EP22 : មិនសក្តិសមនឹងគេ

Start from the beginning
                                        

" រឿងនេះកើតឡើងតាំងពីប្រាំបីឆ្នាំមុន មែនហើយជាពេលដែលបងចាប់ផ្ដើមចូលធ្វើជំនួញជំនួសលោកប៉ាដំបូង ពេលនោះទីផ្សារធំបំផុតដែលត្រូវវាយលុក គឺនៅអ៊ីតាលី បងឧស្សាហ៍ឡើងចុះអ៊ីតាលីណាស់ ហើយបងក៏បានជួបនាង គឺជូអាន- នាងបានចាប់អារម្មណ៍បងមុន ហើយក៏បន្លំធ្វើជាអ្នករួមការងារជាមួយបង នាងប្រើអំណាចប៉ារបស់នាងជួយឲ្យការនាំចូលទំនិញរបស់បងកាន់តែរលូនជាងមុន នាងបានសារភាពស្រឡាញ់បង ហើយដោយសារអំពើល្អរបស់នាង ពួកយើងក៏បានទាក់ទងគ្នា~~ "

" ឆ្លងផុតបានកន្លះឆ្នាំ ពួកយើងមានរឿងទាស់ទែងគ្នាជាច្រើន នាងថាបងមិនស្រឡាញ់នាង នាងទាមទារសិទ្ធលើបងគ្រប់យ៉ាង នាងផ្ចាញ់ផ្ចាល់មិនឲ្យអ្នកណាមកចូលក្បែរបងដោយប្រើអំណាចប៉ារបស់នាងធ្វើបាបអ្នកទាំងអស់នោះ រហូតធ្វើឲ្យដំណឹងនេះលឺដល់ប៉ារបស់នាង លោកហាវីដក៏ស្អប់បង ព្រោះគិតថាបងទាក់ទងកូនស្រីគាត់ទាក់ទាញផលប្រយោជន៍ ហើយក៏បន្តមកដល់ឥឡូវនេះដែរ គាត់នៅតែព្យាយាមកាច់បំបាក់បងដោយបិទទីផ្សារនៅអ៊ីតាលី បំផ្លាញទំនិញដែលដឹកចូលទៅមិនចេះតិចដង "

" រឿងនេះឬដែលធ្វើឲ្យបងហត់នឿយនឹងការងារ ដូចដែលបងប្រាប់អូននោះ? "  Zhan ចាប់កាន់ដៃនាយដែលឱបចង្កេះតូចរបស់ខ្លួននោះ នាយងក់ក្បាលហើយថើបថ្ពាល់គេមួយខ្សឺតទើបចាប់ផ្ដើមរៀបរាប់បន្ត៖

" បន្ទាប់ពីមានរឿងនោះហើយ បងនិងជូអានក៏មិនបានជួបមុខគ្នាជាច្រើនថ្ងៃ នាងបានផ្ញើសារមកប្រាប់បងថានឹក បងក៏ទម្លាក់ការងារចោលហើយទៅរកនាងនៅខុនដូរ តែបែរជាជួបរឿងមិនគួរឲ្យជួបទៅវិញ ហឹស! " Yibo អស់សំណើចហឹសនឹងបំពង់ ធ្វើឲ្យនាយតូចឆ្ងល់ឡើងងាកមុខបែរក្រោយមកមើលនាយ។

" ជួបអ្វី? "

" នាងបានគេងជាមួយមនុស្សប្រុសម្នាក់នៅខុនដូ! "

" ពុទ្ធោ! " Zhan លើកដៃខ្ទប់មាត់ ត្បិតនឹកមិនជឿ មាត់ស្រឡាញ់ ផ្ញើសារប្រាប់ថានឹក តែចុងក្រោយ..?

" បងមិនខឹងនាងទេ ព្រោះពេលនោះបងមិនបានស្រឡាញ់នាងអស់ពីចិត្ត បងបានសុំបែកនាង តែនាងនៅតែតាមលួងលោមបង នាងថានាងស្រឡាញ់បង ប្រាប់បងថាដែលនាងធ្វើព្រោះស្រ្ដេសរឿងដែលប៉ារបស់នាងគាបសង្កត់ តែបងនៅតែជម្នះបែកគ្នាជាមួយនាង "

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now