ភាគទី12: ហឹក~~បងប្រុសជួយជីនផង

Start from the beginning
                                        

    តាំងពីគាត់បានណែនាំខ្លួនឯងឱ្យគេបានស្គាល់ហើយមកគេក៏លែងខ្លាចគាត់ដូចជាពេលដែលបានជួបគ្នាដំបូងទៀតមិនតែ
ប៉ុណ្ណោះនូវអង្វរឱ្យគាត់ជួយដោះលែងគេថែមទៀត។ 

    ប៉ុន្តែគាត់ឯណាទៅហ៊ានដោះលែងគេដោយគ្មានការបញ្ជាពីចៅហ្វាយគាត់ទៅអ៊ីចឹងហើយមានតែព្យាយាមនិយាយបន្លបតែប៉ុណ្ណោះ ទោះជាចិត្តពិតគាត់អាណិតដល់ក្មេងម្នាក់នេះយ៉ាងណាក្ដីក៏គាត់មិនហ៊ានក្បត់និងចៅហ្វាយរបស់គាត់ដែរ។  ព្រោះតែនាយមាន
គុណបុណ្យមកលើគ្រួសាររបស់គាត់ណាស់។
   
    «ឈប់សិន!  អ៊ុំស្រីកុំទាន់ទៅ»  ឃើញ  អ៊ុំស្រីហ៊ុនសុី  រៀបនិងបើកទ្វាចេញទៅហើយ  ជីន  ក៏ហៅគាត់ជាមុន។

    «ត្រូវការអ្វីទៀតមែនទេអ្នកប្រុស?» អ៊ុំស្រីហ៊ុនសុី  បញ្ឈប់ដំណើររបស់គាត់ហើយក៏ងាកមកសួរនាំរាងតូច។  ឃើញទេគាត់គិតមិនខុស
ពិតមែនថាក្មេងម្នាក់នេះប្រាកដជាហៅឱ្យគាត់ឈប់ហើយ។

    «គឺខ្ញុំចង់~~» ជីន
    
    «មិនបានទេអ្នកប្រុស!  អ៊ុំពិតជាមិនអាចជួយអ្នកប្រុសបានពិតមែន»  មិនឱ្យរាងតូចបញ្ចប់ប្រយោគរបស់គេទាន់  អ៊ុំស្រីហ៊ុនសុី  ក៏និយាយកាត់ជាមុន។

    «មិនមែនរឿងនេះទេអ៊ុំស្រី! ខ្ញុំគ្រាន់តែចង់ដឹងថាពេលនេះខ្ញុំនៅឯណាតែប៉ុណ្ណោះ»  មិន
មែន  ជីន  ឈប់មានគំនិតចង់រត់ចេញទើបមិនសុំអង្វរ  អ៊ុំស្រីហ៊ុនសុី  ឱ្យជួយដោះលែងដល់ខ្លួនដូចជាពេលមុនទៀត។ ប៉ុន្តែមកពីដឹងថាទោះបីខំប្រឹងអង្វរករយ៉ាងណាក៏គាត់គ្មាននិងជួយខ្លួន។  ម្យ៉ាងទៀតទោះបីជាចង់រត់
ចេញដោយខ្លួនឯងក៏មិនកើតព្រោះមិនថាទ្វាឬក៏បង្អួចគ្រប់កន្លែងដែលមាននៅក្នុងបន្ទប់នេះគឺត្រូវចាក់សោជាប់ទាំងអស់។
    បែបនេះហើយទើបត្រឹមតែចង់ដឹងថាពេល
នេះគេស្ថិតនៅត្រង់ចំណុចណានៃប្រទេសកូរ៉េនេះ។     បើតាមការស្មានទីនេះប្រហែលជាសមុទ្រព្រោះតែគេបានស្ដាប់ឮសម្លេងទឹករលក  ចំណែកនៅជុំវិញបរិវេណខាងក្រៅបន្ទប់ដែល
គេកំពុងតែនៅនេះគឺពោរពេញទៅដោយដើម
ឈើពណ៌ខៀវស្រងាត់នឹងសម្លេងសត្វយំព័ទ្ធជុំវិញ។

   «ទីនេះគឺកោះកណ្ដាលសមុទ្រ!  អ្នកប្រុសដឹងបែបនេះហើយឈប់មានគំនិតចង់រត់ចេញទៀតទៅព្រោះនៅជុំវិញទីនេះទាំងអស់គឺសុទ្ធ
តែជាទឹកសមុទ្រ» ឮសំណួររបស់រាងតូចហើយ  អ៊ុំស្រីហ៊ុនស៊ី  ក៏ធូរទ្រូងបានបន្តិចមុននេះស្មានតែគេសុំអង្វរគាត់ទៀតហើយទេតើ។  មុននឹងឆ្លើយប្រាប់តាមអ្វីដែលរាងតូចចង់ដឹង  ហើយ
ក៏មិនភ្លេចប្រាប់កុំឱ្យគេមានគំនិតចង់រត់គេចតទៅទៀតព្រោះថាវាមិនអាចទៅរួចនោះទេ។

    «កោះកណ្ដាលសមុទ្រ?»  បានចម្លើយហើយធ្វើឱ្យ  ជីន អស់សង្ឃឹមជាខ្លាំង   ព្រោះ
តែពេលនេះក្តីសង្ឃឹមរបស់គេត្រូវបានរលាយអស់ហើយ។

    «ចាស!  អ្នកប្រុសសម្រាកចុះអ៊ុំមិនរំខានទៀត»  អ៊ុំស្រីហ៊ុនសុី  និយាយហើយក៏បើកទ្វាចេញទៅដោយទុកឱ្យរាងតូចនៅក្នុងបន្ទប់មួយនេះតែម្នាក់ឯងដូចដើម។

   «ហឹក~~បងប្រុសជួយ  ជីន  ផងហឹក~~
ជីន  មិនចង់នៅទីនេះទៀតទេ  ហឹក~~»  ជីន  ធ្វើអ្វីមិនបានក្រៅពីគេងយំដង្ហើយរកបងប្រុសទាំងបីរបស់ខ្លួនម្នាក់ឯងតែប៉ុណ្ណោះ។  

   សំឡេងយំសោករបស់  ជីន  ក៏បន្លឺឡើងដោយមិនដាច់សូររហូតដល់មួយសន្ទុះធំទើបសំឡេងនោះបានបាត់ទៅហើយម្ចាស់វាក៏បានគេងលក់បាត់ទៅហើយ។

    ក្រាក!!!

    សំឡេងយំសោកបានស្ងាត់ទៅអស់រយៈ
ពេលជាង 2 ម៉ោងពេលនេះសំឡេងថ្មីក៏ចូលមកជំនួសវិញម្ដង។ ទ្វាបន្ទប់ត្រូវបានបើកឡើងម្ដងទៀត   ប្រាកដណាស់ថាលើកនេះគឺមិន
មែនជា  អ៊ុំស្រីហ៊ុនសុី  ជាអ្នកចូលមកដូចជាលើកមុនៗនោះឡើយ។

    ដំណើរដ៏ស្វាហាប់របស់  យ៉ុនហ្គី  កំពុងតែបោះជំហានមួយៗទៅរកគ្រែគេងរបស់ខ្លួនដែលពេលនេះមានរាងកាយដ៏ស្រស់ស្អាតរបស់  ជីន  កំពុងតែគេងលង់លក់យ៉ាងស្កប់ស្ករ  ដោយមិនបានដឹងខ្លួនឡើយថាពេលនេះអ្នកដែលខ្លួនកំពុងខ្លាចនិងបន់ស្រន់រាល់យប់កុំឱ្យបានត្រឡប់មកវិញនោះកំពុងតែស្ថិត
នៅក្នុងបន្ទប់តែមួយជាមួយនឹងខ្លួនដែលហើយ។

     យ៉ុនហ្គី   សម្លឹងមើលទៅរាងតូចមិនដាក់
ភ្នែកស្នាមញញឹមចុងមាត់ក៏ញោចឡើងនៅលើផ្ទៃមុខដ៏ស្រស់សង្ហា  មិនចាំយូរ  យ៉ុនហ្គី  ក៏ទម្លាក់ទម្ងន់ខ្លួនទៅទ្រោបលើរាងកាយដ៏ល្អឥត
ខ្ចោះរបស់រាងតូចតែម្ដង (មុននិងចូលមករករាងតូច  យ៉ុនហ្គី  បានក្លែងបន្លំខ្លួនរួចហើយ)។

     «អាយ~~ចេញទៅៗ អឹម~~ជុប~~»~~~

_______សូមរងចាំអាននៅភាគបន្ត.....

សរសេរដោយ  ⭐ប៊ីលីន🌻

អានហើយជួយចុចផ្កាយផងណាអ្នកអាន😊

 


You've reached the end of published parts.

⏰ Last updated: Aug 01, 2022 ⏰

Add this story to your Library to get notified about new parts!

🔥គំនុំស្នេហ៍ម៉ាហ្វៀ🔥Where stories live. Discover now