Part 14💕🕊️

235 33 2
                                    

#The power of love💕🕊️
Part 14
                        [បងខឹងខ្ញុំ?]

#Skip

«ម៉ែដោះ»ជេយ៍ក៏បានស្រែកហៅម៉ែដោះ

«បាទអ្នកប្រុសតូច»ម៉ែដោះក៏បានរត់ទៅរកជេយ៍

«តើម៉ាក់ខ្ញុំទៅណាហើយម៉ែដោះ»ជេយ៍នាយក៏សួរឡើងបន្ទាប់ពីឃើញសភាពក្នុងផ្ទះស្ងាត់ព្រោះរាល់ដងពេលដែលនាយមកដល់ផ្ទះតែងតែលឺសម្លេងម៉ាក់នាយស្រែកសួរក៏ប៉ុន្តែពេលនេះគឺមិនលឺអ្វីសោះ

«គឺគាត់បានទៅប្រទេសចិនបាត់ហើយ»ម៉ែដោះ

«ក្រែងគាត់ថាទៅថ្ងៃស្អែកមែនទេ?»ជេយ៍

«គាត់ថាទៅថ្ងៃស្អែកក៏ប៉ុន្តែសុខៗអ្នកដែលនៅប្រទេសចិននោះក៏បានស្នើរសុំអោយលោកម្ចាស់ប្រជុំថ្ងៃស្អែកវិញព្រោះលឺថាមានកិច្ចការសំខាន់»ម៉ែដោះរៀបរាប់តាមដំណើរររឿង

«អ៎រចឹងតើបានជាផ្ទះថ្ងៃនេះស្ងាត់ម្លេះ អរគុណហើយម៉ែដោះដែលបានប្រាប់»ជេយ៍នាយញញឹមមុននិងអោនក្បាលតិចៗគោរពអ្នកដែលនៅចំពោះមុខយ៉ាងការគួរសម

«បាទមិនអីទេអ្នកប្រុសតូចបើអស់ការហើយម៉ែដោះសុំទៅធ្វើការងារសិនហើយ»ម៉ែដោះ

«បាទ»ជេយ៍

ក្រឹក***(សម្លេងបើកទ្វានៅជាន់ខាងលើបានបន្លឺឡើង

«បងប្រុស»ជេយ៍ក្រោយពីឃើញវត្តមានបងខ្លួនចុះមកនាយក៏បានស្រែកហៅ

«....»ចំណែកអែអ្នកខាងនោះវិញនាយមិនមាត់ហើយក៏បានដើរចូលទៅក្នុងផ្ទះបាយទៅយកទឹកមកផឹករួចនាយក៏បានឡើងទៅលើបាត់ទៅ

«បងប្រុស»ជេយ៍នាយនៅតែបន្តហៅតិចៗទាំងមានអារម្មណ៍អន់ចិត្តបន្តិច

«អ្នកប្រុសតូចតើអ្នកទាំងពីរមានរឿងអ្វីមែនទេ»ម៉ែដោះគាត់ក៏បានដើរមកសួរព្រោះគាត់ពិតជាឆ្ងល់និងទង្វើរអ្នកទាំងពីរណាស់ព្រោះរាល់ដងល្អូកល្អើនជាមួយគ្នាសម្បើមណាស់តែហេតុអីថ្ងៃនិងអីក៏ផ្លែកម្លេះ

«គឺពួកខ្ញុំឈ្លោះគ្នាបន្តិចបន្ទួចនិងណា មែនហើយម៉ែដោះតើបងប្រុសញ៉ាំអីរឺនៅ»ជេយ៍ប្រាប់ទៅម៉ែដោះមុននិងសួរអំពីសុងហ៊ុន

The Power of  love💕🕊️(ចប់)Where stories live. Discover now