EP06 : បងញ៉ោះអូនលេងៗ អូនខឹងមែនទែន?

Start from the beginning
                                        

" តាំងពីចេញឡានមកគេអត់និយាយរកយើងទេ យើងសួរគេហើយគេថាឲ្យយើងទៀត អ្ហឹកៗ..ឯងចាំមើលទៅៗផ្ទះវិញយើងអត់និយាយរកគេទេ!! " បញ្ចប់ប្រយោគZhanក៏ធ្វើមុខមាំលើកដៃជូតទឹកមាត់និងទឹកភ្នែក ខាំមាត់ប្រឹងធ្វើរឹងមាំហើយបែរទៅដកសៀវភៅពីកាតាបមក។

" ហ៉ើយ យ៉ាប់មែនហើយឯងនេះ! " Taehyungក្រវីក្បាលបែបហួសចិត្តបន្តិចទើបប្រញាប់ចូលតុរបស់ខ្លួនឯង ដែលតុគេគឺអង្គុយនៅខាងមុខចាន់ហើយហ្នឹងឯង។

+ម៉ោងចេញ

" សុំទោសផងអ្នកប្រុសតូច មកទទួលយឺតបន្តិចហើយ!! " Songhanបើកទ្វារឡានចុះមកយ៉ាងរហ័សរហួនមកឱនមុខចុះនិយាយសុំទោសអ្នកដែលឈរចាំនៅមុខខ្លោងទ្វារសាលា ហើយរហ័សរត់ចូលមកវិញទាញទ្វារបើកឲ្យគេចូលក្នុងឡាន។

" ហេតុអ្វីមិនឃើញ....? " Zhanបម្រុងឈានជើងឡើងលើឡានទៅហើយនោះ ក៏ឈប់ងក់បែរមកសួរSonghanទាំងពេបមាត់រកយំទៀតទៅហើយ ពេលដឹងថាមិនមានវត្តមានមនុស្សខ្លះមកទទួលខ្លួនដូចរាល់ដង។

" បាទ៎ អ្នកប្រុសតូចគឺចៅហ្វាយចុះនៅភូមិគ្រឹះមុន លឺថាប្រញាប់ទៅមើលឯកសារសំខាន់! " Songhanឱនមុខចុះនិយាយបកស្រាយ តែមិនបានធ្វើឲ្យZhanស្ងប់ចិត្តនោះទេ មានតែអន់ចិត្តថែមខ្លាំងឡើងៗ ពេលដឹងថានាយខាងនោះទុកការងារសំខាន់ជាង ហើយមិនបានទទួលគេចេញពីរៀនដូច្នេះ។

Zhanលើកដៃគ្រវាសទឹកភ្នែកមួយតំណក់ចេញរត់ឡើងឡាន ធ្វើឲ្យSonghanដកដង្ហើមធំតឹងទ្រូងបន្តិច ទើបទាញទ្វារបិទហើយដើរវាងទៅរកកន្លែងចង្កូតឡាន ដោយសារមិនបាននាំស៉ីហ្វ័រឡានមក ទើបគេត្រូវជាអ្នកបើកឡានជូននាយតូចត្រឡប់ទៅភូមិគ្រឹះវិញ។

" អ្ហឹកៗ..ពូអត់មកយកអូនទេ ពូលែងស្រឡាញ់អូនហើយ!!! " ឡានបើកចេញពីរបងទ្វារសាលាបានប្រាំវិនាទីភ្លាម នាយតូចរូបស្រស់ដែលអង្គុយនៅបាំងខាងក្រោយម្នាក់ឯងក៏ចាប់ផ្ដើមទួញយំទឹកភ្នែកហូរសស្រាក់សស្រ៉ាំដែលធ្វើឲ្យសុងហានដែលកំពុងកាន់ចង្កូតឯណេះប្រហោងពោះធ្លុងៗតែម្ដង។

" អា៎...អ្នកប្រុសតូចកុំយំអី គឺចៅហ្វាយរវល់បន្តិចប៉ុណ្ណោះ ទើបមិនបានមក អ្នកប្រុសតូចកុំគិតតែឯងអី ចៅហ្វាយគ្មានថ្ងៃឈប់ស្រឡាញ់អ្នកប្រុសតូចទេណា៎ " Songhanប្រឹងនិយាយលួងលោមនាយតូចជំនួសចៅហ្វាយ មិនដឹងថាគេអន់ចិត្តប៉ុណ្ណាហើយគិតច្រើនប៉ុណ្ណាទេ បើពេលព្រឹកត្រូវប្ដីស្ដីឲ្យហើយមកដល់ចេញពីរៀន ក៏ប្ដីមិនមកទទួលទៀតដូច្នេះ។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now