Part 1/2

544 32 0
                                    

"នែ! នេះភ្នំខ្សាច់របស់យើងខំពូនទេណា៎អាស្វិត!! ម៉េចក៏ឯងមកធ្វើរលំអស់ចឹង?"។ ខ្ញុំដែលកំពុងតែអង្គុយពូនខ្សាច់នៅមាត់សមុទ្រដ៏ខៀវស្រងាត់ជាមួយគ្រួសារខ្ញុំដែលនាំមកទីនេះហើយក៏រួមដំណើរនឹងគ្រួសារមួយទៀតដែលត្រូវជាសម្លាញ់នឹងគ្នានេះហើយគេក៏មានកូនប្រុសដែលមានមាឌស្គមរីងរីពន់ពេក កំពុងតែដួសខ្សាច់មកចាក់ពីលើកូនភ្នំដែលខ្ញុំកំពុងសង់នេះឡើងខ្ចេចអស់បានជាខ្ញុំនេះមួម៉ៅស្រែកចាចដាក់គេតែម្តង។

"មកពីអាកូនភ្នំដែលឯងពូននេះវាមិនល្អ! ទើបបានយើងទៅចាក់ខ្សាច់មកបន្ថែម! ក្រែងសង់បានខ្ពស់តែយើងមិចនឹងដឹងថាភ្នំឯងវាឆាប់រលំយ៉ាងនេះ!"។ ក្មេងប្រុសស្គមកំព្រឹសនោះក៏ស្តីឲខ្ញុំវិញហើយខ្ញុំក៏ក្រោកឈរហើយច្រត់ចង្កេះសម្លក់គេ។

"អេ! អាស្វិត Jaesoo !!! ឯងធ្វើឲ្យខូចរបស់ភ្នំខ្សាច់របស់យើងហើយនៅមកងាកមកតមាត់ទៀតហេ៎! ស្វិតហើយចិត្តអាក្រក់ទៀត!!! យើងឈប់លេងជាមួយឯងហើយ !!"។ ខ្ញុំក៏ជេរគេឡែតៗហើយក៏រត់ទៅរកម៉ាក់ដែលអង្គុយលើគ្រែទម្រេតនៅមាត់សមុទ្រនោះដោយមុខជូរ។

"អា៎!!! យ៉ាងម៉េចនឹង Sena!! ម៉េចក៏សុខៗរត់មកថរកម៉ាក់ទាំងមុខស្អុយចឹង? កើតអី?"។ ម៉ាក់របស់ខ្ញុំក៏សួរខណៈកំពុងជជែកជាមួយម្តាយរបស់ក្មេងបុ្រសរាងស្គមសុទ្ធតែឆ្អឹងដែលឈ្មោះ Jaesoo នេះឯង។

"គឺ Jaesoo ណាម៉ាក់! ធ្វើឲភ្នំខ្សាច់កូនរលំអស់! ហើយនៅថាឲ្យកូនទៀត! កូនខឹងគេក៏ឈប់លេងចូលជាមួយគេហើយ!"។ ខ្ញុំក៏និយាយបែបងរង៉ក់តាមបៀបក្មេងអីបែបនឹងហើយម៉ាក់ក៏ក្រវីក្បាលដែលរឿងប៉ុន្មានសោះក៏ឈ្លោះគ្នាកើតហើយស្របនឹងក្មេងប្រុសមាឌតូចនេះមករកម្តាយគេដូចគ្នា។

"នែ! Jaesoo ! កូនឯងនិយាយមើល! ទៅធ្វើអីប្អូនហា៎! យើងនឹង!"។ ម្តាយរបស់ក្មេងប្រុសក៏ជម្រិតសួរកូនគាត់ហើយ Jaesoo ក៏មកធ្វើមុខជូរវិញ។

"កូនអត់បានធ្វើអីទេ! គ្រាន់ឃើញភ្នំខ្សាច់គេតូចទាបមិនស្អាត! គិតថាយកខ្សាច់មកចាក់ថែមតែពេលដែលចាក់ទៅក៏រលំនោះកូនភ្នំគេអស់ហើយ! គេក៏ខឹងថាកូនហើយហៅសុទ្ធតែអាស្វិតទៀត!!"។ ប្រុសតូចនេះក៏មិនសុខចិត្តខ្ញុំទេក៏ទូលពិតម៉ាក់គេដូចគ្នាទើបខ្ញុំត្រូវខាំមាត់សន្លប់គេ។

Unexpected Feeling 💙🐼( អារម្មណ៍ស្នេហ៍មិនបានព្រៀងទុក )( Completed ✅ )Where stories live. Discover now