Trialer

724 56 1
                                    

Trailer

ផ្ដើមរឿងបង្ហាញពីគ្រួសារមួយដែលកំពុងតែបង្ខំឲ្យកូនស្រីរបស់គេព្រមរៀបការជាមួយបុរសម្នាក់ដែលមកពីគ្រួសារអ្នកមានមួយ នាងមិនដែលជួបហើយក៏មិនដែលឃើញបុរសម្នាក់នោះឡើយដោយសារតែខាងគ្រួសារបង្ខំខ្លាំងពេកនាងក៏បានព្រមទាំងដែលក្នុងចិត្តមិនចង់ឡើយ

ដោយសារតែខូចចិត្តដែលត្រូវរៀបការជាមួយបុរសមិនស្គាល់នោះធ្វើឲ្យនាងបានសង្ងំយំនៅក្នុងបន្ទប់ដោយមិនចេញទៅណាឡើយសូម្បីតែអាហារក៏មិនញ៉ាំដែរថ្ងៃរៀបការក៏ជិតមកដល់នាងកាន់តែភ័យខ្លាចមិនចង់រៀបការកាន់តែខ្លាំងឡើងៗរហូតដល់នាងបានសម្រេចចិត្តរត់ចេញពីផ្ទះជាមួយនិងបុរសដែលជាសង្សារបស់នាង

ការរត់ចេញបែបនេះនាងបានរួចខ្លួនមិនបានរៀបការនិងបុរសមិនស្គាល់នោះឡើយប៉ុន្តែរឿងអ្វីៗត្រូវធ្លាក់ទៅលើប្អូនប្រុសរបស់គេដែលមានចរឹកលក្ខណៈដូចមនុស្សស្រីសឹងតែ90%ប្អូនប្រុសរបស់នាងត្រូវបានខាងគ្រួសារទាំងសងខាងបង្ខំឲ្យតែងខ្លួនជាមនុស្សស្រីហើយព្រមរៀបការជាមួយនិងបុរសមិនស្គាល់មុខនោះ

ក្មេងប្រុសអាយុទើបតែចូល20ឆ្នាំពិតបាកក្នុងការសម្រេចចិត្តណាគេក៏បានរើសមិនព្រមរៀបការព្រោះគេមិនចង់រស់នៅលាក់លៀមអតសញ្ញាណភេទបែបនិងឡើយ

ពេលយប់ក៏មកដល់ម៉ាក់និងប៉ារបស់ក្មេងប្រុសចូលមកក្នុងបន្ទប់ក្មេងប្រុសនោះហើយបានលុតជង្គង់សុំអង្វរឲ្យក្មេងប្រុសម្នាក់នោះយល់ព្រមរៀបការទៅដើម្បីជួយគ្រួសារព្រោះពេលនេះគ្រួសារពួកគេជិតក្ស័យធន់ហើយមានតែការរៀបការប៉ុណ្ណោះទើបអាចធ្វើឲ្យអ្វីៗប្រសើឡើងបាន ក្មេងប្រុសដោយមិនដាច់ចិត្តពីគ្រួសារគេក៏ព្រមរៀបការតាមអ្វីៗដែលគ្រួសារគេចង់បាន

ថ្ងៃរៀបការក៏មកដល់ក្មេងប្រុសអង្គុយស្លៀករូបកូនក្រមុំនៅក្នុងបន្ទប់ដោយតុបតែងខ្លួនជាមនុស្សស្រីពាក់សក់និងផាត់មុខជាមនុស្សស្រីមើលទៅគឺដូចមនុស្សស្រីសឹងតែ100%ទៅហើយ

ក្រោយពីបានលឺដំណឹងថាប្អូនប្រុសរបស់គេត្រូវបានរៀបការជាមួយបុរសមិនស្គាល់មុខជំនួសខ្លួន អ្នកជាបងស្រីក៏បានមករកក្មេងប្រុសម្នាក់នោះដល់បន្ទប់

"នេះឯងឆ្កួតមែនទេហាស៎?ហេតុក៏ព្រមរៀបការឆ្កួតៗមែននិង?"នាងខឹងខ្លាំងណាស់ពេលដែលឃើញប្អូនស្ឋិតក្នុងសភាពបែបនេះ

"បើ...បើខ្ញុំមិនរៀបការគ្រួសារយើងនិងក្ស័យធន់ជាមិនខានខ្ញុំក៏មិនចង់តែ...ហ៉ឹកៗ...ខ្ញុំមិនអាចឈរមើលគ្រួសារយើងក្ស័យធន់បានទេ"ក្មេងប្រុសនិយាយទាំងស្រក់ទឹកភ្នែកតក់ៗ

"កុំយំអីកំហុសទាំងអស់មកពីបង បងនិងនាំឯងរត់"នាងបានអោបប្អូនប្រុសហើយក៏ចង់នាំប្អូនប្រុសគេរត់តែក៏ត្រូវប្អូនគេមិនព្រមទៅ

"ខ្ញុំមិនទៅទេបងស្រីខ្ញុំបានសន្យានិងម៉ាក់រួចហើយ"

"..."នាងសម្លឹងមើលមុខប្អូនប្រុសហើយក៏អោបប្អូនជាលើកចុងក្រោយមុនពេលនាងចាក់ចេញទៅបាត់

ពិធីមង្គលការប្រព្រឹត្តទៅដោយយ៉ាងល្អដោយគ្មានការសង្ស័យពីកូនកំលោះនិងភ្ញៀវដែលមកចូលរួម ក្មេងប្រុសគ្រាន់តែឃើញមុខអ្នកដែលត្រូវរៀបការជាមួយគេហើយបេះដូងរបស់គេលូតញាប់ខុសពីធម្មតាបុរសម្នាក់នោះសង្ហាខ្លាំងណាស់តែមុខមាំបន្តិច

មិនយូរប៉ុន្មានពិធីមង្គលការក៏បានបញ្ចប់កូនកំលោះនិងកូនក្រមុំគេបានបញ្ជូនទៅឲ្យនៅក្នុងបន្ទប់ជាមួយគ្នាយប់ដំបូងៗពួកគេទាំងពីមិនបានធ្វើអីគ្នាទេនៅបែបរៀងៗខ្លួន

មួយយប់កន្លងផុតទៅម៉ាក់និងប៉ារបស់ក្មេងប្រុសនោះស្មានតែត្រូវគេចាប់បានថាកូនគាត់ជាប្រុសទៅហើយតែពេលពួកគេទាំងពីរចេញមកវិញក៏បានដឹងថាពួកគេទាំងពីរមិនទាន់បានធ្វើអីគ្នានៅឡើយទេ

ក្មេងប្រុសនិងបុរសម្នាក់នោះក៏បានរៀបចំវ៉ាលីដើម្បីរើទៅនៅឯទីក្រុងbangkok

In car

"នាងឈ្មោះអី"ដោយសារតែក្នុងឡានដូចជាស្ងាត់ខ្លាំងពេកទើបបុរសម្នាក់នោះក៏ចាន់ផ្ដើមនាំនិយាយមុន

"Pete ចុះលោកវិញ"peteនិយាយទាំងអោនមុខចុះមិនហ៊ានសម្លឹងមើលមុខគេឡើយ

"ខ្ញុំVegasអាយុ25ឆ្នាំ ដំបូងៗតែបែបនេះពួកយើងមិនទាន់ស្និតគ្នាទេតែយូៗទៅស្និតដរដែលទេ"vegas

ពួកគេទាំងពីរជជែកគ្នាលេងរហូតដល់ជិះឡានទៅដល់ទីក្រុងហើយបានទៅដល់ផ្ទះដែលពួកគេត្រូវនៅជាមួយគ្នា

To be counted

រឿង លោកប្ដីកំណាច😈🔞Where stories live. Discover now