ភាគទី16:រីករាយដែលបានជួប

175 16 0
                                    


"ធ្វើអីនឹង?ដាក់កូនខ្ញុំចុះ!"
ថេយ៍មកដល់ភើតពោះអស់ឃើញសភាពទីទើរបស់ជុងហ្គុកនឹងអាល្អិតថេហ៊ុនម្នាក់ៗសម្លឹងមុខគ្នាឥតព្រិចដូចចង់វ៉ៃគ្នាយកទៅហើយ។

"អ្នកគ្រ...!"

"..."ទាំងថេហ្យុងនឹងថេហ៊ុនចាំមើលមាត់គេព្រមទាំងសម្លក់។ជុងហ្គុកបម្រុងនឹងកែពាក្យវិញទៅហើយស្រាប់តែអាល្អិតថេហ៊ុនស្រែកកាត់ភ្លាម

"Mommy!លោកពូនេះចង់គ្រវែងអូនចោលថែមទាំងនិយាយអត់ពិរោះទៀតអូនឆាអប់ពូនេះណាស់"គ្រាន់តែឃើញថេហ្យុងមកដល់អាល្អិតស្រែកប្រាប់ទាំងខាំមាត់ដាក់ជុងហ្គុកដូចចង់ដាល់មុខគេអញ្ចឹងធ្វើឲជុងហ្គុករហ័សដាក់គេចុះព្រមទាំងធ្វើរឹកពាង៉េមង៉ាមខ្លាចថេហ្យុងយល់ច្រលំ។

"ការពិតគឺពួកយើងប្រលែងគ្នាលេងទេ!ខ្ញុំគ្មានប្អូនទើបចេះតែក្នាញ់ក្មេងនឹងណា៎!"

"ប្រាកដហើយថាក្នាញ់?"ថេហ្យុងនៅតែជម្រិតទើបជុងហ្គុកបង្ខំចិត្តឈប់សម្លឹងដៃគូប្រយុទ្ធម្ខាងទៀត។

"មែនហើយក្នាញ់ណាស់"

"ប៉ា!mommy មកវិញហើយ"
កំពុងតែសន្ទនាសុខៗស្រាប់តែហ៊ុនសុកបង្វិលរទេះចេញមកយ៉ាងសង្ហាធ្វើឲជុងហ្គុកជ្រួញចិញ្ចើមឆ្ងល់នឹងស័ព្ទនាមដែលអាល្អិតហៅបុរសនោះហើយបានតែងាកទៅមើលមុខថេយ៍ចង់ឃើញពីទឹកមុខនឹងព្រឹត្តកម្មរបស់គេ តែភ្លាមនោះហ៊ុនសុកក៏ហាស្ដីយ៉ាងពិរោះទៅកាន់ថេហ្យុង។

"អូនមកដល់ហើយហេ៎ស?មិចក៏បងមិនដឹងចឹងអាលនឹងបានមកទទួលអូនដូចរាល់លើក"ហ៊ុនសុកស្រដីទាំងទឹកមុខស្រទន់ពន់ពេកគេធ្វើដូចទីនេះមានតែគេពីរនាក់យ៉ាងអញ្ចឹងទាំងដែលគេបានឃើញជុងហ្គុកឈរទីនេះតាំងពីវិនាទីដំបូងមកម្លេះ។

"អូនមកដល់យូរគ្រាន់ហើយរវល់តែផ្លាស់ខោអាវសិននឹងណា៎!អរ ជុងហ្គុកនេះគឺ ថេហ៊ុន ជាស្វាមីរបស់ខ្ញុំ"ថេហ្យុងធ្វើខ្លួនមិនត្រូវពេលដឹងដល់ក្រសែភ្នែកប្រុសក្មេងសម្លឹងគេចម្លែកទើបគេធ្វើជានិយាយបង្វែររឿងឲជិងហ្គុកងាកទៅចាប់អារម្មណ៍នឹងហ៊ុនសុកវិញម្ដង។

"អ៊ៅ!ថេយ៍មានភ្ញៀវដែរហេ៎សបងមិនបានចាប់អារម្មណ៍សួរស្ដីលោកជុងហ្គុក!"ហ៊ុនសុកងាកទៅញញឹមរាក់ទាក់ដាក់ជុងហ្គុកតាមធម្មតាថែមទាំងភ្ញាក់ផ្ញើលដូចទើបតែដឹង។

🎀ស្រទន់មន្តស្នេហ៍🎀Where stories live. Discover now