PART 29 : នោះចៅហ្វាយប្រច័ណ្ឌបាត់

533 65 0
                                    

ពេលវេលាចេះតែទៅមុខ​ មិនអាចវិលបកក្រោយឡេីយ​ ហេីយថ្ងៃនេះJungkookនិងTaehyungក៏ត្រូវចេញដំណេីរទៅកាន់​ ខេត្តDaeGuដេីម្បីទៅមណ្ឌលកុមារកំព្រានោះអី​ ដូច្នេះពួកគេត្រូវងេីបពីរព្រលឹមដេីម្បីចេញដំណេីរ​ ដោយមានឡានខ្មៅអមសងខាងចំនួន4គ្រឿងដេីម្បីការពារសុវត្ថិភាព​។ យេីងងាកមកមេីលក្នុងឡានឯណេះវិញ

ដោយសារតែងេីបពីព្រឹក​ ធ្វេីអោយTaehyungគេងមិនឆ្អែតក៏មកគេងលង់លក់នៅលេីភ្លៅរបស់នាយក្រាស់​ ផ្តេកក្បាលនឹងទ្រូងទូលាយមិនខ្វល់អ្វីឡេីយ​ ឯនាយក្រាស់ក៏បានដូចចិត្ត​ នៅអោប​ អង្អែលក្បាលអោយគេគេងលក់ស្រួល

« ក្រុមហ៊ុនយ៉ាងម៉េចហេីយ​ » Jungkookបន្លឺឡេីងសួរទៅAlexតិចៗអាចស្តាប់គ្នាបាន

« រួចរាល់គ្រប់យ៉ាងបាទ​ ចៅហ្វាយអាចបេីកសម្ភោធថ្ងៃណាក៏បាន​ »Alex

« ល្អ​ ពេលត្រឡប់មកវិញរៀបចំទៅ​ » Jungkook

« បាទ​ យល់ហេីយ​ »

« អាWuSonវាមានធ្វេីអ្វីទៀតទេ? » Jungkook

« អត់ទេបាទ​ លេីកនេះដូចជាស្ងាត់ជាងរាល់ដង​ តាំងពីថ្ងៃដែរយេីង​វាយបកវាវិញ​ » Alex

« កុំប្រហែស​ អាម្នាក់នេះវាពិសពុល​ណាស់​ វាឈ្លាតឳកាសពេលណាក៏បាន​ » Jungkook

« បាទ​ យល់ហេីយ​ » Alex

« អ្ហឹមមម!  » Taehyungឮសម្លេងរងូវៗក៏រេីឡេីងតិចៗ

« ជុជុជុ​ គេងទៅៗ​ » Jungkookជញ្ជក់មាត់តិចៗ​ រួចអង្អែលក្បាលគេថ្នមៗអោយគេងលក់ស្រួលវិញ

     JEON HOUSE
ទិដ្ឋភាពបង្ហាញអោយយេីងឃេីញថាអ្នកស្រីចន​ គាត់អង្គុយមេីលរូបថតអ្វីមិ​នដឹង​ ទាំងភ្លឹកភ្លាំងមិនដឹងគិតដល់ណា

« អូនកំពុងមេីលអីនឹង? » លោកJeonដេីរមកអង្គុយជិតប្រពន្ធរួចក៏សួរឡេីង

«​ បងជិតដល់ថ្ងៃខួបកំណេីតJungkookហេីយ​ អូន..អូនពិតជានឹកគេខ្លាំងណាស់​ » អ្នកស្រីJeonនិយាយបានបន្តិចក៏ស្រាប់តែយំហ៊ូរ​ ទេីបលោកJeonទាញគាត់មកអោប

« បងក៏នឹកដូចគ្នា​ បងព្យាយាមតាមរកគេអស់ម្ភៃបួនឆ្នាំហេីយ​ តែគ្មានតម្រុយសូ​ម្បីបន្តិច​ » លោកJeon

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now