EP04 : បងនឹងដាក់ទោសក្មេងកំហូចដូចជាអូន!🌚

Start from the beginning
                                        

" ហាសហា៎ ជប់លៀងបែបនេះ មានអានេះទើបសប្បាយ! " DJ សង្ហារJK លើកដបវ៉ាញមក ចុចបើកឆ្នុកដបធ្វើឲ្យបាញ់ទឹកឡើងឆ្វាច គ្រប់គ្នានាំគ្នាស្រែកហូរកងរំពង ស្របពេលតន្រ្ដីក៏បន្លឺឡើងម្ដងទៀត។

- 9:30

ទីធ្លាអាងទឹកនៅខាងក្រោយភូមិគ្រឹះចាប់ផ្ដើមមានសភាពស្ងាត់បណ្ដើរៗ អ្នកខ្លះដែលនៅមានស្មារតីក៏អូសគ្នាត្រឡប់ទៅផ្ទះវិញ ឯអ្នកដែលស្រវឹងខ្លាំងនោះក៏នៅដេកត្រាបត្រាគរគ្នាពេញលើប៉ាវអ៉ី។

" ហ្អេ! អាកូនខ្លាឃ្មុំងើបឡើង ជល់កែវ!! " Zhanអង្គុយនៅមាត់អាងទាំងបញ្ឈរជង្គង់ម្ខាង ឈោងដៃទៅទះថ្ពាល់ថេយ៉ុងដែលសន្លប់មួយទំហឹងដៃៗ តែគេមិនខ្ចីភ្ញាក់ព្រោះសន្លប់បាត់ទៅហើយ នៅសល់តែខ្លួនឯងដែលទួញហៅគេឲ្យមកជល់កែវតទៀតប៉ុណ្ណោះ។

" ហ្អើយ ដេកចោលឯងបាត់ឯងនេះ!! " Zhanសម្រេចចិត្តឈប់ហៅTaehyungពេលឃើញគេមិនព្រមភ្ញាក់សោះ បែរមកលើកកែវកកក្អឹកៗភ្នែកធ្លាក់ដូចកូនឆ្កែទៅហើយ មុននឹងសំឡេងមួយក៏បន្លឺឡើងពីក្រោយខ្នង៖

" Zhanzhan ហេតុអ្វីក៏នៅអង្គុយម្នាក់ឯង? " Yiboពោលទាំងបោះជំហានចូលមក ដោយឃើញថាស្ងាត់នាយក៏ចុះមកខាងក្រោមដើម្បីមើលនាយតូច អាលយកគេទៅគេង។

" ខិខិ ប្ដី! ប្ដីមកបីអូនបន្តិចមក អូនងើបអត់រួចទេ!! " Zhanបិទភ្នែកសើចស្ញេញៗរបៀបមនុស្សស្រវឹង ហើយត្រដាងដៃឡើងធំ ចាំឲ្យមនុស្សមាឌធំចូលមកបីលើក។

" នេះអូនផឹកស្រាផងឬ ហឹម? " ក្រោយពេលលើកនាយតូចមកពរជាប់នឹងចង្កេះខាងមុខហើយ Yiboក៏ធំក្លិនស្រាឈួលៗ ទើបចញ្ចើមនាយចាប់ផ្ដើមជ្រួញឡើងបង្ហាញពីការមិនពេញចិត្ត កាលបើមុនកម្មវិធីសន្យាហើយថាមិនប៉ះពាល់ជាតិអាល់កុល តែនេះមើលចុះ ស្រវឹងឡើងធ្លាក់ភ្នែកទៀតផង។

" ថើប!...ថើបអូន...! ឆាប់ឡើង សឺត* " Zhanយកដៃក្រព័ទ្ធតោងកខាងក្រោយរបស់ប្ដី បូញមាត់ជ្រួចៗហើយមិនខ្ចីតបសំណួរនាយ ជើងខំប្រឹងក្រៀកចង្កេះរបស់នាយ ស្របពេលដៃនាយក៏តោងចង្កេះគេជាប់ផងដែរព្រោះខ្លាចប្រពន្ធធ្លាក់ មុននឹងនិយាយឡើងក្រងុលៗ លោមុខចូលទៅថើបថ្ពាល់នាយមួយខ្សឺត។

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now