Ep01: ឯងជាឆ្កែមែនទេ?

1K 69 4
                                    

ក្រាំង...!!

សម្លេងឡានក្រឡាប់លឺឡើងលាន់ ប៉ុន្តែគ្មានអ្នកណាបានដឹងឡើយព្រោះទីនេះគឺស្ថិតក្នុងតំបន់ស្ងាត់ជ្រងុំមិនសូវមានមនុស្សរស់នៅ។ បុរសម្នាក់ដែលជិះឡានមួយទៀតបើកមកដល់ឃើញឡានមិត្តរបស់ខ្លួនក្រឡាប់ធ្វើឲគាត់ភ័យជាខ្លាំងព្រោះដោយសារតែគាត់ទើបធ្វើឲមិត្តសម្លាញ់ត្រូវស្លាប់ពីព្រោះឡានរបស់គាត់ទាំងពីរត្រូវគេដេញបាញ់រហូតមកកន្លែងនេះ ហើយឡានដែលដេញគឺបាត់ស្រមោលតែម្ដង។

បុរសវ័យកណ្ដាលប្រញាប់ដោះខ្សែក្រវ៉ាត់ចុះពីលើឡានទាំងមានរបួសស្រាប់នៅលើខ្លួនដោយសារត្រូវគ្រាប់និងវាយគ្នាខ្លះដែរ។ ពេលចូលទៅជិតគែគាត់បានត្រឹមតែឃើញរាងកាយប្ដីប្រពន្ធមួយគូរដេកស្លាប់និងមានក្មេងប្រុសម្នាក់កំពុងអ្គុយយំអង្រួនសាកសពឪពុកម្ដាយរបស់ខ្លួនឲដឹងខ្លួនឡើង ទាំងដែលគេមិនដឹងនោះទេថាពួកគាត់ទាំងពីរបានស្លាប់បាត់ទៅហើយ

« ប៉ាម៉ាក់ភ្ងាក់ឡើង ហិុកម៉ាក់ងើបឡើង »សម្លេងក្មេងតូចស្រែកយំឡើងហៅឪពុកម្ដាយទាំងទឹកភ្នែកធ្វើឲបុរសដែលដើរមកដល់នោះលឺហើយអាណិតក្មេងតូចខ្លោចចិត្តព្រោះក្មេងម្នាក់នៅតូចអាយុទើបតែ6ឆ្នាំនៅឡើយទេ តែគេបាត់បង់ឪពុកម្ដាយគេដោយសារគាត់បាត់ទៅហើយ

« ប៉ាម៉ាក់ក្មួយស្លាប់ហើយ ឆាប់ចេញទៅឡានជិតផ្ទុះហើយ »លោកចនជុងវីន ដើរមកជិតក្មេងតូចនិយាយលួងលោមគេឲចាកចេញព្រោះឡានជិតផ្ទុះហើយ គាត់មិនអាចទុកឲក្មេងម្នាក់នេះមានគ្រោះបានទេ

« អត់ទេ ថេយ៍ចង់ទៅរកប៉ា ប៉ាម៉ាក់គាត់នៅក្នុងឡាន »Tae ក្មេងតូចយំយ៉ាងខ្លាំងចង្អុលទៅសាកសពម្ដាយឪពុកខ្លួនទាំងយំនិងចង់ចូលទៅរកពួកគាត់ទាំងមិនដឹងអី

« ក្មេងឆ្លាតឈប់យំទៅ ប៉ាម៉ាក់ឯងស្លាប់ហើយ »លោកចន គាត់និយាយប្រាប់ក្មេងតូចឲបានដឹងព្រោះឡាមជិតផ្ទុះហើយបើគេមិនព្រមចេញទៀតពួកគេច្បាស់ជាស្លាប់ទាំងពីរនាក់ទៀតមិនខាន

« ប៉ាម៉ាក់ស្លាប់? ទេអ៎ា !! »Tae និយាយទាំងក្ដុកក្ដួលឡើងតែក៏ត្រូវសន្លប់ភ្លាមៗពេលត្រូវ លោចន វាយកញ្ចឹងក.ឲសន្លប់និងបីចេញទៅសម្ដៅមករកឡានរបស់គាត់ដែលទុកចោលនោះ

💕ដំណក់ឈាមនៃស្នេហ៍⛓️Where stories live. Discover now