Part6💕🕊️

232 31 0
                                    

#The power of love💕🕊️
Part 6
                  [បងបារម្មណ៍ពីខ្ញុំ??]

«ចាំខ្ញុំទិញសងបងវិញបងឈប់ខឹងខ្ញុំទៅណា

បងប្រុស»ជេយ៍នាយនៅតែអង្វរសុងហ៊ុនដដែល ក៏ទោះជាពេលនេះនាយកំពុងភ័យដែលសុងហ៊ុនមើលមុខខ្លួនក៏ដោយ

«ចេញ»មួយម៉ាត់យ៉ាងខ្លីពីសុងហ៊ុន

«បងឈប់ខឹងខ្ញុំទៅខ្ញុំនិងចេញ»ជេយ៍នាយនិយាយទាំងញញឹមពព្រាយតែភ្លាមៗនោះនាយក៏ត្រូវទម្លាក់ទឹកមុខចុះវិញក្រោយដឹងថារថយន្តដែលខ្លួនកំពុងអង្គុយនេះបានបើកទៅមុខដោយស្នាដៃសុងហ៊ុន

«បងចង់ទៅណា»ជេយ៍សួរទាំងដៃខ្ញាំងអាវជាប់ក៏ព្រោះតែសុងហ៊ុនពេលនេះដូចមិនមែនជិះឡាននោះទេដូចបង្ហោះឡានយ៉ាងអញ្ជឹង

«បងឈប់ទៅខ្ញុំឈប់តាមបងទៀតហើយ»ជេយ៍និយាយទាំងយកដៃបិទភ្នែកជាប់ដែលធ្វើអោយអ្នកកម្លោះដែលកំពុងបើកឡាននោះងាកមកសើចទាំងញញឹមចុងមាត់

#Skip ដល់ហាងញ៉ាំអីដ៏ធំមួយកន្លែងដែលនៅពាក់កណ្តាលក្រុងសេអ៊ូ

«អែងញ៉ាំអីក៏កម្មងទៅ»សុងហ៊ុននាយនិយាយទាំងហុចមីនុយទៅអោយជេយ៍មួយរួចខ្លួនក៏កាន់មើលមួយផងដែល ដែលធ្វើអោយជេយ៍មើលមុខទាំងឆ្ងល់នេះបងខ្លួនជិតល្អដល់ម្លឹងតែនាយក៏មិនសូវខ្វល់ប៉ុន្មានដែលអាហារនៅនិងមុខហើយមិនកម្មងដូចមិនសម

«បងយកគីមប៉ាប់មួយ គីមឈី1ហើយនិងមីខ្មៅមួយ»ជេយ៍នាយក៏ងាកទៅកម្មងអាហារដែលខ្លួនចង់ញ៉ាំទៅអ្នកបម្រើក្នុងហាងនោះ

«ខ្ញុំយកមីខ្មៅមួយបានហើយ»សុងហ៊ុននាយក៏បានកម្មងតាមក្រោយ

«បងញ៉ាំតិចយ៉ាងនេះហេ៎?»ជេយ៍

«សួរច្រើនពេកប្រយ័ត្នយើងអោយអែងចេញលុយ»សុងហ៊ុននាយនិយាយទាំងមិនមើលមុខជេយ៍ដោយភ្នែកខ្លួនបានសម្លឹងទៅមើលអេក្រង់ទូរសព្ទ

«ចេញក៏បានមានទៅក្រអីនិងអាហាប៉ិននិងនោះ»ជេយ៍នាយនិយាយទាំងជឿជាក់

«ហឹស....»សុងហ៊ុនសើចបន្តិចព្រោះនាយពិតជាហួសចិត្តនិងជេយ៍ណាស់

«នេះអាហារអ្នកទាំងពីកម្មងមកដល់ហើយ»មួយសន្ទុះក្រោយមកក៏មានអ្នករត់តុស្រីម្នាក់បានលើកអាហារមក

The Power of  love💕🕊️(ចប់)Where stories live. Discover now