Everything 🔞💔

5.8K 146 18
                                    

Short novel ( Jikook )

Warning: sad/open ending បើអ្នកទាំងអស់គ្នាមិនចូលចិត្តរឿងបែបហ្នឹង គួរតែរំលងរឿងចោលជៀសវាងប៉ះពាល់អារម្មណ៍

បទភ្លេងញ៉ាប់ញ័រកំពុងប្រគុំយ៉ាងគគ្រិចគគ្រេងក្នុងរង្វង់វក់វីររបស់ក្រុមយុវវ័យអាយុខ្ទង់លើសពីម្ភៃស្ដើង វាមិនមែនគ្រាន់តែជាបទភ្លេងដែលចាក់ដើម្បីតែរាំធម្មតាទេ តែជាបទភ្លេងដែលត្រូវ mix ក្រោមស្នាដៃ DJ ដ៏ល្បីឈ្មោះត្រូវជាមិត្តរបស់ម្ចាស់កម្មវិធីផ្ទាល់

DJ Swagie រឺបើក្រៅឆាកគឺមានឈ្មោះថា Park Jimin

ជាមួយនឹងខោរឹបរាងចង្កេះវែងបូករួមនឹងអាវខើច Jimin ឈរនៅលើឆាក remix ភ្លេងលើកដៃក្រលែងចង្កេះមិនខុសអីពីដូចបង្អួតសម្រស់អោយស្រីប្រុសទន់ជើងយ៉ាងចឹង

កែវភ្នែកកូនឆ្មាចាប់ផ្ដើមរេមើលមនុស្សជាច្រើនដែលកំពុងញ៉ាក់ជាមួយគេដោយសើចសប្បាយ តែភ្លាមៗសម្លេងសើចនោះក៏ត្រូវរលាយបាត់ទៅវិញ ពេលប្រសព្វនឹងកែវភ្នែកមូលក្រឡង់របស់អ្នកណាក៏មិនដឹង

" K-kookie " Jimin ពោលឡលងខ្សឹបៗលឺត្រឹមតែខ្លួនឯង គេបណ្ដោយអោយភ្លេងដេញលេងទៅដោយខ្លួនឯង ចំណែកគេនៅគាំងមួយកន្លែងហ្នឹងឯង

ពេលសម្រួលអារម្មណ៍មកវិញបាន Jimin ព្រិចភ្នែកពីរបីដងគេចមុខចេញយ៉ាងលឿន ហើយក៏ប្រញ៉ាប់រត់ចុះពីលើឆាកទៅណាក៏មិនដឹង

" Hobi hyung !! " មាឌតូចរត់មកចាប់ដើមដៃអ្នកជាម្ចាស់កម្មវិធី ទឹកមុខបំពាក់នូវភាពមិនពេញចិត្តយ៉ាងច្បាស់

" Ohh Minnie មានអីហី !! មិចក៏ឈប់ remix " Hobi សួរឡើងទាំងជ្រួញចិញ្ចើមមិនសូវយល់ប៉ុន្មាន

" នេះ....បងហៅគេមកដែរ មិចមិនប្រាប់ខ្ញុំ !! " Jimin តបមកវិញដោយតឹងសរសៃក មើលតែបន្តិចក៏ដឹងហើយថាគេកំពុងមិនស្រួលចិត្តកម្រិតណា

" អូ.... Jungkook ហេស ?? គឺ..... គឺ... Minnie ឯងក៏ដឹងមែនទេថា Yoongi និង Jungkook ស្និទ្ធស្នាលគ្នាកម្រិតណា....ហើយថ្ងៃនេះ...ជប់លៀង Yoongi ជោគជ័យទាំងមូល តើមិនហៅ Jungkook យ៉ាងមិចបានទៅ " ទឹកមុខបង្ហាញពីភាពសុំទោស Hobi បកស្រាយប្រាប់ Jimin ទាំងសម្លេងញ័រៗ

 Short Novels 🔞Where stories live. Discover now