" ឯងពិតជាស្រឡាញ់យើងមែនឬ? " សំណួរបន្លឺឡើងហាក់គ្មានចម្លើយនឹងតបត ព្រោះមនុស្សដែលនាយចង់សួរមិនបាននៅទីនេះ។ ពេលដើរសង្កេតយូរៗនាយក៏ក្រឡេកភ្នែកទៅឃើញសៀវភៅកំណត់ត្រាមួយរបស់សាន់ឆេ ដែលក្របសៀវភៅមានរូបគំនូរបែបកូនក្មេងគូរចំនួនមនុស្សបួននាក់ មនុស្សចាស់ពីរនាក់តំណាងឲ្យលោកកាងនិងអ្នកស្រីកាង ឯពីរនាក់ទៀតគេសរសេរថា ឆេឆេ&បងប្រុស វាជានាយ!
ទំព័រនៃសៀវភៅចាប់ផ្ដើមបើកឡើងបង្ហាញពីតួអក្សរធំៗទម្រង់ខ្មៅដៃសរសេរសង្កត់នឹងសន្លឹកសៀវភៅ៖
កាង ចាងប៊ីន បងដឹងទេ? រាល់ពេលខ្ញុំមើលទៅបង បងដូចជាហេរ៉ូរបស់ខ្ញុំអ៊ីចឹង ខ្ញុំស្រឡាញ់បងណាស់ ខ្ញុំចង់ឲ្យបងការពារខ្ញុំ ព្រោះខ្ញុំតែងតែខ្លាច ខ្ញុំខ្លាចមនុស្សគ្រប់គ្នា រាល់ថ្ងៃខ្ញុំគ្រាន់តែសង្ឃឹមថាបងនឹងល្អជាមួយខ្ញុំ តែគ្រប់ពេលបងតែងតែថាខ្ញុំជាក្មេងឆ្កួត, តើពាក្យហ្នឹង មានន័យថាមិច? ខ្ញុំធ្លាប់សួរម៉ាក់ តែគាត់តែងតែគេចវេសមិនប្រាប់ខ្ញុំ ;((
~~~ ដឹងថាថ្ងៃនេះជាថ្ងៃអ្វីទេ? ថ្ងៃនេះជាថ្ងៃកំណើតរបស់ឆេ ឆេបានពាក់អាវពណ៌ក្រហម ម៉ាក់សរសេរថាឆេស្អាតណាស់ ឆេពាក់បែបនេះព្រោះចង់លឺពាក្យសរសើរពីបងប្រុស ខ្ញុំផ្លុំទៀនទាំងដែលកំពុងទន្ធឹងរង់ចាំផ្លូវបង តែមិនឃើញបងមកនោះទេ បងប្រាកដជាមកមែនទេ?
~~~~ថ្ងៃនេះឆេសប្បាយចិត្តណាស់ ដឹងព្រោះអ្វីទេ? ម៉ាក់បានហៅបងមកគេងនៅផ្ទះ ខ្ញុំបានសុំម៉ាក់ឲ្យទិញតុក្កតាថ្មីដើម្បីបានលេងជាមួយបង តែបងមិនយកវាពីខ្ញុំទេ ;(( តែមិនអីទេ គ្រាន់តែឃើញមុខបង ក៏ខ្ញុំសប្បាយចិត្តដែរ!
~~~~ថ្ងៃនេះបងត្រឡប់ទៅវិញហើយ អ្ហឹមម.. ខ្ញុំមិនចង់ឲ្យបងត្រឡប់ទៅវិញទេ! ព្រឹកឡើងខ្ញុំចេញទៅដើរលេងនៅខាងក្រោយផ្ទះ ក៏ស្រាប់តែមានឆ្កែមួយក្បាលដេញខ្ញុំ ខ្ញុំភ័យណាស់ តែក៏បានឃើញបង ហើយខ្ញុំក៏បានលោតឱបបង ហិហិ ពេលនោះបេះដូងខ្ញុំលោតញាប់ណាស់ ខ្ញុំគេងញញឹមមួយយប់ពេលនឹកដល់រឿងនេះ
YOU ARE READING
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfiction[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae
EP26 : ឌឺដងឲ្យនាងក្អួតឈាម!
Start from the beginning
