...នៅលើកោះ...
ងាកមកមើលរាងតូចរបស់យើងឯណេះវិញបន្ទាប់ពីគេងឈឺនៅលើគ្រែអស់ជាច្រើនថ្ងៃពេលនេះគេក៏បានជាសះស្បើយមកជាធម្មតាវិញហើយ ដោយបានការមើលថែយ៉ាងយកចិត្តទុកដាក់ពី អ៊ុំស្រីហ៊ុនសុី។
ជីន អង្គុយផ្អែកខ្នងនិងក្បាលគ្រែនៅក្នុងបន្ទប់ដ៏ធំទូលាយរបស់ យ៉ុនហ្គី តែម្នាក់ឯងភ្នែកក៏ចេះតែសម្លឹងមើលទៅទ្វាមិនឈប់
ដោយទឹកមុខសែនសោកសៅបំផុត។ តាំងពីងើបពីឈឺមក ជីន ត្រូវនៅក្នុងបន្ទប់ដ៏ធំទូលាយនេះតែម្នាក់ឯងព្រោះតែ យ៉ុនហ្គី មិន
បានអនុញ្ញាតឱ្យគេដើរចេញទៅណាផ្ដេស
ផ្ដាសនោះទេ។
ទោះបីជាខ្លួនមិនបាននៅលើកោះក៏ពិតមែនប៉ុន្តែ យ៉ុនហ្គី ក៏មិនភ្លេចបញ្ជាឱ្យកូនចៅក្រោម
បង្គាប់ឃុំឃាំង ជីន ទុកឱ្យនៅតែក្នុងបន្ទប់របស់នាយដែរ។ ដើម្បីបង្ការខ្លាច ជីន លួចរត់នាំឱ្យពិបាកទៅតាមចាប់យកមកវិញទោះជាដឹងថា ជីន រត់ទៅណាមិនរួចក៏ដោយ។
ក្រាក!!!
ទ្វាបន្ទប់ត្រូវបានបើកឡើងដោយ អ៊ុំស្រីហ៊ុនសុី គាត់ក៏ដើរចូលទៅខាងក្នុងបន្ទប់ដោយក្នុងដៃមានកាន់ថាសអាហារយកមកជាមួយផងដែរ។ បន្ទាប់ពីរៀបចំអាហារដាក់
លើតុកញ្ចក់រួចហើយ អ៊ុំស្រីហ៊ុនសុី ក៏ងាកមកនិយាយជាមួយនិងរាងតូច~~
«មកញាំុអាហារពេលល្ងាចទៅអ្នកប្រុស! អ៊ុំបានរៀបចំរួចហើយ» អ៊ុំស្រីហ៊ុនស៊ី និយាយហើយគាត់ក៏ដើរទៅបើកបង្អួចឱ្យមានខ្យល់ចេញចូលនៅក្នុងបន្ទប់ដើម្បីឱ្យរាងតូចបានទទួលខ្យល់អាកាសបរិសុទ្ធខ្លះ។
«...» ជីន ក៏មិនបានបដិសេធអ្វី ទាញភួយចេញពីដងខ្លួនហើយក៏ដើរទៅតុកញ្ចក់ដើម្បីញាំុអាហារដែល អ៊ុំស្រីហ៊ុនស៊ី បានរៀប
ចំទុកឱ្យ។ ក្រោយពីអង្គុយញាំុអាហារអស់មួយសន្ទុះទីបំផុត ជីន ក៏បានញាំុរួចរាល់។ ហើយ អ៊ុំស្រីហ៊ុនសុី ក៏មកជូតសំអាតតុកញ្ចក់អោយបានស្អាតបាតវិញមុននិងដើរទៅបិទបង្អួចហើយក៏ចាក់សោឱ្យបានរៀបរយវិញ។
«អ្នកប្រុសសម្រាកចុះ! អ៊ុំចេញទៅវិញសិនហើយ» អ៊ុំស្រីហ៊ុនសុី និយាយហើយក៏ដើរ
ទៅរកទ្វាយ៉ាងលឿនព្រោះតែទ្រាំមើលទឹកមុខសោកសៅរបស់រាងតូចមិនបាន បើសិនជាគាត់ហ៊ានតែនូវយូរជាងនេះបន្តិចទៀតច្បាស់ណាស់ថាក្មេងមុខមាត់គួរឱ្យស្រលាញ់ម្នាក់នេះប្រាកដជាអង្វរករដល់គាត់ឱ្យជួយគេទៀតជាក់ជាមិនខាន។
YOU ARE READING
🔥គំនុំស្នេហ៍ម៉ាហ្វៀ🔥
Fanfictionសាច់រឿងនិយាយពីគំនុំកុំគួននៅក្នុងចិត្តរបស់ យ៉ុនហ្គី មានទៅលើ ថេយ៉ុង ដែលបានដណ្ដើមមនុស្សជាទីស្រលាញ់ចេញពីនាយ។ ប៉ុន្ដែនាយបែរជាជ្រើសរើសមនុស្សដែលមិនដឹងខ្យល់អ្វីសោះមកសងសឹកជំនួសទៅវិញ។ មីន យ៉ុងហ្គី & គីម ស៊ុកជីន សរសេរដោយ លីន🌻 [ម៉ាហ្វៀកំណាច] (រដូវកា...
ភាគទី12: ហឹក~~បងប្រុសជួយជីនផង
Start from the beginning
