part6(ស្នាមថើបដ៏ទន់)

385 53 5
                                    

~~~~~~
សម្លេងហ្គីតាក៏ចាប់ផ្ដើមបន្លឺឡើងpeteបើកភ្នែកតិចៗពេលដែលលឺវា វាពិតជាពិរោះខ្លាំងណាស់ហើយអ្នកដែលលេងនោះគឺគ្មានអ្នកណាក្រៅពីvegasនោះទេ

Peteត្រូវបានvegasផ្លាស់សម្លៀកបំពាក់និងដាក់ឲ្យគេគេងដណ្ដប់ភួយនៅលើគ្រែយ៉ាងកក់ក្ដៅ នៅក្បែខ្លួនរបស់peteមានថាស់អាហារមួយនៅទីនោះដោយពោពេញទៅដោយអាហារវាគឺសម្រាប់peteនិងឯង មិនចាំយូរpeteក៏បានក្រោកមកញ៉ាំអាហារទាំងនោះហើយក៏ដើររកសម្លេងហ្គីតាដែលឮនោះ peteដើររហូតដល់បន្ទប់មួយគេក៏បើកទ្វារចូលទៅក្នុងនៅក្នុងបន្ទប់នោះពោលពេញទៅដោយសៀវភៅចង់អានមួយណាក៏បាន នៅចំកណ្ដាលបន្ទប់នោះមានកៅអីនិងតុធ្វើការមួយនៅទីនោះ vegasអង្គុយលេងហ្គីតាបែរខ្នងនៅលើកៅអីនោះ លេងបណ្ដើរបិទភ្នែកបណ្ដើរមើលទៅvegasដូចជាកំពុងតែនឹកឃើញដល់នរណាគេម្នាក់

"ឯងចូលមកធ្វើអី?ឯងចង់ត្រូវមែនទេ?"vegasឈប់លេងហ្គីតាហើយបាននិយាយទៅកាន់peteដែលកំពុងឈរសម្លឹងមើលមកគេនោះ

"គឺខ្ញុំឮសម្លេងលោកលេងហ្គីតាក៏ចេះតែដើរមកតាមសម្លេងនោះទៅ"pete

"ចេញទៅវិញទៅ"vegas

"ខ្ញុំមកអគុណលោកដែរព្រមឲ្យខ្ញុំចូលក្នុងផ្ទះ"pete

"អរគុណ?"vegasភ្ញាក់ផ្អើកដែលpeteអរគុណគេទាំងដែលគេមានបំណងចង់ធ្វើបាបpete

"មែនហើយគឺអរគុណលោក អញ្ចឹងខ្ញុំមិនរំខានទេខ្ញុំទៅវិញហើយ"peteនិយាយចប់ក៏បានប្រញាប់ចេញពីបន្ទប់នេះភ្លាមៗ

Vegasអង្គុយគិតពីpete ទោះជាត្រូវបានគេធ្វើបាបយ៉ាងណាក៏ដោយក៏peteនៅតែនិយាយពាក្យអរគុណចំពោះរឿងដែលមិនគួរនិយាយ ព្រោះការដែរគេយកpeteចូលមកក្នុងវិញមិនមែនអាណិតឬក៏អីទេគឺគ្រាន់តែជាគម្រោងការរបស់គេតែប៉ុណ្ណោះគេយកpeteមកក៏ព្រោះតែចង់ធ្វើបាបនិងចង់ឲ្យpeteបម្រើចំណង់តណ្ហាគេតែប៉ុណ្ណោះ គិតចុះគិតឡើងvegasមានអារម្មណ៍ថាដូចជាគេនេះអាក្រក់ខ្លាំងណាស់អញ្ចឹង

"ខ្ញុំស្អប់ប៉ា ប៉ាគេងជាមួយប្រុសខ្ញុំស្អប់ណាស់ ប៉ុន្តែពេលនេះខ្ញុំកំពុងតែក្លាយជាមនុស្សដូចប៉ាហើយ"vegasនិយាយហើយក៏អោនមុខចុះ

រឿង លោកប្ដីកំណាច😈🔞Where stories live. Discover now