ក្រាកក ក្រឹប
Jungkookបេីកទ្វាចូលមកក្នុងបន្ទប់ រួចបិទវិញថ្នមៗ ទាំងឃេីញTaehyungកំពុងអង្គុយបែរមុខទៅបង្អួច« Tae....Taehyung » Jungkookដាក់ខ្លួនអង្គុយជិតរាងតូច នឹងហៅគេតិចៗ តែនាយតូចមិនព្រមឆ្លេីយនឹងនាយ
« Tae.....អូន » jungkook
« ....... »
« ឆ្លេីយនឹងបងបន្តិចមក » Jungkookក៏លោទៅអោបនាយតូចពីក្រោយ ដាក់ចង្ការលេីស្មារបស់នាយតូច
« បងនិយាយអ្វីក៏និយាយមក » Taehyungតបទាំងសោះកក្រោះ
« រឿងបងជាម៉ាហ្វៀនោះបងគ្មានបំណងលាក់អូនទេ គ្រាន់តែមិនទាន់ដល់ពេលប្រាប់ ព្រោះពួកយេីងទេីបតែយល់ចិត្តគ្នា បងមិនចង់អោយអូនដឹងហេីយខ្លាចបង បងសុំទោសដែរលាក់អូន » Jungkookនិយាយខ្សាវៗនៅជិតត្រចៀកនាយតូច ទាំងមានអារម្មណ៍ខុស
« បងសម្លាប់មនុស្សអស់ប៉ុន្មាននាក់? » Taehyung
« ច្រេីនណាស់ តែពួកគេគួរតែទទួលវា រាល់កំហុសដែរបានសាង » Jungkook
« ចុះបេីអូនសាងកំហុសបងសម្លាប់អូនទេ? » Taehyung
« គ្មានឡេីយ...គ្មានថ្ងៃនោះជាដាច់ខាត បេីក្ងៃនោះកេីតឡេីងបងនឹងស្លាប់មុនអូនទៅទៀត » Jungkook
« បងដឹងហេីយថាលទ្ធផលដែរបងបានធ្វេីទៅជាបែបណា ក៏មេីលលោកប៉ាទៅ ត្រូវបាត់បង់កូនប្រុស រហូតមកដល់ពេលនេះទេីបតែបានជួបគ្នា » Taehyung
« បាទ..បងដឹង...កាលពីមុនបងមិនសូវគិតទេ តែតាំងពីអូនចូលមកជីវិតបង បងក៏មិនគិតមិនបាន...នៅពេលបងលាលែង ហេីយលាងដៃស្រោបដោយឈាមកខ្វក់មួយនេះរួចរាល់បងនឹងសារភាពប្រាប់អូនមុនគេ សូមអូនកុំខឹងបងអី » Jungkook
« ហឹក..ហឹក...Jungkookអូនស្រឡាញ់បងណាស់ បងធ្វេីចុះ ធ្វេីអ្វីដែរបងចង់ធ្វេី អូនមិនខឹង មិនថាអោយទេ គ្រាន់តែឮហេីយអូនបារម្ភខ្លាំង បងជាមនុស្សដំបូងដែរអូនស្រឡាញ់ ចឹងហេីយអូនមិនចង់បាត់បង់បងឡេីយ » Taehyungបែរមករកអោបកនាយទាំងយំសស្រាក់
« កុំយំៗ បងមានបានកេីតអីឯណា ហេីយក៏គ្មាននរណាធ្វេីអីឫយកបងចេញពីអូនបានឡេីយ » Jungkookអង្អែលខ្នងនាយតូចថ្នមៗ ហេីយថេីបលេីសក់ខ្មៅរលោងរបស់នាយតូចស្រាលៗ
YOU ARE READING
YOUR LOVE [ក្តីស្រឡាញ់របស់អ្នក]
RomanceJungKook x Taehyung Bl Khmer Novel ការត្រឡប់មកវិញសារជាថ្មីនាំមកនូវភាព ក្លាហាន សង្ហារ អង់អាច អំណាច..........