"Aww ពួកឯងមិនដឹងទេឬ? ថ្ងៃនេះគឺជាថ្ងៃបុណ្យសមុទ្រណា ហើយលោកពូមេភូមិក៏បានរៀបចំពិធីជប់លៀងសម្រាប់អ្នកភូមិដែរ" ពិតមែនហើយ ថ្ងៃនេះគឺជាថ្ងៃបុណ្យសមុទ្រពួកគេចេះភ្លេចទៅកើត។ ឆ្នាំនេះដោយសារតែពិធីមិនបានគ្រោងទុកជាមុនទើបរៀបចំមិនបានពេញលេញ ហើយក៏មិនអាចទៅរៀបចំនៅឯមាត់សមុទ្រ ទើបធ្វើនៅចុងភូមិកន្លែងដែលមានដីទូលាយទុកចោល។

"....." Jungkook ងក់ក្បាលតិចៗ ទទួលដឹងឮនិងយល់ពីអ្វីមុននេះ វិនាទីបន្ទាប់ទើបគេហើបមាត់និយាយ "ខ្ញុំក៏ចង់សាកទៅនឹងគេដែរ" អ្នកកំលោះញញឹមស្ងួត គេមិនឬកពារប្រកាន់ខ្លួនអ្វីនោះទេ ទោះគេជាមនុស្សម្នាក់ដែលមានកំណើតនៅទីក្រុង រស់នៅទីក្រុង ធំឡើងនៅទីក្រុងក៏ដោយចុះ ប៉ុន្តែគេតែងសម្របខ្លួនបានគ្រប់កាលៈទេសៈ នឹងជាមនុស្សម្នាក់ដែលរីករាយជាមួយជីវិត រីករាយនឹងការរស់នៅរបស់ខ្លួនមិនថាទៅដល់ទីណា។

"ល្អណាស់!! ឥឡូវល្ងាចហើយ យើងទៅផ្ទះសិន យប់នេះម៉ោង7 ជួបគ្នានៅផ្ទះ Amah Jeon" Seojun ជាអ្នកផ្ដើមគំនិតម្ដងទៀត ក្រោយសម្រេចសម្រួលទៅតាមការគ្រោងទុករួច ក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន។

_______

យប់ម៉ោង7.....

Jungkook និងមិត្តភក្តិជួបជុំគ្នានៅផ្ទះលោកយាយរបស់ខ្លួន ចាំគ្នាមកគ្រប់ហើយទើបនាំគ្នាដើរថ្មើរជើងទៅចុងភូមិដែលមិនសូវជាឆ្ងាយប៉ុន្មានពីផ្ទះ Amah នោះទេ ត្រឹមតែ200ម៉ែត្រប៉ុណ្ណោះ។ ពួកគេមិនត្រូវការជិះឡាននាំតែបំពុលបរិស្ថាន 200ម៉ែត្រសោះ ដើរតែប៉ុន្មាននាទីដល់គោលដៅបាត់ទៅហើយ។

ទីបំផុតពួកគេក៏ដើរមកដល់ចុងភូមិ។ កន្លែងនេះមានភាពអ៊ូអរហើយមនុស្សក៏ច្រើនគួរសម ភ្លើងរាត្រីដែលរៀបចំចាប់ផ្ដើមធ្វើការរបស់វាបានយ៉ាងល្អមិនរអាក់រអួល បំភ្លឺពាសពេញកាលដែលបានក្រឡេកភ្នែកសម្លឹងឲ្យយូរគឺឃើញថាកាន់តែស្រស់ស្អាត។

គ្នារបស់ Jungkook ដើរមើលគេមើលឯងមួយសន្ទុះក៏ប្រទះភ្នែកជាមួយនឹងក្រុមនារី3នាក់ដែលល្បីថាជាស្រីស្អាតប្រចាំភូមិ គ្រាន់តែឃើញពួកនាងភ្លាម Mingyu ក៏ចូលទៅរាក់ទាក់មុនគេ ឱកាសមកដល់ហើយចាំអីទៀត...។

ម្ចាស់ជីវិតDove le storie prendono vita. Scoprilo ora