EP21 : សង្សារចាស់?

Magsimula sa umpisa
                                        

" ពិតមែនហើយកូន ចាងប៊ីន ប្រហែលនៅចាំកូននៅព្រលានយន្ដហោះផងមិនដឹង? " លោកកាងលើកដៃចាប់ស្មារបស់គេ និយាយឲ្យគេស្លាប់ចិត្ត ព្រោះមើលទៅគេដូចជាអន្ទះសាររង់ចាំវត្តមានរបស់នាយកំឡោះចាងប៊ីនខ្លាំងណាស់។

" បាទ! " សាន់ឆេឱនមុខឆ្លើយ ហើយឈប់មាត់ ត្បិតបានចម្លើយបញ្ជាក់យ៉ាងនេះហើយ ម្យ៉ាងគេក៏មិនចង់ធ្វើជាបន្ទុកឲ្យមនុស្សចំណាស់ទាំងពីរនាក់នេះពេកដែរ។

+ព្រលានយន្ដហោះ

ឡានស្លាកលេខត្រកូលកាងបរមកឈប់សំចតនៅមុខអាកាសយានដ្ឋានប៉េកាំង មុននឹងអ្នកបើកឡានប្រញាប់ចុះមកទាញទ្វារឲ្យអ្នកនៅខាងក្នុងចុះមក។

" តោះ កូនចូលទៅខាងក្នុងទៅ! " អ្នកស្រីកាងពោលទាំងក្រសោបស្មាសាន់ឆេចូលទៅខាងក្នុង ឯលោកកាងនៅខាងក្រោយជាមួយកូនចៅអូសវ៉ាលី។ សាន់ឆេ មានអាការៈមិនស្រួលប៉ុន្មានឡើយ ត្បិតនៅទីនេះមានមនុស្សច្រើន ធ្វើឲ្យគេពិបាកសម្របខ្លួន ដូច្នេះគាត់ត្រូវតែការពារគេឲ្យដិតដល់។

" 15នាទីទៀត ដល់ជើងយន្ដហោះយើងហើយ! " លោកកាងដើរចូលមកវិញដាក់បង្គុយលើកៅអីរង់ចាំជិតប្រពន្ធ បន្ទាប់ពីបានទៅCheck In និងយកវ៉ាលីឲ្យខាងគយពិនិត្យហើយរួចរាល់។

" អឹម,ឆេ កាន់ឃ្លានទេ ញ៉ាំការ៉េមសិនទេ? " អ្នកស្រីកាងឆ្លើយនឹងប្ដីហើយងាកទៅចាប់អារម្មណ៍នឹងសាន់ឆេ ដែលងាកមុខមើលទៅច្រកទ្វាររហូត ហាក់កំពុងរន្ទឹងរង់ចាំនរណាម្នាក់មកមិនឈប់ឈរ។

" កូនមិនឃ្លានទេម៉ាក់! តើពួកយើងទៅទីនោះយូរទេ? ហេតុអ្វីបងប្រុសមិនទៅជាមួយពួកយើងដែរ? " សាន់ឆេងាកមុខមកទាំងរលីងរលោងទឹកភ្នែក ព្រោះខ្លាចថាទៅទីនោះហើយគេនឹងមិនបានមកជួបមុខបងប្រុសគូដណ្ដឹង ដែលតែងតែហៅគេថាក្មេងឆ្កួត។

អ្នកស្រីកាងឃើញបែបនេះសែនអាណិតក្មេងម្នាក់នេះខ្លាំងណាស់ តែគាត់ក៏មិនដឹងធ្វើអ្វីបានដូចគ្នា គាត់អាចបង្ខំឲ្យចាងប៊ីនធ្វើជាគូដណ្ដឹងគេបាន តែគាត់មិនអាចបង្ខំឲ្យនាយមកស្រឡាញ់គេបានទេ!

" បងនៅទីនេះធ្វើការ ពួកយើងទៅតែមួយភ្លែតប៉ុណ្ណោះ ពួកយើងនឹងមកវិញហើយណា៎ កុំយំអីឆេ " គាត់រហ័សចូលមកអង្គុយកៀកមុននឹងលើកដៃជូតទឹកភ្នែករបស់គេចេញហើយទាញមកឱបជាប់ទ្រូង។

ប្រពន្ធក្មេងបង Billionaire (Completed)Tahanan ng mga kuwento. Tumuklas ngayon