EP23 : អរគុណដែលចិញ្ចឹមគេដោយក្ដីស្រឡាញ់

Comenzar desde el principio
                                        

" យើងមិនដឹង! ដឹងតែម្យ៉ាង ថាយើងស្អប់ ហ្គូ សាន់ឆេ!! " ចាងប៊ីនបញ្ជាក់ច្បាស់ៗ ហើយលើកអ៊កស្រាមួយដង្ហើមអស់ ទើបធ្វើឲ្យមុខរបស់គេចាប់ផ្ដើមឡើងក្រហម ណាមួយមុនហៅអ៉ីបូមកគេក៏ផឹកអស់មិនចេះតិចកែវហើយដែរ។

" យើងក៏មានរឿងចង់ប្រាប់ឯងដែរ "

" ហ្ហឹម? "

" ជូអានបានមករកយើង! "

" ហ្ហាស? ឯងនិយាយលេងក៏មែន? ចុះប្រពន្ធឯងដឹងទេ? នាងមកចង់មានបំណងអី? " ចាងប៊ីនហាក់ស្វាងស្រាចេសពេលស្ដាប់ចប់  សឹងមិនជឿផ្ទាល់ត្រចៀកពេលលឺបែបនេះ។

" នាងមករកយើងដល់ផ្ទះហើយសុំយើងស្នាក់មួយរយះ ចាន់ក៏នៅជាមួយពេលនោះដែរ "

" ពិតមែន? ហើយឯងឲ្យនាងនៅទេ? "

" អ្អឹម! "

" យើងចង់តែឆ្កួតស្លាប់ទេ! ឯងក៏ដឹងថាជូអាននាងជាមនុស្សយ៉ាងមិច ទោះឯងមានប្រពន្ធហើយក៏នាងប្រហែលមិនដោះលែងឯងដែរ ឯងមិនគិតថាខ្លួនឯងនាំភ្លើងចូលផ្ទះទេឬ? ចាន់គេនឹងមានអារម្មណ៍យ៉ាងមិចទៅ បើឯងអនុញ្ញាតឲ្យសង្សារចាស់ចូលមកនៅក្នុងផ្ទះបែបនេះ? " ចាងប៊ីនរ៉េបយកមិនខ្ចីមើលទឹកមុខអ្នកម្ខាងទៀត គេដឹងច្បាស់ណាស់ថាជូអានមានចរិកយ៉ាងមិច ព្រោះកាលនោះគេក៏មានវត្តមានដែរ។

" យើងបកស្រាយរឿងនេះប្រាប់គេហើយ ហើយជូអាន នាងក៏មកនៅមួយរយះប៉ុណ្ណោះ "

" យើងសង្ឃឹមថាជីវិតគូឯង មិនបែកបាក់ដោយសារនាងទៅចុះ! "

[ S K I P ]

យន្ដហោះដែលធ្វើការហោះហើរមកពីប្រទេសចិន បានចុះចតនៅទីក្រុងប៉ារីសនៃប្រទេសបារាំង។ លោកកាងបានទាក់ទងទៅមិត្តភក្តិចាស់របស់គាត់ ដើម្បីរកកន្លែងស្នាក់នៅកំឡុងពេលការវះកាត់របស់សាន់ឆេដំណើរការ។

សាន់ឆេ បានភ្ញាក់ឡើងពេលឡើងឡាន គេយំហើយមិននិយាយរកនរណារហូតគេងលក់ទៅវិញ។ មិត្តចាស់លោកកាងឈ្មោះ ប៉ាធី បានឲ្យបន្ទប់ពីរពួកគាត់ស្នាក់នៅ ដោយអ្នកស្រីកាងគេងជាមួយសាន់ឆេ ឯលោកកាងគេងជាមួយជំនិតរបស់គាត់។

ពេលនេះអ្នកស្រីកាងនិងលោកកាងកំពុងរុះរាន់រៀបចំខ្លួន ព្រោះពួកគាត់មានណាត់ជាមួយលោកដុកទ័រពិភាក្សាឲ្យស៉ីជម្រៅមុននឹងទទួលការវះកាត់ពីរថ្ងៃខាងមុខទៀត។

ប្រពន្ធក្មេងបង Billionaire (Completed)Donde viven las historias. Descúbrelo ahora