ភាគទី៤

126 20 0
                                    


ថ្ងៃនេះជុងហ្គុកបានមករកយាយរបស់គេដល់វិមានទាំងព្រឹមព្រោះតែសប្បាយចិត្តពេក។ គេគ្មានអ្វីត្រូវធ្វើទេក្រៅវាតាមឃ្លាំមើលជីមីននោះ ប៉ុន្តែគេចង់មកសួរយាយរបស់គេអោយច្បាស់សិនថាតើត្រូវធ្វើម៉េចចំពោះខ្លួនគេព្រោះជុងហ្គុកបានល្មើសនៅបញ្ជារបស់លោកយាយរបស់គេទៅហើយ

< អរុណសួស្តីលោកយាយ ថ្ងៃនេះលោកយាយមិនពិនិត្យបញ្ជីស្លាប់រស់របស់លោកយាយទៀតទេហ្អេស? > ជុងហ្គុកដើរចូលក្នុងវិមានរបស់លោកយាយហើយដៃទាំងសងដាក់ចូលក្នុងហោប៉ៅខោរបស់ខ្លួនហាក់មិនខ្វល់អ្វីសោះ

< ឯងបានជួបជីមីនហើយឬនៅជុងហ្គុក ? ក្មេងម្នាក់នេះពិតជាក្លាហានមែន,ថ្ងៃនេះគេនឹងធ្វើដំណើរទៅកោះជូហានហើយ > លោកយាយដាក់វ៉ែនតាចុះព្រមទាំងសម្លឹងមើលទៅកាន់ជុងហ្គុក
ជុងហ្គុកចាប់ផ្ដើមជ្រួញចិញ្ចើចូលគ្នាមិនដឹងថាជីមីនចង់ទៅទីនោះក្នុងបំណងអ្វីនោះទេ?ហេតុអ្វីគេចចេសចង់ទៅខ្លាំងបែបនេះមិនដឹងទេឬថាទីនោះគ្រោះថ្នាក់ប៉ុណ្ណា...

< គេចចេសដូចជាជីមីនពីមុនយ៉ាងចឹង និស្ស័យរបស់គេបែបម៉េចពីជាតិមុនហើយជាតិនេះគឺមិនខុសគ្នាទេ យាយគិតថាឯងគួរតែគិតខ្លួនឯងម្ដងទៀតទៅ >

< ជីមីនតែងតែចចេសចង់ដឹងគ្រប់រឿង លោកយាយធ្វើអីម្យ៉ាងទៅដើម្បីបញ្ឈប់គេ > ជុងហ្គុកស្ទើរតែចង់លុតជង្គង់ទៅដល់ដីអង្វរដល់លោកយាយរបស់ខ្លួនសុំអោយគាត់ធ្វើអីម្យ៉ាងទៅដើម្បីបញ្ឈប់ជីមីន

< យើងធ្វើម៉េចនឹងបានទៅ រឿងនេះឯងជាអ្នកដើរតួនាទីនេះខ្លួនឯងទៅ> លោកយាយបដិសេធ

< ហ្អើយ...មើលទៅមានតែខ្ញុំទេដែលអាចបញ្ឈប់រឿងនេះបាន ដោយសារតែភាពរឹងរូសរបស់ជីមីនបែបនេះហើយទើបបានជានីហ្វាចង់បានគេនោះ > ជុងហ្គុកដកដង្ហើមធំបន្តិចមុននឹងនិយាយដោយភាពតានតឹង

< មិនអាចទេជុងហ្គុក ! រឿងនេះនឹងកើតឡើងឯងមិនអាចបញ្ឈប់ព្រំលិខិតបានទេ >

< ធ្វើយ៉ាងម៉េចទៅលោកយាយ? >

< យាយមិនដឹងទេ >

ក្រោយបញ្ចប់ការសន្ទនារួចមកទ្វារនៃវិមានក៏បើកឡើងដោយនាំយករូបរាងបុរសវ័យកណ្ដាលម្នាក់ដើរចូលមកព្រមទាំងមានអាកប្បកិរិយាមិនសមរម្យ

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now