ភាគទី:13 ប្អូនស្រី

132 9 0
                                    

    
"គឺអ្នកប្រុសtae មានផ្ទៃពោះ....!"

"ថាម៉េច!? មានផ្ទៃពោះ? បងtaeជាប្រុសណា ហេតុអ្វីគាត់មានផ្ទៃពោះ? ឬមួយក៏គាត់ជា omega ?" Zhouhyung និងមនុស្សគ្រប់គ្នា ភ្ញាក់ផ្អើលពេលដែលដឹងថា taehyung មានផ្ទៃពោះ តែក៏រំភើបផងដែរ

"Man នាំអ្នកប្រុសtae ទៅសម្រាកទៅ ចាំម៉ែឲ្យអ្នកបម្រើទៅមើល"ម៉ែដោះ

"មិនបាច់ទេម៉ាក់ ខ្ញុំមើលថែអ្នកប្រុសtaeខ្លួនឯង"manនិយាយហើយក៏ដើរឡើងទៅបន្ទប់លើ ដោយមានអ្នកបម្រើដើរតាមចាំប្រាប់បន្ទប់

"ម៉ែដោះៗ" Zhouhyung

"ចា៎ស អ្នកនាងតូច" ម៉ែដោះ

"ខ្ញុំមើលយូរៗទៅ បងmanនិងបង taeសមគ្នាណាស់ ដូចជាគូរសង្សារនិងគ្នាចឹង" Zhouhyung

"អ្នកនាងតូច មិនដឹងទេឬថាបងmanនិងអ្នកប្រុសtaeជាសង្សារនិងគ្នា" សុខៗស្រាប់តែមានមនុស្សម្នាក់ទៀតមកពីក្រោយពួកគេហើយនិយាយក្បែរត្រចៀកពួកគេទៀត ធ្វើឲ្យពួកគេភ្ញាក់បាស់ដៃបាស់ជើង

"អាbenឯង មកនិយាយបែបនេះ យើងគាំងបេះដូងស្លាប់ហើយ អាកូនចង្រៃ ចង់ស៊ីវែកឆាមែនទេហាស៎?" ម៉ែដោះ ស្ដីឲ្យអ្នកជាកូនប្រុសពៅ ដែលមកនិយាយក្រោយខ្នងគាត់ ធ្វើឲ្យគាត់ភ្ញាក់

     Su ben (ស៊ូបេន) អាយុ 20ឆ្នាំ ជាកូនប្រុសពៅរបស់ម៉ែដោះនិងអ៊ំប្រុស ហើយក៏ជាប្អូនប្រុសពៅរបស់ su man ផងដែរ su ben ប្អូន su man តែ2ឆ្នាំប៉ុណ្ណោះ តែពួកគេមានមុខមាត់ដូចគ្នាណាស់ តែក៏អាចសម្គាល់បានថា អ្នកណាជា su man និងអ្នកណាជា su ben ព្រោះតែម៉ូដសក់របស់ពួកគេខុសគ្នា su man មានសក់ទម្លាក់ចុះក្រោមត្រឹម.ក ហើយមានពណ៌ខ្មៅនិងពណ៌ទឹកប៊ិច។ ឯងsu ben វិញមានម៉ូដសក់ខ្លីហើយមានពណ៌ខ្មៅនិងពណ៌ស។ ហើយពួកគេទាំង2មានចរិកដូចគ្នាណាស់។

"ហ៊ូយ... ម៉ាក់អាងអីក៏គម្រាមដៃដែរ ខ្ញុំមកប្រាប់សោះនិងហាស៎" su ben

"ហើយឯងមិនប្រាប់តាមសម្រួលមកចាំបាច់ប្រាប់បែបនេះ" ម៉ែដោះ

"បងben មុននេះបងនិយាយថា បងmanនិងបងtaeជាអីនិងគ្នា?" Zhouhyung

"បាទ អ្នកនាងតូចគឺបងmanនិងអ្នកប្រុសtaeគឺជាសង្សារនិងគ្នា បាទ"

🥀👿🖤សងស្នេហ៍ប្អូនសម្អប់👿🖤🥀Where stories live. Discover now