EP01 : កម្ទេចកុំឲ្យសល់រូបរាង

Start from the beginning
                                        

" បាយឆាសូកូឡា អូនធ្វើដោយផ្ទាល់ដៃ លោកប្ដីត្រូវតែញ៉ាំឲ្យអស់ពីចានណា៎!! " Zhanនិយាយទាំងដៃយកស្លាបព្រាច្របល់ បាយឆាដែលខ្លួនខំឆា ហើយនៅឆ្លៀតដាក់សូកូឡាធ្វើជាគ្រឿងផ្សំឆាបាយទៀត។

បាយឆាសូកូឡា!! ព្រះអើយ លើលោកនេះមានតែប្រពន្ធគេមួយទេ ដែលរកឃើញធ្វើមុខម្ហូបមួយមុខនេះ។

( ប្រពន្ធខ្ញុំ ខ្ញុំអ្នករើស!!! ) Yiboនិយាយនៅក្នុងចិត្ត នាយហាក់រកពាក្យមកបរិយាយអារម្មណ៍នាយពេលនេះមិនត្រូវឡើយ។

" ចាំ..ចាំបងញ៉ាំខ្លួនឯងវិញ!!! " Yiboទាញស្លាបព្រាពីនាយតូច តែគេមិនព្រមឲ្យ នៅចង់បញ្ចុកនាយទៀតផង។

" ប្ដី! ហារមាត់ អូនបញ្ចុក...អឹម ឆ្ញាញ់ទេ? "Zhanលើកចញ្ចើមសួរលោកប្ដីBillionairទាំងបើកភ្នែកភ្លឹសៗរង់ចាំចម្លើយ។ Yiboលើកដៃគក់ក្បាល ប្រឹងលេបបាយមួយស្លាបព្រានោះចូលក្នុងពោះមួយដង្ហើម មុននឹងញញឹមហើយនិយាយឡើង។

" ឆ្ញាញ់! ឆ្ញាញ់ណាស់ ប្រពន្ធបងពូកែធ្វើណាស់ ចាំបងឲ្យរង្វាន់អូន តែចាំបងញ៉ាំខ្លួនឯងវិញ !! " Yiboនិយាយសរសើរឲ្យមនុស្សតូចបញ្ចេញកិរិយាអៀនប្រៀន ទើបរហ័សយកស្លាបព្រាពីដៃគេមក បើឲ្យបញ្ចុកទៀតនោះនាយនឹងធ្លាក់ក្អួតមកមុខគេមិនខាន។

" អូ! មែនហើយ អូនបានធ្វើភេសជ្ជៈក្រឡុកឲ្យប្ដីដែរ ចាំអូនទៅយកឲ្យណា៎ អូនបានក្រញុកផ្លែចេក ប៉ោម ក្រូច ហើយនឹងទឹកជ្រលក់ប៉េងប៉ោះ ព្រមទាំងទឹកក្រូចឆ្មា និងថែមម្រេចខ្លះៗទៀតផង " នាយតូចរៀបរាប់ប្រាប់មនុស្សធំ នាំឲ្យនាយបើកភ្នែកធំៗហួសចិត្ត មុននឹងស្ទុះចាប់ប្រអប់ដែគេជាប់មិនឲ្យរត់ទៅយកភេសជ្ជៈក្រឡុកនោះមក..

" បង..បងឆ្អែតហើយ ចាំបន្តិចទៀតបងផឹក!! " Yiboនិយាយហើយលើកដៃញីថ្ងាស មិនដឹងគួរបដិសេធយ៉ាងមិច ភេសជ្ជៈក្រឡុកដាក់សុទ្ធតែទឹកក្រូចឆ្មាហើយម្រេច បើគេផឹកហើយបែកពពុះមាត់គិតយ៉ាងមិច?

នេះបានចំជាប្រពន្ធក្មេងមែន!!!

+ថ្ងៃថ្មី

Billionaire Wang (Yibo) បានឡើងឡានទៅក្រុមហ៊ុននៅវេលាម៉ោង9ឈានជិតចូលថ្ងៃត្រង់ទៅហើយ ដោយសារពោះធ្វើទុក្ខឲ្យនាយរត់ចូលបន្ទប់ទឹករហូត ហើយកុំសួររកមូលហេតុ មកពីបាយឆាប្រពន្ធក្មេងនាយម្សិលមិញហ្នឹងហើយ!!!!

ប្រពន្ធក្មេងបង Billionaire (Completed)Where stories live. Discover now