EP28 : អ្នកនាងដូចជាស្រឡាញ់បង្គន់ដល់ហើយ

Start from the beginning
                                        

" ហូយ៎ អីតិចរកតែកាត់ប្រាក់ខែ ចៅហ្វាយនេះចិត្តក្ដៅណាស់ " សុងហានពេបមាត់របៀបអន់ចិត្ត ទាល់តែអ៉ីបូរកគប់មកទើបគេស្ទុះទៅរកទ្វារ ចេញទៅធ្វើការនៅកន្លែងវិញ។

[ S K I P ]

ងឺត

" អរគុណហើយប៊ែកជី ដែលជូនគ្នាមក! " ជូអានចំកោងខ្នងឱនលាទៅប៊ែកជីដែលនៅក្នុងឡានទំនើបរបស់នាង។ ប៊ែកជីបានជូនជូអានមកដល់មុខភូមិគ្រឹះវ៉ាង តែមិនបានចូលទៅខាងក្នុងនោះទេ គឺឈប់នៅមាត់របងភូមិគ្រឹះ។

" អឹម ចាំជួបគ្នាទៀត Bye~~~! " ប៊ែកជីលាដៃគ្រវីហើយបើកឡានរបស់នាងចេញទៅបាត់ ទើបជូអានបោះជំហានកាច់រាងប៉ាតកែងស្បែកជើងជាន់លើផ្លូវបេតុងដើររហូតមកដល់ក្នុងផ្ទះ នាងក៏ជ្រួញចិញ្ចើមឡើង ត្បិតឃើញក្នុងផ្ទះរញ៉េរញ៉ៃដោយសារតែមនុស្សតូចពីរនាក់។

" អ៎ាយ!! នាំគ្នាលេងឆ្កួតស្អីហ្នឹង?!! កាបូប! កាបូបយើង!! អាយ៎!! " ជូអានស្រែកចាចៗលឺកងរំពងពេញក្នុងភូមិគ្រឹះ នាងខឹងឡើងញ័រសាច់ពេលក្រឡេកទៅឃើញកាបូបស្បែកសត្វម៉ាកប្រេននេម Gucci ក៏ដូចជា Channel របស់នាងដែលពេលនេះត្រូវបានចាន់និងថេយ៉ុងនាំគ្នាយកហ្វឺតពណ៌មកគូសវាសប្រតេកប្រតាកដូចយកទៅចាប់ប្រឡាក់នឹងភក់ជ្រាំ។ នាងស្ទុះរត់ស្ទុះទៅកញ្ឆក់កញ្ឆែងកាបូបដៃពួកគេទាំងពីរមកពិសេសមើលទាំងបើកភ្នែកធំៗសឹងតែប៉ុនពងដាយណែនស័រ។

" អុប៎..នេះ? " ចាន់និងថេយ៉ុងនាំគ្នាងាកមើលមុខគ្នាហើយធ្វើភ្នែកលីលើហាក់ដូចជាមិនបានដឹងខ្យល់អីសោះមទាំងដែលនេះក៏ជាគម្រោងការធ្វើបាបនាងរបស់ពួកគេទាំងពីរសោះ។

" ឯង..ពួកឯងនាំគ្នាគូសឆ្កួតស្អីលើកាបូបយើងហ្នឹង? ដឹងទេថាមួយៗវាមានតម្លៃប៉ុណ្ណា?!!!! " ជូអានហួសចិត្តនឹងពួកគេសឹងតែស្រែកយំននៀលដី ក្នុងជីវិតនារីហាយសូដូចជានាង កាបូបគឺជារបស់ដែលនាងស្រឡាញ់បំផុត។

" អូ...កាបូបអ្នកនាង? ខ្ញុំច្រឡំស្មានតែរបស់ចោល!  " ចាន់និងថេយ៉ុងលើកដៃខ្ទប់មាត់ធ្វើដូចភ្ញាក់ផ្អើល សំឡឹងទៅជូអានដែលរលីងរលោងទឹកភ្នែកខំប្រឹងត្រដុសកាបូបត្រង់គំនូសដែលពួកគេគូសនោះ។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now