PART 36 : ខ្ពេីមមាត់បងណាស់

534 56 1
                                    

ពីរថ្ងៃក្រោយ​ បន្ទាប់ពីបាននៅលំហែរកាយអស់ចិត្ត​ ពួកគេក៏ដល់ថ្ងៃត្រឡប់ទៅវិញ​ ទាំងដែរពេលនេះកំពុងតែនៅពីមុខផ្ទះរបស់JungGu ចំណែកពួកមិត្តដទៃទៅចាប់ពីម្សិលមិញម្លេះព្រោះមានការងាររវល់ផ្ទាល់ខ្លួន​ ហេីយប៉ារបស់Taehyungគាត់ក៏ត្រឡប់ទៅស្រុកកំណេីតរបស់គាត់វិញដូចគ្នា​ ទៅរស់នៅជាមួយធម្មជាតិ​ ពេលដំបូងTaehyungក៏បារម្ភតែនៅទីនោះមានបងប្អូនច្រេីន​ ហេីយប៉ារបស់គេនៅរាងមាំមួនដែរទេីបគេយល់ព្រមអោយគាត់ទៅវិញ

« គិតច្បាស់ទេថាឯងនឹងមិនទៅ​? » Jungkookសួរទៅលោកប្អូនដដែលៗសឹងតែស្តាប់ទៅហឹងត្រចៀកហេីយ

« ប្រាប់ហេីយថាខ្ញុំមិនចង់ទៅទេ​ ខ្ញុំនឹកលោកយាយ​ » JungGuបមកនាយវិញទាំងទឹកមុខចង់យំ

« ប៉ាម៉ាក់យកលោកយាយទៅនៅជាមួយទៅក៏រួចបាត់ហេីយ​ » Jungkook

« តែសួរលោកយាយទៅមេីលថាព្រមទៅឫអត់? » អ្នកស្រីចនបន្លឺឡេីង​ នាំអោយគ្រប់គ្នាងេីបមេីលមុខលោកយាយដេីម្បីរងចាំចម្លេីយ

« គឺយាយមិនចង់ទៅទេ​ ណាមួយបេីខ្ញុំទៅបាននរណានៅមេីលថែចម្ការនោះ​ » លោកយាយJungGu

« ចឹងខ្ញុំក៏អត់ទៅដែរ​ » JungGuតបទាំងមិនចង់​។ ចិត្តមួយចង់នៅជាមួយប៉ាម៉ាក់ដែរបែកជាយូរ​ ចិត្តមួយខ្លាចលោកយាយនៅម្នាក់ឯង

« JungGuហាា​ ស្តាប់យាយណា​ ពេលនេះចៅធំហេីយធ្វេីអ្វីមួយត្រូវចេះគិត​ ចៅបែកពីប៉ាម៉ាក់បងប្រុសយូរហេីយគួរដល់ពេលទៅមេីលថែពួកគាត់ខ្លះហេីយ​ កុំបាច់បារម្ភពីយាយទេ​ ពេលចៅទៅនៅទីក្រុងចៅចេះធ្វេីអ្វីកាន់តែច្រេីន​ ចេះបេីកឡានទំនេីបៗ​នោះអី យាយនឹងចាំចៅអោយមកបេីកឡានជូនយាយដេីរលេងយ៉ាងម៉េចដែរ? » លោកយាយខំលូងលោមដេីម្បីអោយគេទន់ចិត្ត​ ហេីយក៏ពិតមែនថែមទាំងយំអោបគាត់ទៀតផង

« ខ្ញុំយល់ព្រម​ លោកយាយត្រូវតែចាំខ្ញុំណា​ ខ្ញុំនឹងមកលេងលោកយាយអោយបានញឹកញាប់​ » JungGu

« បានហេីយ​ ឆាប់ឡេីងទៅរៀបចំរបស់របរទៅ​ » JungGuក៏ស្តាប់តាមលោកយាយរួចក៏ឡេីងទៅបន្ទប់របស់គេបាត់

« ខ្ញុំសូមទៅតាមគេបន្តិចសិន​ » និយាយរួចJungKookក៏ឡេីងទៅតាមប្អូន

YOUR LOVE​ [ក្តីស្រឡាញ់របស់អ្នក]Where stories live. Discover now