part12(ញិញជាងមុន?)

378 52 11
                                    

ពិធីបុណ្យសព្វក៏ចាប់ផ្ដើមប្រព្រឹត្តឡើងvegasយំយ៉ាងខ្លាំងហើយចេះតែបន្ទោសខ្លួនគេថាជាមូលហេតុធ្វើឲ្យមនុស្សជាទីស្រលាញ់បានលាចាក់លោកនេះ មនុស្សម្នាជាច្រើនបានមកចូលរួមរួមទាំងបងស្រីរបស់peteផងដែរ

"នេះលោកមើលថែប្អូនខ្ញុំយ៉ាងមិចហាស៎ ហេតុអីក៏ប្អូនខ្ញុំត្រូវមកជួបរឿងបែបនេះក្នុងជីវិតគេ សមចិត្តពួកលោកហើយមែនទេហាស៎"បងស្រីរបស់peteនិយាយទាំងកំហឹងខឹងទៅលើvegasជាខ្លាំង

"រឿងទាំងអស់គឺមកពីខ្ញុំ ខ្ញុំសុំទោស"និយាយហើយvegasក៏បានលុតជង្គង់សុំទោសបងស្រីpete

"ត្រឹមតែលុតជង្គង់ប៉ុណ្ណឹងតើវាគ្រប់គ្រាន់នូវអ្វីដែលលោកធ្វើដាក់peteដែរទេ"បងស្រីរបស់pete

Vegasបានលុតជង្គង់អស់ពេញមួយយប់នៅថ្ងៃបុណ្យសព្វរបស់peteបញ្ជាក់ថាគេពិតជាដឹងខុសពិតមែន

ដោយភាពឈឺចាប់និងរឿងដែលបានកើតឡើងកន្លងមកនេះធ្វើឲ្យបុរសម្នាក់ប្រែខ្លួនពីមនុស្សរឹងមាំបែទៅជាមនុស្សទន់ខ្សោយគ្មានកម្លាំងកំហែងនៅក្នុងខ្លួនប៉ុន្មានខែមកនេះគេនៅតែផ្ទះផឹកស្រាធ្វើបាបខ្លួនឯងជាខ្លាំងរឿងដែលបានកើតឡើងមកនេះគេមិនអាចលើកលែងទោសឲ្យខ្លួនឯងបានទេ

ទឺត~ទឺត~
សម្លេងរោទ៍ទូរស័ព្ទ

"..."vegasចុចទទួលតែមិនបាននិយាយអ្វីទាំងអស់

"Vegasឯងមិនអាចនៅអញ្ចឹងបានទេបើឯងនៅតែអញ្ចឹងតើក្រុមហ៊ុនតើនិងមានអ្នកណាធ្វើទៅមិនយូរក្រុមហ៊ុននិងក្ស័យធន់ជាមិនខាន"ម៉ាក់vegas

"ខ្ញុំចង់នៅម្នាក់ឯងម៉ាក់កុំរំខានខ្ញុំបានទេ...«តឺតៗ~»"និយាយចប់គេក៏ចុចបិទទូរស័ព្ទបាត់ទៅគេបន្តឃុំខ្លួនឯងក្នុងផ្ទះមិនចេញទៅណាឡើយរហូតកន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំ

ជាច្រើនឆ្នាំមកនេះvegasផ្លាសប្ដូរច្រើនណាស់គេតែងតែងនៅស្ងៀមស្ងាត់មិននិយាយស្ដីច្រើនហើយជាពិតសេសរឿងស្រីញីគេក៏បានផ្ដាច់ឈប់ទៅរកហើយដែរ

នៅក្នុងបន្ទប់ធ្វើការជាមួយនិងផ្ទះពោពេញទៅដោយរូបថតពេលរៀបការរបស់គេនិងមនុស្សជាទីស្រលាញ់ដែលមិនអាចបំភ្លេចបាន ពេលវេលាកន្លងផុតទៅច្រើនឆ្នាំមែនប៉ុន្តែអារម្មណ៍និងភាពឈឺចាប់ជាមួយកំហុសវានៅតែដកជាប់ក្នុងចិត្តគេដរដែល

រឿង លោកប្ដីកំណាច😈🔞Where stories live. Discover now