Golden Hour 🪄🔞

3.1K 164 45
                                    

Kookmin one shot

បើសិនជាមានគេសួរថាតើ golden hour របស់អ្នកជាពេលណាទៅ? មនុស្សជាច្រើនប្រាកដជាឆ្លើយថា ជាពេលសម្រាកពីការងារ ពេលមកផ្ទះសម្រាកកាយ រឺក៏ពេលបានទៅដើរលេងជាមួយមនុស្សជាទីស្រលាញ់ តែបើមានអ្នកណាម្នាក់ទៅសួរ Jeon Jeongguk ( បើហ៊ាន 🥴 ) ថាតើ golden hour របស់នាយជាពេលណាវិញនោះ នាយប្រាកដជាឆ្លើយថា

" ពេលដែលបាន fvck my petal "

Petal សម្រាប់ Jeongguk មិនមែនមានន័យថាស្រទាប់ផ្កានោះទេ តែគឺមានន័យដល់ក្មេងប្រុសរាងស្រលូន មុខស្រលួច បបូរមាត់ស្រលំ តែចរិកមិនសូវស្រលូត ឈ្មោះ Park Jimin នោះទៅវិញទេ

រាងអោយតូចដូចអង្រ្កង ហើយមុខអោយផូរផង់ដូចទេពអប្សរ តែខាងក្នុងចិត្តរបស់ Jimin បែរជាគុំគួន និង រឹងទទឹងលើសអ្នកណាទាំងអស់

Park Jimin ជាឧក្រិដ្ឋជនម្នាក់ក្នុងបញ្ញីខ្មៅក្នុងចំណោមឧក្រិដ្ឋជនតែប៉ុន្មាននាក់ទៀតប៉ុណ្ណោះដែលជាគោលដៅដ៏ធំមួយសម្រាប់ប៉ូលីស

សម្រាប់ពួកអ្នកមានៗដែលចូលចិត្តកេងប្រវ័ញ្ចអ្នកក្រ សុទ្ធតែបាក់ស្បាត និងខ្លាច Park Jimin ដូចជានរកព្រោះតែពួកគេឃើញថាស្នៀតពិឃាដរបស់ Jimin មួយៗពិតជាអស្ចារ្យ

តែសម្រាប់ពួកប៉ូលីស គេជឿជាក់ថាឧក្រិដ្ឋជនម្នាក់នេះមិនខ្លាំងហួសនឹងសម្ថភាពរបស់ប៉ូលីសអីណាស់ណាឡើយ តែអ្វីដែលពួកគេមិនដែលនឹងជោគជ័យក្នុងការចាប់ខ្លួនរបស់ Jimin នោះគឺ.... គ្រប់ពេលដែលពួកគេកៀកដៃ Jimin បាន ហើយ Jimin ស្រែកថា " Darling!! " " បងសម្លាញ់ " មួយម៉ាត់ ធានាថាពិភពលោកនឹងក្រឡាប់ចាក់ ហើយដឹងខ្លួនមកវិញក៏បាត់ Park Jimin ទៅណាក៏មិនដឹង

ហើយលើកនេះវាក៏មិនខុសពីលើកមុន

" ចង្រៃយ៎!!! " *បា្រវ* សម្លេងទាត់របស់លឺចេញមកពីរទះជើងរបស់លោកវរសេនីយ៍ឯកយ៉ាងក្រេវក្រោធ

5 នាទីមុននេះ លោកទើបតែចាប់ Jimin បាន ខណៈពេលដែលនាយចង់លួចគ្រឿងពេជ្រដែលត្រូវយកមកតាំងពិពណ៌នៅក្នុងកម្មវិធីរបស់អ្នកធំម្នាក់ តែលឺតែ " Darling " មួយម៉ាត់ ដឹងខ្លួនមកវិញក៏បាត់ Jimin

គិតទៅអ្នកណាមិនខឹង

វាកើតឡើង 3 ទៅ 4 ដងទៅហើយ តែប៉ូលីសនៅតែបរាជ័យក្នុងការទប់ស្កាត់នូវរឿងនេះ

 Short Novels 🔞Where stories live. Discover now