ពិធីបុណ្យភូមិ Ep3

316 36 18
                                    

+បុណ្យភូមិ

នៅពេលដែលមកដល់បុណ្យភូមិភ្លាមមនុស្សគ្រប់គ្នាទាំងចាស់ទាំងក្មេងនាំគ្នាសម្លឹងមើលមកកាន់
ប៉នទាំងក្មឹងទាំងចាស់ព្រោះតែវត្តមានរបស់ប៉នគ្រប់គ្នាមិនធ្លាប់ឃើញនៅក្នុងភូមិនេះទេ

<នេះណាគេនៀកមើលទៅសង្ហាដល់ហើយ!! មិនធ្លាប់ឃើញពីមុននោះទេ។>Villagers
<ក្មួយភូវិននេះអ្នកណាគេនឹងក្មួយ??> អ្នកភូមិ1

ពេលនោះមានអ្នកភូមិម្នាក់មកសួរភូវិនតែភូវិនឆ្លើយទាំងរដិរដុប

<គឺជា.....គឺ.....បងប្អូនមីង!! គឺជាបងប្អូនសាច់ឆ្ងាយ!!> Phuwin
<ហូ៎.....នេះមាមបងប្អូនសាច់ឆ្ងាយមីងមិនដែលដឹងសោះ!! អឺនិយាយចឹងថ្ងៃនេះក្មួយមានយកទំពាំងបាយជូយកមកលក់ទៀតឬអត់??> អ្នកភូមិ1
<អត់បានយកមកទេមីងថ្ងៃនេះចង់ដើរលេងអោយសប្បាយម្ដង> Phuwin
<អឺ....បើចឹងដើរលេងជាមួយមិត្តហើយនឹងបងប្អូនឲសប្បាយទៅណា!! ហើយថ្ងៃនេះមីងឮសូថាគេមានដាក់ល្ខោនអោយទៀតណា!!> អ្នកភូមិ1
<អូហូ........មីងយប់នេះគឺដឹងតែសប្បាយងាប់ហើយនៀក!!>Phuwin
<អើណាបើចឹងមីងទៅមុនហើយប្រញ៉ាប់ទៅចាប់កន្ទេលអីស្រួលអង្គុយមើលល្ខោន..> អ្នកភូមិ1

ភូវិនមិនតបអ្វីបានត្រឹមតែងក់ក្បាលហើយញញឹមទៅកាន់មីងដែលជាអ្នកភូមិផងរបងជាប់គ្នានោះហើយបន្តិចក្រោយមកឌុក.ហ្វត.វិននីក៏ដើរមក គ្រាន់តែមកដល់ភ្លាមក៏ហ្វតក៏លោតតោងករបស់ភូវិនភ្លាមដោយមិនអោយគ្នានឹងមុន

<ចាក់អឺភឿនឈីឡាក់....ជុបៗ> fot
<អូហូ!! អាហ្វត!! លេងលោតតោងកបែបនេះបើអញទប់មិនជាប់ទេអស់មុខទាំងអស់គ្នាណាវើយ!!> Phuwin

បន្ទាប់មកហ្វតក៏ចុះពីករបស់ភូវិនវិញហើយពេលនោះវិននីក៏បានឃើញប៉នដូចគ្នា

<ហីអាភូ!! ហើយនេះមកដើរលេងយកប្ដីមកតាមទៀត!!> Winny
<អឺ!! ហើយហែងយកប្ដីមកតាមចឹងដើរលេងមិចសប្បាយ??> Fot
<យាយមួយអញល្ងាចមិញថាមកហើយយកប្ដីមកតាមទៀត!!> Dunk
<ម៉ាក់អញខ្លាចថាអញដើរលេងដាច់យប់អត់ចូលផ្ទះដូចកាលមុនទើបអោយយកមកស្រួលមកផ្ទះជុំគ្នា> phuwin
<អ៎!!> Fot.dunk.winny
<នេះឈ្មោះប៉ន!!> Phuwin

Fall in love with a rural child🌾✨Where stories live. Discover now