«មនុស្សធំៗអស់ហើយធ្វើអីមួយចាំបាច់មានអ្នកប្រដៅដែលមែន ទេ ? បើនេះវាជាសេចក្តីសុខរបស់គេជាអ្វីដែលគេចង់បានទៅហើយហាមឃាត់គេនាំតែគេស្អប់ដដែល!» គេទទួលស្គាល់ថាគេឈឺចាប់អន់ចិត្តដែល Jungkook ធ្វើដាក់គេបែបនេះតែបើឲ្យទៅវាយទៅឈ្លោះគ្នាអីនោះគេមិនទៅទេមានត្រឹមតែនិយាយ
ប៉ុណ្ណោះតែបើនិយាយហើយលែងស្តាប់គេនិងមិនធ្វើអីទាំងអស់។

«ឲ្យតែធ្វើបាបតាមមាត់ហ្នឹងយើងវាសប្បាយចិត្តហើយ!» Jimin

គ្រោក..

«ហិហិ» Taehyung សើចដាក់ Jimin ពេលដែលពោះគេកូរទ្បើង។

«ឃ្លានអ្ហេស?»

«មែនហើយយើងមិនទាន់បានញ៊ាំអីទេ!» 

«យើងមិនដែលឃើញប្តីអ្នកណាដូចជាប្តីឯងទេនៅហ្នឹងហើយយើងចុះទៅយកអីញ៊ាំាមកឲ្យ!» Jimin

Taehyung សម្លឹងមើលទីដំណើររបស់ Jimin គេពិតជាសំណាងណាស់ដែលមានមិត្តដូចជា Jimin នៅចាំជួយ។

Jimin កំដរ Taehyung រហូតដល់រាងល្ងាចបន្តិចដែលទើបទៅផ្ទះវិញ។ ពេលនេះ Taehyung គេអាចកម្រើកខ្លួនមកខ្លះៗក៏អាចដើរខ្លះៗផងដែល។ 

Taehyung ព្យាយាមចុះកាំជណ្តើរម្តងមួយកាំៗទាំងលំបាកលំបិន ដៃក៏កាន់បង្កាន់ព្រោះខ្លាចរអិលធ្លាក់ពេលនេះម៉ោង ៨ យប់ហើយប្តីនៅឯណា? មិនទាន់ឃើញមកសោះសូម្បីតែស្រមោល។

«បងទៅណាទៀតហើយ?» Taehyung ដើរមកអង្គុយនៅលើសាទ្បុងសម្លឹងមើលទៅច្រកចូលមិនឃើញប្តីមកសោះដឹងទេថាគេតែងតែគិតអជ្ជមានជាទីបំផុត! Jungkook ទៅដើរលេងជាមួយនាង? 

«បងកុំទុកអូននៅម្នាក់ឯងអី!! ព្រះអើយជួយផង» Taehyung សឹងតែយំដៃលើកមកបន់ស្រន់សំពះសុំព្រះឲ្យជួយផ្ទះនេះធំណាស់គេមិនចូលចិត្តនៅម្នាក់ឯងរាល់ដងតែងតែមាន Jungkook គេងជាមួយចុះពេលនេះ?  

អ្នកកើតទុក្ខគិតថាគេខ្វល់ពីអ្នកមែនទេ? គេមិនសូម្បីតែយកខួរទៅគិតផងពេលនេះគេកំពុងតែមានសេចក្តីជាមួយស្រីថ្មីឯនេះទៅវិញទេគេកំពុងតែនៅហាងដ៏ធំល្បីល្បាញលំដាប់ផ្កាយប្រាំអង្គុយញ៊ាំាអាហារធ្វើជាមិនដឹងគេមិនខ្វល់ថាអ្នកបានញុាំរឺក៏ទេសំខាន់គេមានញ៊ាំាជាមួយស្រីរបស់គេ។ 

«នេះមកញ៊ាំទៅ» Festina នាងចាប់អាហារដាក់ចាន Jungkook ។

«អរគុណ» Jungkook

«Jungkook កាលណាទទួលខុសត្រូវលើអូន?» នៅសុខៗ Festina ក៏សួរបែបនេះធ្វើឲ្យ Jungkook ផ្អាកការញ៊ាំភ្លាម។

«នេះយើងធ្វើវាពីរដងហើយអូនខ្លាចអូនមានកូន» វិនាទីនេះនាងត្រូវសម្តែងទៀតហើយនាងត្រូវតែធ្វើជាតួកំសត់ជាទីបំផុត។

«មិនអីទេចាំដល់ពេលនោះចាំគិតតទៅទៀត» Jungkook

«ចាស៎!» Festina

«ញ៊ាំទៅ» Jungkook  

[ ទទួលខុសត្រូវមែនទេ ? :) ]
To Be Continue ♡

រឿង: ប្រពន្ធស្របច្បាប់ 🌷 (Completed)حيث تعيش القصص. اكتشف الآن