ភាគទី12: ហឹក~~បងប្រុសជួយជីនផង

Start from the beginning
                                        

     «ចៅហ្វាយ!  រឿងដែលឱ្យទៅសើុបនោះបានដំណឹងហើយ  ទាន» ចេត 

   «តើវាជាអ្នកណា?»  យ៉ុនហ្គី  សួរនាំទៅកូនចៅជំនិតទាំងទឹកមុខមាំគួរឱ្យខ្លាច។   យ៉ុនហ្គី  បានឱ្យ  ចេត  ទៅសើុបរកមើលដង្កូវនៅ
ក្នុងសាច់ព្រោះតែនាយជឿជាក់ថាបើគ្មានអ្នកនៅខាងក្នុងចាំរួមដៃជាមួយនិងកូនចៅរបស់  ស័រឃិអូ  អាឡនសូ  ទេក៏ពួកវាមិនអាចចូលមកក្នុងបរិវេណរោងចក្ររបស់នាយបានដែរ
។  ព្រោះបើចង់ចេញចូលត្រូវតែមានកាតសម្គាល់ខ្លួនសម្រាប់ស្កេនចេញចូលបើមិនអ៊ីចឹងទេគឺមិនអាចចេញចូលតាមតែចិត្ត
បានឡើយ។ 

    យ៉ុនហ្គី បានរៀបចំប្រព័ន្ធបែបនេះឡើងតាំងពីនាយមានរឿងជាមួយនិង  ថេយ៉ុង កាលពីលើកមុនមកម្លេះដោយសារតែមិនចង់ខានពេលមកដោះស្រាយនិងបញ្ហាដដែលៗទើបនាយសម្រេចចិត្តរឹតបន្តឹងខាងសុវត្ថិភាពគ្រប់រោងចក្រនិងក្រុមហ៊ុនរបស់សម្ពន្ធត្រកូល  មីន  ទាំងអស់ឱ្យកាន់តែទំនើបជាងមុនរហូតមកដល់សព្វថ្ងៃនេះ។ 

    «គឺប្រធាន  អាន  ចៅហ្វាយ!  មុននេះគាត់ថែមទាំងចង់ចូលទៅលួចយកគំរូម៉ូតកាំភ្លើងស៊េរីថ្មីរបស់ពួកយើងទៀតផងទាន» មុននេះបើសិនជា  ចេត  ទៅមិនទាន់ទេប្រធាន  អាន  ដែលជាប្រធានផ្នែកគ្រប់គ្រងបុគ្គលិកម្នាក់នោះនិងលួចយកគំរូម៉ូតកាំភ្លើងស៊េរីថ្មីដែលក្រុម
ហ៊ុនរបស់   យ៉ុនហ្គី   ទើបនិងឌីហ្សាញរួច
រាល់សម្រាប់ត្រៀមយកទៅឱ្យភ្ញៀវពិនិត្យសាក
ល្បងមើលនោះទៅបានសម្រេចបាត់ទៅហើយ
។ បើសិនជាប្រធាន  អាន  យកគំរូម៉ូតកាំភ្លើងថ្មីចេញទៅក្រៅបានពិតមែននោះក្រុមហ៊ុនរបស់ យ៉ុនហ្គី  ប្រាកដជាមានបញ្ហាជាក់ជាពុំខានដោយសាតែខកខានសន្យាជាមួយនិងភ្ញៀវ។

   «តើពេលនេះវានៅឯណា?»  បានស្ដាប់ការរាយការណ៍របស់កូនចៅជំនិតហើយធ្វើឱ្យ យ៉ុនហ្គី  កាន់តែមួរម៉ៅរឹតតែខ្លាំងដែលកូនចៅក្រោមបង្គាប់ធ្វើការជាមួយនឹងក្រុមហ៊ុនរបស់នាយរាប់សិបឆ្នាំបែរជាហ៊ានក្បត់ដោយធ្វើជារនុកក្នុងឱ្យគូរប្រជែងរបស់នាយទៅវិញ។

   «នៅបន្ទប់ក្រោមដី!  ពេលនេះ  ចន  កំពុង
តែសួរចម្លើយហើយ  ទាន» ចេត ឆ្លើយហើយ  យ៉ុនហ្គី  ក៏មិនបាននិយាយអ្វីទៀតដែរ។ នាយកំលោះក៏ងើបចេញពីតុធ្វើការដើរទៅរកទ្វាបើកចេញទៅបន្ទប់ក្រោមដីដើម្បីទៅមើលកូនចៅរបស់នាយធ្វើទារុណកម្មដល់រនុកក្នុងដោយផ្ទាល់តែម្ដង។

You've reached the end of published parts.

⏰ Last updated: Aug 01, 2022 ⏰

Add this story to your Library to get notified about new parts!

🔥គំនុំស្នេហ៍ម៉ាហ្វៀ🔥Where stories live. Discover now