Part 18💕🕊️

240 31 0
                                    

#The power of love💕🕊️
Part 18
[មុននិងក្រោយក្លាយជាកូនប្រសារម៉ាក់ដដែល]

<<<<ព្រឹកឡើង>>>>

«ហឹម»សម្លេងតូចមួយបានក្រហឹមឡើងរួចក៏បើកភ្នែកស្របពេលនោះនាយពិតជាភ្ញាក់ផ្អើលជាខ្លាំងតើយប់មិញមានរឿងអ្វីកើតឡើង?សំណួរទាំងនេះកំពុងតែផុសឡើងពេញខួរនាយទៅហើយ

«នេ...នេះ»ជេយ៍នាយសញ្ជឹងគិតមួយសន្ទុះនាយក៏ចាប់ផ្តើមស្រមៃរូបភាពយប់មិញឡើងវិញដែលធ្វើអោយនាយស្លុតចិត្តជាខ្លាំង

«ហឹម...»ស្របពេលនោះសុងហ៊ុនក៏បានបលកភ្នែកឡើងរួចក៏ឃើញជេយ៍កំពុងដេកសម្លឹងមកខ្លួន

«បង..បងប្រុស»ជេយ៍នាយក៏ខិតខ្លួនបន្តិចទាំងទឹកភ្នែកអីផង

«ជេយ៍...អឹមឈឺក្បាលណាស់»សុងហ៊ុននាយឃើញជេយ៍បែបនេះក៏ងើបខ្លួនឡើងតែក៏ត្រូវយកដៃទប់ក្បាកព្រោះនាយយប់មិញផឹកច្រើនពេក

«ហឹកៗ...»ជេយ៍ក៏យំ

«មា...មានរឿងអី»សុងហ៊ុននាយនៅភាំងនៅឡើយទេពេលដែលឃើញជេយ៍យំបែបនេះ

«បងគិតខ្លួនអែងទៅ...ហឹកៗ....»ជេយ៍នាយនៅតែបន្តយំ

«គឺ...គឺ....បងសុំទោសជេយ៍»សុងហ៊ុននាយក៏គិតឃើញរឿងកាលពីយប់មិញរួចនាយក៏ចាប់ផ្តើមសុំទោសជេយ៍

«ហឹកៗ...សុំទោសហើយបានអីមកវិញ»ជេយ៍

«បង...បងនិងទទួលខុសត្រូវ»សុងហ៊ុន

«មិនបាច់ទទួលខុសត្រូវទេហឹកៗ..ចាត់ទុក..ថាគ្មានរឿងអីកើតឡើងទៅចុះហឹក»ជេយ៍នាយនិយាយទាំងត្រដកខ្យល់

«ជេយ៍...កុំចឹងអីបងនិងទទួលខុសត្រូវមែន»សុងហ៊ុននាយសម្លឹងមើលជេយ៍ទាំងកែវភ្នែកច្បាស់លាស់

«មិនបាច់បង្ខំខ្លួនអែងទេបើបងមិនស្រឡាញ់ខ្ញុំនោះមិនបាច់ធ្វើអញ្ជឹងទេហឹក»ជេយ៍នាយក៏ជូតទឹកភ្នែកចេញមុននិងសម្លឹងមើលកែវភ្នែកមុតស្រួចរបស់សុងហ៊ុន

«អ្នកណាថានោះ»សុងហ៊ុន

«នេះ...»ជេយ៍នាយរាងភាំងនិងសម្តីសុងហ៊ុនបន្តិច

«អ្នកណាថាបងមិនស្រឡាញ់អែង?»សុងហ៊ុននាយក៏ខិតជិតជេយ៍

«បង..បងថាមិច?តែពួកយើងជាបងប្អូនណា!»ជេយ៍សម្លឹងសុងហ៊ុនទាំងកែវភ្នែករលីងរលោង

The Power of  love💕🕊️(ចប់)Where stories live. Discover now