។
" ក្អេងក្អាងខ្លាំងណាស់! របស់រឹតតែពិបាកយក បើយកបានវារឹតតែសប្បាយលេង! " ហេម៉ុនយកអណ្ដាតទល់ថ្ពាល់ ស្ដីទាំងញញឹមនឹកអស់សំណើចនឹងការសន្ទនាមុននេះរវាងYibo។ បន្ទាប់ពីនោះនាយក៏ដើរទៅនិយាយជាមួយអ្នកជំនួញផ្សេងៗទៀត ដោយសារលោកប៉ារបស់នាយមិនបានមកទើបត្រូវជំនួសតំណែងគាត់។
+SKIP
កម្មវិធីពិពណ៌ស្រាក្រហម ឈានដល់វគ្គសំខាន់។ ភ្ញៀវដែលបានចូលរួមមួយចំនួនធំនាំគ្នាចូលអង្គុយតាមកៅអីរាងៗខ្លួន ខ្លះក៏នៅឈរតាមតុ សល់ផ្សេងទៀតគឺជាអ្នកកាសែត។
DU LIEST GERADE
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfiction[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae
EP35 : អាមួយហ្នឹងព្រាននារីណាស់!
Beginne am Anfang
