រៀបការ🌾🤵Ep1

444 41 12
                                    

ចាប់ផ្ដើមសាច់រឿងមកយើងបានឃើញម្ដាយនឹងកូនប្រុសម្នាក់កំពុងតែឈ្លោះគ្នាព្រោះតែកូនប្រុសមិនព្រមរៀបការជាមួយនឹងក្មួយប្រុសដែលត្រូវជាកូនរបស់មិត្តរបស់នាង

<បើឯងមិនព្រមរៀបការនឹងក្មួយប៉នទេម៉ាក់នឹងយកចម្ការទំពាំងបាយជូរបស់ឯងយកទៅលក់!!> Nam
<បើម៉ាក់យកវាទៅលក់ចុះខ្ញុំបានស្អីយកទៅផលិត grapes wine របស់ខ្ញុំ??> Phuwin
<ម៉ាក់មិនដឹងទេ!! តែពេលនេះផ្លង់ដីនោះគឺនៅដៃម៉ាក់!! បើឯងខ្លាំងក៏សាកមើលទៅ!!> Nam
<ម៉ាក់~~~ តែខ្ញុំមិនបានស្រឡាញ់វាទេហើយណាមួយក៏មិនដែលជួបមុខវាទៀត!!> Phuwin
<នៅជាមួយគ្នាយូៗទៅវាគង់តែស្រឡាញ់ទេ!!> Nam

ភូវិននិយាយដោយសំឡេងអូសវែងអន្លាយហើយក៏ធ្វើទឹកមុខកំសត់តែវាក៏មិនបានធ្វើអោយម្ដាយរបស់គេចិត្តទុនអីនោះដែរ

<បានហើយឈប់និយាយអីទៀតទៅហើយទៅត្រៀមខ្លួនត្រៀមស្អីទៅ!! ស្អែកនេះគេមកដណ្ដឹងឯងហើយ!!> Nam
<ស្អីគេ!!? លឿនដល់ថ្នាក់នេះ??> Phuwin
<អឹម!! យ៉ាងមិច?? កូនមិនសុខចិត្តហ៎េស??> Nam
<តែម៉ាក់~~ នេះវាលឿនខ្លាំងណាស់!! ប្រាប់ខ្ញុំថ្ងៃនេះស្អែកឡើងចូលដណ្ដឹង??> Phuwin
<គ្មានតែស្ករទឹកដោះគោអ្វីទាំងអស់!! ពេលនេះកូនចង់ដើរលេងសប្បាយអីក៏ដើរអោយហើយទៅតិចទៀតមានគូស្រករប្ដីប្រពន្ធហើយជីវិតឯងនេះលែងដូចមុនហើយ!!> Nam

ភូវិនមិននិយាយអីនោះទេគេក៏ងើបហើយក៏ទៅដើរលេងនៅវាលស្រែដើម្បីបន្ធូរអារម្មណ៍តានតឹង

+វាលស្រែ
<ពុទ្ធោអើយ!! នេះវាស្អីគេនៀក!! សុខៗក៏ត្រូវអោយរៀបការជាមួយបុរសទីក្រុងមិនដែលទាំងស្គាល់មុខហើយក៏មិនដែលជួបសូម្បីម្ដង!! នេះសង្ស័យតែវាមោះមុខអាក្រក់ហើយបានជាវាយល់ព្រមរៀបការម្លឹងៗនោះ!! អាមុខងាប់អើយ!!> Phuwin

ភូវិនអង្គុយនៅលើស្មៅមើលទេសភាពបណ្ដើរហើយក៏រអ៊ូជេគេបណ្ដើរហើយពេលនោះភឿនរាក់របស់គេមិនដឹងជាដើរមកពីណាពីណីទេមកដល់ក៏វាយក្បាលទេយកតែម្ដង

ផូស......

<យ៉ាងមិចនឹងទានម្ចាស់!! ហើយមកអង្គុយស្អីនៅនុងហ៎?? មានរឿងអីមែន??> Dunk
<ភឿនហ៎?? ហិកហិក.....ស្អែកអញការប្ដីហើយ.....ហិហិ.....ជួយអញផងភឿន!!>

Fall in love with a rural child🌾✨Where stories live. Discover now