ភាគទី5: រង្វាន់ធំពីអ្នកស្រីផាក

159 9 0
                                    

   ជីមីននិងយ៉ុនហ្គីកំពុងញ៉ាំអាហារក្នុងភោជនីយដ្ឋានមួយកន្លែងជាមួយនិងម្ហូបជាច្រើននៅលើតុ

"មីនមីន អូនញ៉ាំមួយៗទៅ គ្មានអ្នកណាដណ្ដើមអូនទេ"

"ឆ្ងាញ់ៗណាស់ តាស្លេកញ៉ាំជាមួយអូនទេ"

"មីនមីនហា៎ អូនកុំហៅបងថាតាស្លេកមើល"យ៉ុនហ្គីនិយាយទាំងពេបមាត់តិចៗ

"អរ ចឹងអូនគួរហៅថាអ៊ំស្លេក ល្អណាស់ អ៊ំស្លេកៗ ហិហិ"ជីមីននិយាយហើយក៏សើចញឹមៗដាក់យ៉ុនហ្គី ធ្វើឲ្យយ៉ុនហ្គីក្រឺតខ្នាញ់នឹងជីមីនជាខ្លាំង

"អូនញ៉ាំឲ្យហើយទៅ បន្ទិចទៀតបងនិងនាំអូនទៅផ្ទះ"

"អឹម"ជីមីនងក់ក្បាលជាចម្លើយ

"ល្អ ញ៉ាំទៅប្រពន្ធសម្លាញ់"

"តោះ អូនឆ្អែតហើយ"

"ចាំបន្ទិចណាបងទៅគិតលុយសិន"ថាហើយយ៉ុនហ្គីក៏ដើរទៅគិតលុយ

  # 10នាទីក្រោយមក#

"តោះបងហើយៗ"

"អឹម"

"អញ្ជើញចូលបាទ ប្រពន្ធសម្លាញ់"

"បាទ អរគុណ''ជីមីនញញឹមតបទៅយ៉ុនហ្គីវិញ ហើយក៏ឡើងឡាន ពួកគេក៏ធ្វើដំណើរមកភូមិគ្រឹះផាក

   #ភូមិគ្រឹះ ផាក#

* ងឺត* សំឡេងឡានឈប់នៅមុខភូមិគ្រឹះ ផាក

"អ្នកណាគេមកនិង ម៉ែដោះទៅមើលៗថាអ្នកណាគេ"លោកផាក

"ចាំអូនទៅមើលវិញ"អ្នកស្រីផាកបម្រុងនិងដើរទៅហើយ តែជីមីននិងយ៉ុនហ្គីក៏មកដល់

"កូនមីន កូនបាត់ទៅណាមួយយប់ពេញបែបដឹងទេថាម៉ាក់បារម្ភពីកូនណាស់ណា កូនសម្លាញ់ម៉ាក់"អ្នកស្រីផាកឱបជីមីនផងនិយាយផង

"អូ សួស្តីលោកមីន យ៉ុនហ្គី ហេតុអ្វីលោកមកទីនេះ សូមទោសផងណា មិញចេះខ្វះការគួរសម"លោកផាកក្រោកឈរនិយាយទៅកាន់យ៉ុនហ្គី

"បាទ មិនអីទេលោកប៉ាក្មេក កុំគួរសមពេកអី"លោកផាកនិងអ្នកស្រីផាកឮពាក្យនេះហើយក៏គាំងតែម្ដង

"នេះ មានរឿងអីនិង ជីមីនប៉ាមិនយល់ទេ"លោកផាកសួរទៅជីមីនទាំងឆ្ងល់ ហេតុអ្វីបានជាលោកមីន យ៉ុនហ្គី ដែលជាដៃគូសហការការងារជាមួយគ្នា សុខៗមកហៅគាត់ថាលោកប៉ាក្មេកបែបនេះ គាត់មិនយល់ទេ

🥀👿🖤សងស្នេហ៍ប្អូនសម្អប់👿🖤🥀Where stories live. Discover now