Bangkok Ep4

333 34 20
                                    

+Morning

នៅពេលដែលព្រឹកឡើងភ្លាមយើងបានឃើញប៉មគេកំពុងតែរៀបចំសម្លៀកបំពាក់របស់គេហើយក៏បានដើរទៅយកខោអាវរបស់ភូវិនផងដែរ ចំណែកភូវិនគេកំពុងតែគេលក់ស្រួលផងនៅពេលដែលងើបមកក៏ឃើញប៉នកំពុងតែរៀបចំខោអាវរបស់គេទើបគេសួរឡើងទាំងទឹកមុខធុញនឹងប៉ន ព្រោះយប់មិញគេនឹងប៉នបានឈ្មោះគ្នាដោយសារប៉នចង់រំលោភគេ ហើយព្រឹកនេះបែរជាឃើញប៉នកំពុងរៀបចំខោអាវគេដាក់វ៉ាលីទៅវិញ

<លោកកំពុងធ្វើស្អី??> Phuwin

ភូវិនសួរទាំងទឹកមុខស្មើជួយមួយនឹងទឹកមុខឆ្ងល់ដូចគ្នាចំណែកប៉ននៅពេលដែលឮភូវិនសួរហើយគេក៏បានឆ្លើយតបទៅភូវិនដូចគ្នា

<ទៅនៅទីក្រុងវិញ!!> Pond
<ហើយលោកទៅតែឯងទៅចាំបាច់យកខោអាវខ្ញុំទៅធ្វើអី??> Phuwin
<ពេលនេះអូនត្រូវជាអ្វីនឹងបង??> Pond
<គឺ......គឺ....> Phuwin

ភូវិននិយាយទាំងស្ទាក់ស្ទើព្រោះតែគេមិនដែលចាប់ទុកប៉នជាប្ដីរបស់គេទេហើយបើគេនិយាយថាជាប្ដីប្រពន្ធក៏មិនអាចនិយាយចេញដូចគ្នា

<អូនជាប្រពន្ធបង!! ចាំទុក!!ហើយអូនក៏មិនអាចរត់គេចចេញពីបងដូចគ្នា!!> Pond
<ខ្ញុំមិនដែលទទួលស្គាល់ទេថាលោកជាប្ដីខ្ញុំ....>Phuwin
<បើចឹងក៏សាកឥឡូវនេះទៅដើម្បីអោយស្គាល់!!> Pond

ប៉នងើបមកដើរមកជិតគ្រែគេងហើយគេក៏អោនទៅជិតភូវិនដូចគ្នាប៉ុន្តែភូវិនក៏ថយក្រោយរហូតដល់ក្បាលគ្រែទើបប៉នយកដៃវែកសក់ចេញពីភូវិន

<សក់បាំងមុខបែបមិនស្អាតទេ!!> Pond

+Phuwin pov :
ពុទ្ធោអើយ!! ខ្ញុំនេះភ័យស្ទើរស្លាប់!! ទោះបីជាខ្ញុំឈ្លើយឬក៏ជាក្មេងទំនើងក្នុងភូមិមែន តែខ្ញុំក៏មិនចូលចិត្តធ្វើរឿងបែបនេះដែរ!! ជាពិសេសស្អប់បំផុតនៅពេលដែលនណាម្នាក់បង្ខំខ្ញុំអោយធ្វើរឿងបែបនេះ

ប៉នរៀបនឹងងើបទៅវិញហើយតែក៏ត្រូវភូវិននិយាយកាត់

<ខ្ញុំមិនទៅទីក្រុងទេ!! ខ្ញុំនៅទីនេះ!! យ៉ាងណាក៏ដោយខ្ញុំក៏មិនទៅ!!> Phuwin
<មិនអីទេ!! បើអូនមិនចង់ហើយបងក៏មិនបង្ខំដូចគ្នា!!> Pond

Fall in love with a rural child🌾✨Where stories live. Discover now