...បន្ទប់ក្រោមដី...
«អាក៎~~អាក៎» សំឡេងស្រែកដោយក្ដីឈឺចាប់របស់បុរសវ័យចំណាស់ដែលត្រូវគេធ្វើទារុណកម្មដោយការចាប់ដៃទាំងសងខាង
ចងព្យួរទៅខាងលើហើយក៏យកខ្សែតីទៅវាយលើដងខ្លួនរបស់គាត់រហូតដល់មានឈាមហូរ
ចេញមកពីមុខរបួសយ៉ាងច្រើនឃើញហើយគួរអោយអាណិត។
«អាក៎~~ចៅ~ហ្វាយសុំអង្វរលើកលែងឱ្យខ្ញុំម្ដងទៅ ខ្ញុំដឹងខុសហើយ អាក៎» ប្រធានអាន ព្យាយាមស្រែកអង្វរទៅកាន់អ្នកជាចៅហ្វាយទាំងលំបាកលំបិនពេលដែលខ្សែតីចេះតែវាត់ទៅលើដងខ្លួនរបស់គាត់មិនឈប់ ឯឈាមក៏ចេះតែហូរចេញពីមុខរបួសស្រក់ចុះទៅលើឥដ្ឋតក់ៗស្ទើរតែខ្សោះអស់ពីខ្លួនទៅហើយ ប៉ុន្តែក៏ខំប្រឹងស្រែកអង្វរករសុំជីវិតពីរចៅហ្វាយរបស់ខ្លួនក្រែងលោនាយមានចិត្តមេត្តាដល់គាត់ខ្លះ។
«ហឹុស~~លើកលែងឱ្យឯងអ៊ីចឹងឬ? ទាំងដែលឯងស្ទើរតែធ្វើឱ្យរោងចក្ររបស់យើងក្លាយទៅជាគំនរផេះទៅហើយមិនតែប៉ុណ្ណោះ
នៅព្រហើនហ៊ានលួចយកគំរូម៉ូតកាំភ្លើងរបស់យើងថែមទៀត ឯងគិតទៅមើលថាយើងគួរ
តែលើកលែងទោសឱ្យឯងដែរទេ?» និយាយហើយ យ៉ុនហ្គី ក៏តម្រង់កាំភ្លើងទៅកាន់
បុរសវ័យចំណាស់មុននិង~~
<ផាំងៗ> ពីគ្រាប់ទៅលើដើមទ្រូងរបស់ ប្រធានអាន ធ្វើឱ្យគាត់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង នេះហើយជាលទ្ធផលដែល
ហ៊ានក្បត់និងនាយហើយអ្នកបន្ទាប់គឺត្រកូល អាឡនសូ។
កាលពីប៉ុន្មានថ្ងៃមុននាយបានឱ្យកូនចៅទៅកំទេចរោងចក្រនិងក្រុមហ៊ុនរបស់ត្រកូលមួយនេះយ៉ាងចាស់ដៃទៅហើយប៉ុន្តែបែរជា
មិនរាងចាលនូវហ៊ានមកទិញក្បាលកូនចៅក្រោមបង្គប់របស់នាយឱ្យមកលួចយកគំរូម៉ូតកាំភ្លើងថែមទៀត មើលទៅនាយគួរតែចាត់
ការដាច់ខាតហើយដើម្បីកុំឱ្យត្រកូលមួយនេះមកព្រហើនជាមួយនិងនាយទៀត។
យ៉ុនហ្គី ដើរចេញពីបន្ទប់ក្រោមដីដែលស្ថិត
នៅក្នុងរោងចក្រសំដៅទៅរកឡានដែលកូន
ចៅចតរងចាំនាយរួចជាស្រេចមុននិងដើរចូលទៅក្នុងឡានដោយ ចេត ជាអ្នកបើកទ្វាឡានឱ្យ។
...ក្នុងឡាន...
«ចៅហ្វាយចង់ទៅណាបន្តទៀតដែរ? ទាន» ចន
«ត្រឡប់ទៅកោះវិញ» យ៉ុនហ្គី
«បាទ! ចៅហ្វាយ» និយាយហើយ ចន ក៏បញ្ជាចង្កូតឡានចេញទៅកំពង់ផែដើម្បីត្រឡប់ទៅកោះវិញ។
YOU ARE READING
🔥គំនុំស្នេហ៍ម៉ាហ្វៀ🔥
Fanfictionសាច់រឿងនិយាយពីគំនុំកុំគួននៅក្នុងចិត្តរបស់ យ៉ុនហ្គី មានទៅលើ ថេយ៉ុង ដែលបានដណ្ដើមមនុស្សជាទីស្រលាញ់ចេញពីនាយ។ ប៉ុន្ដែនាយបែរជាជ្រើសរើសមនុស្សដែលមិនដឹងខ្យល់អ្វីសោះមកសងសឹកជំនួសទៅវិញ។ មីន យ៉ុងហ្គី & គីម ស៊ុកជីន សរសេរដោយ លីន🌻 [ម៉ាហ្វៀកំណាច] (រដូវកា...
ភាគទី12: ហឹក~~បងប្រុសជួយជីនផង
Start from the beginning
