" ស្ងាត់មាត់! យំឲ្យអស់ចិត្ត អស់ចង់! មានសតិ ចាំបងនិយាយជាមួយអូន! " Yiboពោលប៉ុន្មានម៉ាត់ ខ្លីៗ តែចុកដល់បេះដូងអ្នកស្ដាប់ជាខ្លាំង ខ្លាំងរហូតដល់មិនប្រព្រឹត្តិតាម ហើយយំលឺលើសដើម។
" អ្ហឹកៗៗ ហា៎!!! ឃើញទេ បងស្រឡាញ់នាង ឌឹបៗ* បងស្រឡាញ់នាងណាស់មែនទេ? អ្ហឹកៗៗ បងសាវាណាស់!! ចាំមើលខ្ញុំរត់ទៅនៅជាមួយម៉ាក់ហើយ អ្ហឹកៗ!! " Zhanរើកញ្ជ្រោលខ្លាំងៗជាងមុន ទៅគក់ទ្រូងនាយឌឹបៗស្ទើរតែធ្លាយក្អួតចេញមក ស្រឡាញ់ណាស់មែនទេ? ស្រឡាញ់នាងសង្សារចាស់នោះណាស់មែនទេ?!!
" ហ៉ើយ! កាន់តែយូរទៅៗហើយ!! ងឺត!!! " Yiboអង្គុយទ្រាំឲ្យZhanគក់វៃទៀតលែងបានហើយ ទើបវាងចង្កួតឡានទៅឈប់នៅកៀនផ្លូវ មុននឹងងាកមកមើលអ្នកអង្គុយដង្ហក់យំសឺតស៊តទឹកភ្នែកជោគថ្ពាល់។
ភឹប!
" អ្ហឹក! កុំមកប៉ះ! ទៅប៉ះសង្សារចាស់បងទៅ!! " Zhan ស្រែកឡើងទាំងមិនពេញចិត្ត ពេលត្រូវនាយក្រាស់ចាប់លើកមកឲ្យអង្គុយលើភ្លៅ ប្រឹងងាកមុខចេញទាំងយំ ព្រោះមិនចង់ឃើញមុខប្រុសសាវាម្នាក់នេះ។
" អូននេះមាត់ដូចកញ្ចែប្រាប់ឲ្យស្ងាត់មិនស្ងាត់ទេ ឌឺយំលឺលើសដើម សឹងតែបែកកណ្ដាសត្រចៀកបងទៅហើយ! " Yiboសង្ក្រឺតធ្មេញស្ដីឲ្យមនុស្សតូចទាំងក្នាញ់ចិត្ត តិចថានាយហាមហើយគេធ្វើតាមចុះ! មិនធ្វើហើយនៅឌឺលើសដើមទៀតឯណោះ!!
" មែនហើយ អូនពូកែឌឺ មិនមែនដូចសង្សារចាស់បងពូកែមាយាទន់ជ្រាយដាក់បងនោះទេ!! " មនុស្សតូចពោលទាំងសំឡេងបែបអន់ចិត្តអន់ថ្លើម ដៃលើកមកក្រព័ទ្ធ ងាកមុខចេញមិនខ្ចីសំឡឹងមើល ទោះជាដៃមាំប្រឹងទាញឲ្យទៅសំឡឹងមុខចំយ៉ាងណា។
" ហ៉ើយ ឈប់ងរងង៉ក់បានទេ? មុននេះ មិនមែនបានន័យថាបងមិនជឿចិត្តអូន!! " Yibo ចាប់បែរមុខគេមកបានសម្រេច ទើបលូកដៃទៅឱបចង្កេះគេពីក្រោយឲ្យពិតមកជិតទ្រូង ត្បិតឃើញគេអែនខ្នងច្រត់នឹងចង្កូតឡាន ហាក់មិនចង់នៅជិតនាយដូច្នេះ។
" ..... " មិនខ្វីតប!! ឆឹស!!
" ឯណាដៃ? ឲ្យបងមើលបន្តិច! " ឃើញគេបែបនេះ នាយរឹតតែក្នាញ់លើសដើម តែបានតែទប់ចិត្ត មុននឹងស្រវាចាប់ដៃតូចៗនោះមកមើលដោយយកចិត្តទុកដាក់។
YOU ARE READING
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfiction[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae
EP24 : មិនមែនបានន័យថាបងមិនជឿចិត្តអូន!
Start from the beginning
