ភាគទី2:រករឿង

265 26 0
                                    

"ម៉ាក់ថេយ៍"គ្រាន់តែបើកទ្វារចូលមកដល់ក្នុងផ្ទះភ្លាមអាល្អិតថេហ៊ុនស្រែកហៅថេហ្យុងដោយក្ដីរីករាយព្រោះគេសែននឹកអើយនឹក។

"យ៉ាងមិចយើងនឹងមានរករឿងDaddyទេ?"ថេយ៍សួរព្រោះដឹងពីចរឹកកូនប្រុសថារពឹសចាប់មិនឈ្នះ។

"មិនបាច់សួរទេមើលតែមុខដឹងហើយថាខូចកម្រឹតណានោះ!"ហ៊ុនសុកនិយាយទាំងគ្រវីក្បាលជាមួយចរឹកកូនប្រុសនិយាយពីថាខូចរកលេខដាក់គ្មានបើនិយាយពីសម្ដីវិញឲផ្អែមពូកែណាស់អាខាងលួងលោមថេយ៍តែម្ដង។

"ប៉ាកុំចេះតែថាពេក!ម៉ាក់ហា៎ថ្ងៃនេះថេហ៊ុនរៀបគ្រឿងសម្អាងឲម៉ាក់ឡើងឡូយហ៎"ថេហ៊ុនងាកទៅថាឲប៉ាគេរួចក៏មកនិយាយអួតខ្លួនឯងប្រាប់ឲគេដឹងទៀតផងថាខ្លួនមិនដូចអ្វីដែលប៉ាគេបាននិយាយទេ។

"មែនហេ៎ស?ល្អណាស់ចឹងចាំម៉ាក់ទៅធ្វើម្ហូបដែលកូនចូលចិត្តឲណា៎ល្អទេ?"ថេយ៍

"Ok"ថេហ៊ុនសើចចេញថ្ពាល់ខួចមុននឹងញ៉ាក់ចិញ្ចើមដាក់ប៉ាគេធ្វើឲហ៊ុនសុកក្នាញ់ជាខ្លាំងក៏រំកើលរទះមកច្របាច់ថ្ពាល់កូនប្រុសលេង។

"ហិ ហិ ហា៎ប៉ាធ្វើបាបកូនហើយម៉ាក់ ហិ~"សំឡេងសើចពេញផ្ទះធ្វើឲថេយ៍ដែលនៅក្នុងផហទះបាយសើចយ៉ាងមានក្ដីសុខ។ទោះបីបៅសាលាទទួលបានសំពាធពីសិស្សមួយចំនួនក៏ពិតមែនតែគេមិនដែលគិតច្រើនទេព្រោះមានវីតាមីនជំនួយនៅផ្ទះហើយដែរសំខាន់គឺគេត្រូវការតែចំណូលដើម្បីផ្គត់ផ្គង់គ្រួសារតែប៉ុណ្ណោះព្រោះថេហ៊ុនចូលរៀនហើយត្រូវចំណាយលុយលើថ្លៃសាលាគេបន្ថែមទៀតអ្វីដែលសំខាន់គឺគេត្រូវតែប្រឹងធ្វើការ។រាល់ថ្ងៃនេះគេក៏អាណិតហ៊ុនសុកណាស់ដែរខំប្រឹងរកប្រាក់ផ្គត់ផ្គង់ព្រោះតែចង់ជួយសម្រាលការងារថេយ៍គ្រាន់តែគេមិនអាចរកបានច្រើនព្រោះតែសភាពគេពេលនេះគ្មានក្រុមហ៊ុនណាដែលស្វាគមន៍ទេមានតែរកប្រាក់តាមរយៈអតិថិជនចាស់ដែលធ្លាប់កម្មង់ប៉ុណ្ណោះ។
អាហារពេលល្ងាចជួបជុំគ្នាដ៏រីករាយប្រកបទៅដោយក្ដីសុខក៏បានបញ្ចប់ទៅយ៉ាងរលូន។

+វិមានចន

ក្នុងវិមានដ៏ធំសម្បើមអស្ចារ្យអ្នកណាទៅដឹងទៅថាទីនេះពោពេញទៅដោយវិន័យនឹងបទបញ្ជាយ៉ាងតឹងរឹងជាពិសេសគឺច្បាប់របស់អ្នកបម្រើនៅទីនេះគឺមិនត្រូវធ្វើឲទាស់ចិត្តកូនប្រុសពៅរបស់លោកប្រធានាធិបតេយ្យឡើយព្រោះគេជាមនុស្សឆេវឆាវនឹងទម្រើសណាស់អ្នកបម្រើណាដែលធ្វើឲគេទាស់ចិត្តគេនឹងស្រែកឡូឡាព្រមទាំងដេញចេញមិនមើលម៉ោងឡើយ។

🎀ស្រទន់មន្តស្នេហ៍🎀Where stories live. Discover now