"អត់-ចង់" Jungkook និយាយមួយៗនិងច្បាស់ៗ។

"ឈប់ស្រឡាញ់" teahyung ដោយអស់ពាក្យនិយាយក៏និយាយពាក្យនេះចេញមកតែម្ដង។

"អា…ពាក់ពាក់" Jungkook គ្រាន់តែលឺពាក្យនេះភ្លាម ក៏យកអាវមកយ៉ាងលឿងរួចចូលក្នុងបន្ទប់ទឹកបាត់។

"ហ៊ឹស… និយាយស្រួលមិនចង់ស្ដាប់ "teahyung

💈ផ្សារទំនើបធំបំផុតក្នុងក្រុងទីសេអូល💈

"WoW ទីនេះធំណាស់ "គ្រាន់តែចុះពីលើឡានភ្លាមរាងតូច លាន់មាត់ភ្លាម ។

"ឯងមិនដែលមកទេឬ"Jungkookចុះពីលើឡានមកឈរជិតរាងតូចឯឡានមានកូនចៅរបស់នាយយកទៅទុក  នៅសល់Sowoon និងកូនចៅ 4 នាក់ទៀត ទុកឲជួយកាន់ឥវ៉ាន់និងតាមការពារសុវត្ថិភាពរបស់ចៅហ្វាយទាំងពីររបស់ខ្លួន។

"មិនដែលមកទេ ព្រោះខ្ញុំអត់មានលុយមកទិញរបស់នៅទីនេះ"teahyung ទម្លាក់ទឹកមុខបន្តិច រៀងអន់ចិត្តនឹងខ្លួនឯងបន្តិចដែល ទោះប៉ារបស់គេនៅរស់ ក៏មិនសូវបានដើរលេងទេ បើបានដើវិញគឺដើរលេងតែទន្លេហានមួយភ្លេត ក៏មកផ្ទះវិញ ។

" យើងនឹងឧស្សាហ៍នាំឯងមកទីនេះចុះ ហើយឯងចង់ទៅលេងកន្លែងផ្សេងទៀតក៏បាន យើងនាំឯងទៅទាំងអស់" Jungkook យកដៃក្រសោប ថ្ពាល់រាងតូចទាំងសងខាង ឲងាកមកខ្លួន។

" និយាយមែន ណា ហាមកុហុក បើកុហុកខ្ញុំនឹងឈប់ស្រឡាញ់លោកហើយ" រាងតូចវិញគ្រាន់តែនាយនិយាយភ្លាម មុខរីកដូចគ្រាប់ជីថែមទាំងដាក់ សំណើរទៀតផង។

"អឹម… តោះចូលក្នុងទៅ"Jungkook ថារួចក៏កាន់ដៃរាងតូចចូលទៅក្នុងនិងមានកូនចៅ ដើរតាមពីក្រោយ។

"ចង់ចូលកន្លែងណាមុន" Jungkookដើរមកដល់ហាង ប្រេន ៗជាច្រើងហើយក៏មានហាងលក់របស់លេងនិងហាងស្ករគ្រាប់គ្រប់ប្រភេពផងដែរ។

"ចង់ចូលកន្លែងលក់ស្ករគ្រាប់ "teahyungចង្អុលទៅហាងលក់ស្ករគ្រាប់ដែលនៅជិតនោះ។

"OK តោះ"Jungkookកាន់ដៃរាងតូចដើរចូលទៅក្នុងហាងនោះ។

ក្នុងហាង🍭🍬🍫

"Jungkook លោកចូលចិត្ត រស់ជាតិបែប មិច" កំពុងដើរសុខៗរាងតូចក៏ងាកសួរ រាងក្រាស់។

"ចូលចិត្ត រស់ជាតិបែបសូកូឡា"Jungkook ពេលលឺចម្លើយរាងក្រាស់ភ្លាម រាងតូចក៏ដើរ ទៅរើសស្ករគ្រាប់ដែលមានដងសម្រប់កាន់ ។

"ហឹម…គួរតែយកមួយនេះឬមួយនេះ តែមួយនេះតម្លៃថ្លៃណាស់ យកមួយនេះវិញ" រាងតូចកាន់ស្ករគ្រប់ពីខ្ចប់ ហើយនិយាយតិចៗ មិនដឹងថាអ្នកមើលមកពីក្រោយឡើយ រាងតូចក៏យកស្ករគ្រាប់ដាក់ក្នុងរទេះដែលមានមនុស្សជំនិតរាងក្រាស់ រុញតាមពីក្រោយ ។

"ហ៊ឹស…"រាងក្រាស់សើចបន្តិចក៏ដើរតាមក្រោយ រាងតូចហើយក៏ដើរទៅយកស្ករគ្រាប់ដែលមានតម្លៃថ្លៃជាច្រើនម៉ាក់ សុខគ្នាមកដាក់ក្នុងរទេះរុញដោយមិនអោយរាងតូចដឹង។នៅពេលដើរមើលរួច ក៏ដើរទៅគិតលុយពេលទៅដល់កន្លែងគិតលុយរាងតូចក៏ងាកទៅមើលរទេះរុញតែធ្វើឲរាងតូចភ្ជាក់ជាខ្លាំង ហេតុអីក្នុងរទេះរុញសុទ្ធតែស្ករគ្រប់ឡើងពេញរទេះដោយឆ្ងល់រាងតូចក៏ងាកទៅមើលរាងក្រាស់។

"ហេតុអីស្ករគ្រាប់ពេញរទេះបែបនេះ" teahyung

"យើងជាអ្នកទិញ …. អស់ប៉ុន្មាន"Jungkook និយាយជាមួយរាងតូច រួចងាកទៅសួរទៅអ្នកគិតលុយ។

" គឺអស់680,660 រ៉ុន (600$)"រាងក្រាស់ក៏ទាញកាតខ្មៅដើម្បីគិតលុយ តែរាងតូចវិញលឺហើយចង់សម្លប់។

"តោះទៅទិញអីផ្សេងទៀត"Jungkookកាន់ដៃរាងតូចដើរចេញទៅហាងផ្សេងទៀតតែស្រាប់តែមានសម្លេងមួយហោះកាត់ត្រចៀក teahyung។

" teahyung "???

តើនរណា ហៅ teahyung?

To be Continued.....

សូមទោសរាល់ពាក្យសម្ដីមិនត្រឹមត្រូវ

សូមជួយ ខមិន និង vote ម្នាក់មួយផង។

សូមអរគុណ !

និពន្ធដោយ: Mey jin



❤️ស្នាមញញឹមMAFIA❤️Where stories live. Discover now