part5(ស្មានតែខ្លាំង😏)

384 52 17
                                    

រាងកាយតូចស្គមស្គាំងគេងនៅលើគ្រែកំពុងតែយំតូចចិត្តនិងវាសនារបស់ខ្លួនដែលត្រូវមកជួបរឿងបែបនេះ ញ៉ាំមិនគ្រប់គ្រាន់គេងមិនគ្រប់គ្រាន់ហើយថែមទាំងត្រូវបានគេប្រើហឹង្សាសឹងតែរាល់ថ្ងៃថែមទៀត

គិតចុះគិតឡើងpeteក៏បានព្យាយាមរិះរកវិធីរត់ម្ដងទៀតដោយលើកនេះpeteបានយកសម្លៀកបំពាក់ទៅបាំងកាំមេរ៉ាហើយបានដោះច្រវ៉ាក់ដោយជោគជ័យ peteបើកបង្អួចហើយបានយកវាំងនូនយកមកចងជាខ្សែហើយបានទម្លាក់វាចុះទៅខាងក្រោមទើបគេបានតោងវាំងនូននោះចុះទៅដែរ

"តើឯងគួរទៅណាអាpeteបើឯងមិនស្គាល់ទីនេះផងនឹង?"peteនិយាយសួរខ្លួនឯងហើយក៏ចេះតែរត់ៗមិនដឹងទិសដៅឡើយ

Peteបន្តរត់រហូតដល់ផ្លូវមួយដែលមានឡានម៉ូតូច្រើនជិះទៅវិញទៅមកហើយក៏មានផ្លូវច្រើនផងដែរនៅទីនោះpeteមិនដឹងថាត្រូវទៅផ្លូវណានោះទេក្នុងចិត្តខ្លាចជួបនិងលោកប្ដីដ៏អាក្រករបស់គេផងខ្លាចថាវង្វេងផ្លូវគ្មានអីញ៉ាំផងនិយាយទៅខ្លាចគ្រប់សព្វតែម្ដង

កាត់មកមើលvegasវិញពេលដែលបើកមើលកាំមេរ៉ាឃើញមានរបស់មកបាំងមិនឲ្យឃើញអញ្ចឹងគេដឹងច្បាស់ក្នុងចិត្តថាpeteប្រាដកជាធ្វើរឿងអ្វីមួយមិនល្អហើយ ដោយក្នុងចិត្តមិនស្រួលvegasក៏បានចេញពីក្រុមហ៊ុនដើម្បីទៅផ្ទះឲ្យប្រាដកចិត្ត ទើបតែចេញពីក្រុមហ៊ុនបានបន្តិចក៏ឃើញមានមនុស្សចោមរោងផ្ដំគ្នានៅកណ្ដាល់ផ្លូវvegasមិនអស់ចិត្តក៏ចុះទៅមើល អ្វីដែលvegasឃើញនោះគឺ...

"pete peteដឹងខ្លួនឡើងpete"vegasបានឃើញpeteកំពុងតែដេកដួលទៅលើដីដោយសារតែត្រូវម៉ូតូបុក មិនចាំយូvegasក៏នាំរាងកាយដ៏តូចឡើងឡានហើយបាននាំគេទៅមន្ទីពេទ្យយ៉ាងលឿនតាមដែលអាចធ្វើទៅបាន peteត្រូវបានម៉ូតូមួយបុកអំឡុងពេលដែលគេរត់ឆ្លងផ្លូវធ្វើឲ្យpeteបោកក្បាលនិងថ្នល់មួយទំហឹងធ្វើឲ្យគេសន្លប់ភ្លាមៗ

«មន្ទីពេទ្យ»

"គេមិនត្រូវអីធ្ងន់ទេគ្រាន់តែបែកក្បាលបន្តិច"លោកគ្រូពេទ្យដែលកំពុងរុំបង់ក្បាលឲ្យpeteនិយាយ

"បាទ"

"រាងកាយគេខ្សោយណាស់ត្រូវការការយកចិត្តទុកដាក់បន្តិច បើអស់អីហើយខ្ញុំសុំលាសិនហើយ"លោកគ្រូពេទ្យ

រឿង លោកប្ដីកំណាច😈🔞Where stories live. Discover now