" Babe...! "
" ប្ដី!! ហិហិ លោកប្ដីមកវិញហើយ!! " គ្រាន់តែលឺសំឡេងស៉ាំត្រចៀកភ្លាម នាយតូចក៏ស្ទុះហក់វឹងរត់ទៅលោតឱបកយកជើងព័ទ្ធទៅក្រោយចង្កេះនាយ Billionaire។
" អូនហត់ឬអត់ babe? មិចក៏បែកញើសម្ល៉េះ? " នាយBillionaireដើរបីគេទៅដាក់នៅសាឡុង ទាំងមិនភ្លេចយកដៃក្រសោបចង្កេះគេខ្លាចគេធ្លាក់ផ្ងារក្រោយ។ មកដល់សាឡុងហើយ នាយក៏ដាក់គេថ្នមៗអង្គុយចុះ លើកដៃបន្ធូរក្រវ៉ាត់ករបស់នាយ ឯដៃម្ខាងទៀតលើកជូតញើសលើថ្ងាសនាយតូចដោយក្ដីបារម្ភពេញបេះដូង។
" ហិហិ អូនអត់អីទេ! គឺគ្រាន់តែមកពីអូននឹកលោកប្ដីពេក!! " នាយតូចសើចស្ញេញគួរឲ្យខ្នាញ់ដាក់នាយ មើលចុះៗបើគេគួរឲ្យស្រឡាញ់ថ្នាក់ហ្នឹង មិនឲ្យនាយថ្នាក់ថ្នមយ៉ាងមិច? ប្រពន្ធក្មេងទាំងសាច់សខ្ចី ទាំងគួរស្រឡាញ់បែបនេះនោះ?
" ក្មេងក្បាលខូច អូននេះប៉ិននិយាយណាស់!! តែថាអូនបានញ៉ាំបាយឬនៅ? " Yiboលើកដៃញីសក់ក្បាលគេបន្ដិចរបៀបខ្នាញ់ មុននឹងនឹកដល់រឿងបាយ ក៏សួរនាយតូចតែម្ដង។
" អ្ហា៎ មែនហើយៗ!! អូនភ្លេចថាអូនបានធ្វើអាហារឲ្យលោកប្ដី!! " Zhanទះភ្លៅខ្លួនឯងផាច់ៗពេលនឹកឃើញរឿងនេះ ស្ទុះរត់ប្រុយទៅក្នុងផ្ទះបាយ រកតែYiboស្រែកឃាត់មិនទាន់។
" កូនទន្សាយចេះធ្វើអាហារឲ្យប្ដីទៀតឬ? " Yiboឧទានឡើងអស់សំណើចតិចៗសម្លឹងទៅមនុស្សដែលរត់ចេញទៅ ទើបក្រោកឡើងដើរទៅអង្គុយចាំនៅតុអាហារ។ ហីយ៉ា! នាយក៏ចង់ភ្លក់ស្នាដៃធ្វើម្ហូបប្រពន្ធក្មេងរបស់នាយម្ដងដែរ។
" ហិហិ អូនខំផ្ចិតផ្ចង់ធ្វើឲ្យលោកប្ដីៗត្រូវតែញ៉ាំឲ្យអស់ណា៎!! " Zhanរត់ចេញពីផ្ទះបាយវិញជាមួយប្រអប់បាយរូបកូនជ្រូកពណ៌ផ្កាឈូក យកមកដាក់មុខYiboសើចស្ញេញៗជិតនាយ។
" ប្រាកដហើយ ស្នាដៃអូនបងនឹងញ៉ាំឲ្យអស់!! " នាយលើកដៃអង្អែលដើមដៃគេតិចៗ ទាំងពាក្យផ្អែមល្អែម។ និយាយតាមត្រង់ចុះ តាំងពីការមក នាយមិនដែលប្រើសម្ដីខ្លាំងៗដាក់នាយតូចម្ដងណាទេ គ្រប់ពេលគឺតែងតែទន់ភ្លន់ហើយផ្អែមល្ហែមកក់ក្ដៅជានិច្វ។
" អញ្ចឹងបងឆាប់ញ៉ាំទៅ! ទែន! ទែនៗ!!! " Zhanញញឹមស្រស់លើកដៃបើកប្រអប់បាយ ធ្វើឲ្យYiboលេបទឹកមាត់ផ្សើមបំពង់ក សម្លឹងមើលទៅម្ហូបក្នុងប្រអប់នោះទាំងសឹងតែលើកដៃគក់ទ្រូងដឹបៗទៅហើយ ព្រោះ៖
STAI LEGGENDO
ប្រពន្ធក្មេងបង Billionaire (Completed)
Fanfiction[ បងត្រូវមើលថែអូនឲ្យដូចជាទារក~~!! ] - Wang Yibo / Xiao Zhan - Jeon Jungkook / Kim Taehyung - Kang Jangbin / Gu Sanchae
EP01 : កម្ទេចកុំឲ្យសល់រូបរាង
Comincia dall'inizio
