ភាគទី៩

86 17 0
                                    

ក្រោយពេលប្រយុទ្ធគ្នាមិនទាន់ដឹងឈ្នះចាញ់ផងនីហ្វាក៏បានដកថយរួចមកជុងហ្គុកក៏ត្រឡប់មកកាន់ផ្ទះបុរាណរបស់បរិវាខ្លួនវិញ។ នាយក៏ត្រូវរបួសជាច្រើនកន្លែងដែរប៉ុន្តែរបួសស្រាលៗមិនសូវឈឺនោះទេ ប៉ុន្តែនៅត្រង់ផ្នែកខាងក្រោមពោះរបស់ជុងហ្គុកគឺមានស្នាមក្រចករបស់នីហ្វាធ្វើអោយរបួសមួយនោះមុតជ្រៅនឹងឈឺជាខ្លាំង
< ព្រះអង្គតើរបួសរបស់ទ្រង់យ៉ាងម៉េចទៅហើយ ? នេះជាទឹកថ្នាំសម្រាប់ជួយព្យាបាលជំងឺ ទ្រង់ឆាប់សោយវាទៅ > ស្ត្រីដែរជាកូនរបស់ជុងហ្គុកក៏បានយកទឹកថ្នាំមកអោយជុងហ្គុកដែរកំពុងតែឈឺចុកត្រង់កន្លែងនោះ
< ហ្គេសលី ! នាងគួរតែប្រយ័ត្នប្រយែងខ្លួនអោយបានច្រើន ព្រោះបើសិនជាគេអាចប៉ះពាល់ជីមីននឹងយកដំណក់ឈាមរបស់ជីមីនបាននៅពេលនោះគេនឹងមានរូបរាងត្រឡប់មកវិញហើយអំណាចរបស់គេនឹងខ្លាំងជាងយើងគេនឹងសម្លាប់នាងព្រោះនាងជាបរិវារបស់យើង > ជុងហ្គុកដោយអាណិតដល់ហ្គេសលីដែរជាកូនចៅធ្លាប់តាមបម្រើអស់រយៈពេលជាច្រើនឆ្នាំព្រមទាំងបរិវាផ្សេងៗជុងហ្គុកក៏ផ្ដល់ដំណឹងទុកមុនអោយពួកគេបានការពារខ្លួនព្រោះមានតែហ្គេសលីនឹងប៉ុន្មានអ្នកទៀតទេដែរមិនត្រូវបាននីហ្វាស្រូបយកវិញ្ញាណ
< ខ្ញុំម្ចាស់សុខចិត្តលះបង់ជីវិតដើម្បីការពារដល់ទ្រង់នឹងទីនេះទាំងមូល កាលពីមុនទ្រង់ជាអ្នកគ្រប់គ្រងទីនេះដោយសុខសន្ដិភាពតែបន្ទាប់ពីមានរឿងនោះកើតឡើងមកពួកយើងក៏ជាសត្រូវនឹងគ្នាបងប្អូនពួកយើងភាគច្រើនត្រូវនីហ្វាស្រូបវិញ្ញាណនឹងក្លាយជាបិសាចចចកលេងចាំមុខគ្នា ស្រែកឃ្លានតែឈាម > ហ្គេសលី
< យ៉ាងណាខ្ញុំនឹងការពារទីនេះអោយបាន យើងជាស្ដេចយើងមិនធ្វើអោយបរិវាយើងអស់សង្ឃឹមទេ ចំពោះនីហ្វាយើងគ្មានថ្ងៃអោយគេរស់ឡើងម្តងទៀតទេ > កែវភ្នែកពោពេញទៅដោយកំហឹងរបស់ស្ដេចចចកជុងហ្គុកពោលស្របជាមួយនឹងទឹកមុខឃោឃៅអោយតែនឹកឃើញដល់នីហ្វា
< ខ្ញុំម្ចាស់នៅតាមបម្រើទ្រង់រហូតទៅ > ហ្គេសលីឱនគោរពអ្នកជាម្ចាស់ដែលមានគុណចំពោះខ្លួនអោយខ្លួនមានជីវិតដល់សព្វថ្ងៃនឹងសន្យាថានឹងតាមបម្រើជុងហ្គុករហូតទៅ
< នាងទៅសម្រាកទៅ ចំពោះនីហ្វាយើងនឹងចាត់ការវាអោយបាន ហើយយើងនឹងរំដោះទីនេះ > ជុងហ្គុក
< សន្យាជាមួយខ្ញុំថាទ្រង់នឹងជួយសង្គ្រោះក្មេងនោះអោយបាន > ហ្គេសលី
< យើងសន្យាជាមួយនាង >
***រំលង
+ វិមាន
លោកយាយកំពុងតែពិនិត្យមើលទៅកាន់បញ្ជីមួយក្បាលដែលមិនមែនជាបញ្ជីស្លាប់រស់នោះតែវាហាក់ដូចជាមានវេទមន្តជាច្រើននៅក្នុងបញ្ជីនោះ
< អាល្អិតជុងហ្គុកពិតជាចចេសខ្លាំងណាស់ បើយើងមិនជួយដល់ឯង ឯងនឹងគិតថាយាយចិត្តដាច់ ហ្អើយ...នេះឬជាស្នេហាក្មេងៗនោះ > លោកយាយរអ៊ូរទាំបណ្ដើរបើកបញ្ជីនោះម្តងមួយសន្លឹកៗ
< ពេលនេះជុងហ្គុកកំពុងតែត្រូវរបួស,កម្លាំងធាតុរបស់គេមួយចំនួនត្រូវបានបាត់បង់ត្បិតតែយើងមិនព្រមជួយឯងក្នុងរឿងនេះតែយើងក៏ត្រូវបង្ខំចិត្តធ្វើអោយទាល់តែបាន វិធីតែម្យ៉ាងគត់ដែលអាចកំចាត់នីហ្វាបានគឺបើកទ្វានៃនរក >
< រឿងនេះមានតែពឹងលើថេយ៉ុងទេដែរអាចធ្វើបានបើមិនដូច្នេះជុងហ្គុកអាចនឹងចាញ់ក្រោមស្នាដៃគេ ហើយចំណាត់ខ្មាំងរបស់គេគឺជីមីនថែមទៀត >
លោកយាយបិទបញ្ជីទុករួចក៏ងើបឈរដើរចេញពៅកៅអីវិញព្រមទាំងប្រើទឹកមុខដោយសេចក្ដីព្រួយបារម្ភ ដំបូងគិតថាមិនចង់លូកដៃក្នុងរឿងនេះទេប៉ុន្តែបើមិនដូច្នោះទេរឿងវាកាន់តែធំជាងនេះជាមិនខាន
< លោកយាយ ពេលនេះលីយ៉ុងអុកលុកទៀតហើយ នៅសេអ៊ូលមានមនុស្សស្លាប់មិនតិចជាងប្រាំពីរអ្នកនោះទេ > ថេយ៉ុងរត់ចូលមករកលោកយាយយ៉ាងអន្ទះសារួចក៏រៀបរាប់ប្រាប់រឿងដែរលីយ៉ុងបានធ្វើទៅកាន់លោកយាយ ដើម្បីសុំអោយលោកយាយជួយបញ្ឈប់លីយ៉ុងកំុអោយធ្វើបែបនេះទៀត
< លីយ៉ុងគេកំពុងតែចង់សាកជាមួយនឹងយើងហើយ ក្មេងម្នាក់នេះហាមគេមិនបានពិតមែន គិតថាបង្ករឿងហើយអាចនឹងរួចខ្លួនមែនទេ > លោកយាយចាប់ផ្តើមមួម៉ៅខ្លាំងមែនទែនជាមួយនឹងលីយ៉ុង គេបង្ករឿងមិនចេះចប់
មិនចេះហើយទាល់តែសោះ ក្មេងម្នាក់នេះទាល់តែធ្វើអោយដឹងដៃម្តងទើបបាន
< លោកយាយគិតយ៉ាងម៉េចចំពោះរឿងនេះ? លោកយាយគួរតែបញ្ឈប់លីយ៉ុងដោយរបៀបណាបើមិនបញ្ឈប់គេទេរឿងនេះនឹងកាន់តែពិបាកដោះស្រាយ > ថេយ៉ុង
< រឿងរបស់លីយ៉ុងយាយចេះដោះស្រាយហើយ ប៉ុន្តែអ្វីដែរយាយចង់ពឹងឯងនោះគឺយាយចង់អោយឯងទៅកោះជូហាន ! ពេលនេះជុងហ្គុកកំពុងតែមានរបួសយាយខ្លាចថាជុងហ្គុកនឹងគ្មានកម្លាំងតបតជាមួយគេ >
< ជុងហ្គុកមានរបួស!? >
< ត្រូវ ! ដំបូងយាយថាមិនចង់លូកដៃក្នុងរឿងនេះទេប៉ុន្ដែយាយមិនឈរឱបដៃមើលចៅប្រុសយាយមានគ្រោះថ្នាក់ចឹងទេ ហើយជុងហ្គុកនឹងកាន់តែមានគ្រោះថ្នាក់បើសិនជាក្មេងនោះត្រូវនីហ្វាប៉ះពាល់បាន >
< បាទលោកយាយខ្ញុំនឹងទៅទីនោះ យ៉ាងណាក៏ខ្ញុំត្រូវតែជួយពួកគេអោយបានដែរ ជុងហ្គុកមានគុណលើខ្ញុំដូចនេះគេមានទុក្ខខ្ញុំត្រូវតែជួយ >
< យាយពឹងលើឯងតែត្រូវប្រយ័ត្នខ្លួនផង លីយ៉ុងអាចនឹងសង្ស័យក៏ថាបានព្រោះមនុស្សលីយ៉ុងពូកែខ្លាំងណាស់ >
< ខ្ញុំយល់ហើយលោកយាយ > ថេយ៉ុងទទួលសំណើររបស់លោកយាយរួចមកនាយសង្ហាក៏ប្រញាប់ចេញពីកន្លែងរបស់លោកយាយហើយដំណើរទៅកាន់កោះជូហានយ៉ាងលឿនប៉ុន្តែគេមិនបានដឹងឡើយថាមានមនុស្សកំពុងតែតាមដានគេពីក្រោយ
បកមកនិយាយអំពីនីហ្វានេះវិញគេក៏ត្រូវរបួសមិនអន់នោះដែររហូតដល់ថ្នាក់រត់គេចចេញពីកណ្ដាប់ដៃរបស់ជុងហ្គុកបើសិនជានៅតបតទៀតច្បាស់ជាត្រូវជុងហ្គុកសម្លាប់គ្មានសល់សាច់ជាមិនខាន
< របួសរបស់លោកម្ចាស់យ៉ាងម៉េចទៅតើអាចនៅទប់ទល់ជាមួយគេបានទៀតដែរទេ? ខ្ញុំថាគួរតែដោះលែងក្មេងនោះទៅលោកម្ចាស់បើមិនចឹងច្បាស់ជាស្លាប់ទាំងអស់គ្នាមិនខាន > បរិវារបស់នីហ្វាទទូចសុំអោយនីហ្វាដោះលែងជីមីនព្រោះនាងជាមនុស្សខ្លាចស្លាប់ខ្លាំងណាស់នាងខ្លាចតែជុងហ្គុកមកកាច់បំបាក់ឆ្អឹងនាងទាំងរស់នោះទេអ្នកណាដែរមិនស្គាល់ពីសមាសធាតុស្ដេចចចកមួយនោះទៅហ៎ក
< បិទមាត់នាងទៅ ! ខ្លាចស្លាប់អីម្ល៉េះដរាបណាយើងមិនទាន់បានសម្រេចយើងមិនដោះលែងអ្នកណាទេហើយបើនាងជួយអីមិនបានទេយើងក៏ទុកនាងតទៀតមិនបានដូចគ្នា > នីហ្វាក្ដៅក្រហាយមួយរំពេចនៅពេលឮបរិវាខ្លួននិយាយបែបនេះនីហ្វាស្រែកកំហោកអោយបរិវារបស់ខ្លួនយ៉ាងឃោឃៅធ្វើអោយនាងញញឺតជាខ្លាំងខ្លាចថានឹងត្រូវស្លាប់មុនពេលជុងហ្គុកមកកាច់បំបាក់ឆ្អឹងព្រោះស្នាដៃម្ចាស់របស់ខ្លួននេះហើយ
រងចាំឱកាសនេះយូរហើយទម្រាំតែមកដល់ប៉ុន្តែមិនទាន់បានប៉ុន្មានផងបរិវាម្នាក់នេះបែរជាខ្លាចស្លាប់ទាំងដែររឿងមុនទាន់ចប់រួចរាល់ទៅវិញ
< អត់ទេលោកម្ចាស់សូមអភ័យទោសផងលោកម្ចាស់ខ្ញុំលែងហ៊ានហើយទុកជីវិតផងលោកម្ចាស់ > នាងក្រាបសំពះម្ចាស់របស់ខ្លួនទាំងញញឺតនើមិនចឹងទេច្បាស់ជារស់មិនដល់ស្អែក
< គិតថានាងមានប្រយោជន៍ជួយយើងចាប់ក្មេងនោះទើបយើងមិនសម្លាប់នាង ឆាប់ទៅយកដំណក់ឈាមរបស់ក្មេងនោះមកអោយយ៉ាងឆាប់ទៅ..> នីហ្វាសម្លឹងមុខនាងដូចចង់ស៊ីសាច់មុននឹងអោយនាងចេញទៅ
< ចា៎សលោកម្ចាស់ ខ្ញុំលាហើយ > នាងក៏ប្រញាប់រត់ចេញយ៉ាងលឿនតាមបញ្ជារបស់នីហ្វាកុំអោយគេកាន់តែអត់មិនបានជ្រុលដៃសម្លាប់នាងទៅគិតបែបម៉េច?
***រំលង
ងាកមកមើលជីមីនវិញគេអត់អាហាបីថ្ងៃហើយពេលនេះគ្មានកម្លាំងអ្វីនោះទេបានត្រឹមតែដេកឱបពោះយំប៉ុណ្ណោះ។ កាលបើនឹកឃើញដល់រឿងដែលស្រីម្នាក់នោះបាននិយាយរួចមកជីមីនពិតជាហួសចិត្តខ្លាំងណាស់ នៅសម័យនេះហើយមានមនុស្សនៅចាំអតីតកាលទៀតវាស្ទើរតែជារឿងកំប្លែងទៅហើយ
< ហេតុអ្វីជីវិតខ្ញុំទៅជាបែបនេះ ហ៊ឹក..ហ៊ឹក..បើខ្ញុំស្ដាប់តាមលោកខ្ញុំក៏មិនត្រូវមកជួបរឿងបែបនេះ..ហ៊ឹក..សូមមកជួយខ្ញុំផងខ្ញុំឃ្លានណាស់ > ជីមីនយំកាន់តែខ្លាំងកាលបើនឹកឃើញរឿងរបស់ជុងហ្គុកដែលបានហាមខ្លួនមិនអោយញ៉ាំទឹកនោះប៉ុន្តែនេះហើយជាលិទ្ធផល ចិត្តមួយបារម្ភពីជុងហ្គុកហើយចិត្តមួយទៀតចង់ចេញពីទីនេះ
< បើខ្ញុំពិតជាគូស្នេហ៍របស់លោកមែនសូមមកជួយខ្ញុំផងខ្ញុំសូមទោសដែលខ្ញុំមិនស្ដាប់លោក..ហ៊ឹក...ហ៊ឹក...ជុងហ្គុកមកជួយខ្ញុំផង >
ជីមីនកាន់តែយំកាន់តែហាក់ដូចជាគ្មានន័យសោះនៅទីនោះមានតែភាពងងឹតគួរអោយខ្លាចហើយក៏គ្មានអាហារញ៉ាំទៀតពេលនេះទាំងឃ្លានទាំងអស់កម្លាំង។
សម្លេងរបស់ជីមីនដែលស្រែកអង្វររកជំនួយវាដូចជាបានឮដល់ត្រចៀករបស់ជុងហ្គុកដែរកំពុងតែសម្រាកយក
កម្លាំងនឹងមុខរបួសអោយជាសះស្បើយនៅក្នុងផ្ទះបុរាណយ៉ាងស្កប់ស្កល់តែដោយហេតុបែបនេះហើយជុងហ្គុកក៏រសាប់រស់ក្នុងចិត្តជាខ្លាំងជុងហ្គុកក្រោកអង្គុយបន្តិចដកដង្ហើមវែងៗ
< ហេតុអ្វីក៏សម្លេងរបស់ជីមីនដែរខ្ញុំបានឮវាធ្វើអោយខ្ញុំឈឺចាប់យ៉ាងនេះ? ជីមីនកំពុងតែពិបាកហើយខ្ញុំបែបជាមកដេកបែបនេះទៅវិញ ចោម្សៀតមែន...> ជុងហ្គុកប្រទិចខ្លួនឯងតិចៗមុននឹងងើបវឹងដើរចេញទៅខាងក្រៅសម្ដៅទៅរកកន្លែងដែរនីហ្វាឃុំខ្លួនជីមីនទុកមិនគិតខ្វល់ពីខ្លួនដែរត្រូវរបួសអីសោះ
< ព្រះអង្គទ្រង់ចង់យាងទៅណារបួសទ្រង់នៅមិនទាន់សះស្បើយទេព្រះអង្គ > ហ្គេសលីដោយឃើញស្ដេចចចកដើរចេញទៅយ៉ាងលឿននាងក៏ស្រែកឃាត់ព្រោះពេលនេះជុងហ្គុកកំពុងមានរបួស
< ខ្ញុំមិនខ្វល់ទេ > ជុងហ្គុកតបតែបន្តិចក៏បន្តដំណើរទៅមុខទៀតដោយមិនខ្វល់ថាខ្លួនមានរបួសអ្វីបន្តិច
< ប្រយ័ត្នព្រះកាយផងព្រះអង្គ > ហ្គេសលីបានត្រឹមតែផ្ដែផ្ដាំពីចម្ងាយតែប៉ុណ្ណោះ
*ផាច់*
ស្នូរទះកំភ្លៀងរបស់ស្រីដែលជាបរិវារបស់នីហ្វាដែរបានទះទៅលើជីមីនធ្វើអោយឮពេញល្អាងមួយនោះរហូតធ្វើអោយកែមមាត់របស់ជីមីនមានហូរឈាមចេញមកតិចៗព្រមទាំងថ្ពាល់ទាំងសងខាងឡើងក្រហមជាំចង់បែកគ្រាប់ឈាម
< អួយ៎...លែងខ្ញុំទៅ ឈឺណាស់លែងទៅ > ជីមីនចាប់ដៃនាងនោះជាប់ព្រមទាំងស្រែកអង្វរដល់នាងនៅពេលដែលស្រ្តីម្នាក់នោះព្យាយាមយកកាំបិតមកដាក់ចំដើមទ្រូងរបស់រាងតូច
< ខ្លួនប្រុសតែកម្លាំងអន់ជាងស្រីទៅទៀតនេះហ្អេស? ជាមនុស្សប្រុសនោះគួរតែជាមនុស្សស្រីទើបត្រូវ > នាងនិយាយរួចព្យាយាមរុញកាំបិទចាក់ចូលក្នុងសាច់ទ្រូងរបស់រាងតូចប៉ុន្ដែត្រូវជីមីនឃាំងជាប់ មិនមែននាងគ្មានថាមពលដើម្បីប្រើមកលើជីមីននោះទេដោយសារតែគិតថាជាមនុស្សធម្មតាទើបមិនចង់ប្រើកម្លាំងដ៏អស្ចារ្យរបស់ខ្លួនគិតថានឹងលេងអោយសប្បាយសិន
< អត់ទេលែងទៅ ជួយផង ! ជួយខ្ញុំផង លែងខ្ញុំទៅ > ជីមីនព្យាយាមឃាត់ដៃនាងទាំងគ្មានកម្លាំងនៅក្នុងខ្លួនអ្វីបន្តិច រាងតូចក៏ព្យាយាមប្រមូលស្មារតីដើម្បីទប់ទល់ឡើងវិញ
< ព្រមធ្វើជាដង្វាយរបស់ម្ចាស់យើងអោយហើយទៅអាល្អិតទោះយ៉ាងណាជុងហ្គុកក៏មិនមកជួយឯងដែរហាស់ហា...សង្ស័យតែពេលនេះងាប់បាត់ហើយក៏មិនដឹង > ស្រ្តីនោះសើចឌឺដងយ៉ាងសប្បាយមិនគិតខ្វល់ពីទឹកភ្នែករបស់រាងតូចដែលហូរមកមិនឈប់សោះ
< អត់ទេ ពួកឯងសុទ្ធតែឃោឃៅ បើយើងស្លាប់យើងសុខចិត្តស្លាប់ដោយការខាំអណ្ដាតខ្លួនឯង តែយើងមិនព្រមអោយពួកឯងយកឈាមយើងទៅដើម្បីធ្វើរឿងអាក្រក់នោះទេជុងហ្គុកនឹងកាច់បំបាក់កនាង > ជីមីន
< មាត់បានណាស់អាល្អិតម្ចាស់របស់យើងគ្រាន់តែចង់បានឯងជាចំណែករាងកាយគាត់ប៉ុណ្ណោះ >
< ទោះបែបណាក៏ដោយ > ជីមីន
< ល្អ ! តើឯងនៅខ្លាំងដល់ពេលណាទៀត > នាងក៏លើកកាំបិតយ៉ាងខ្ពស់ហើយក៏ធ្វើការវាយប្រហារទៅលើជីមីនដែរអស់កម្លាំងទប់ទល់សុខចិត្តបិទភ្នែករងចាំនៅមុខកាំបិតមួយនោះមកលើខ្លួន
*ផាច់*
នៅពេលដែលជុងហ្គុកបានចូលមកដល់ល្អាងដែរឃុំជីមីនទុកហើយដោយឃើញថាបរិវានីហ្វាកំពុងតែធ្វើបាបដលើរាងតូចទើបជុងហ្គុកប្រញាប់ចូលទៅជួយព្រមទាំងធាក់ស្រ្តីនោះមួយជើងធ្វើអោយស្រី្តនោះប៉ើងទៅបុកនឹងថ្មមួយទំហឹង។ ពេលនេះជុងហ្គុកបានមកដលើទីនេះហើយ,ជីមីនបើកភ្នែកតិចៗដោយមានឮសម្លេងចម្លែក ក្រោយបើកភ្នែករួចជីមីស្ទើរតែមិនជឿថាជុងហ្គុកនឹងមកដល់ទីនេះ

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now