ភាគទី38

1.2K 33 2
                                    

មិនប៉ុន្មានថ្ងៃក្រោយរើសឈុតរៀបការពេលនេះពេលវេលាកាន់តែកៀកទៅហើយ ស៊ូឈីននៅមិនទាន់រើទៅនៅផ្ទះរបស់ជីននៅឡើយ ទេលុះរៀបការហើយទើបរើទៅតែម្ដង តែថាព្រឹកថ្ងៃរះមិនទាន់ស្រួលបួលទេ កម្លោះជីនក៏មកឈររងចាំមុខផ្ទះរួចជាស្រេចតែម្ដង។

«ចាំយូរឬនៅ?»ស៊ូឈីនដែរទើបតែងខ្លួនរួចក៏រហ័សរត់ចេញមករកអ្នកឈររងចាំនៅខាងក្រៅ ប្រាប់អោយចូលក្នុងផ្ទះសិនក៏មិនចូល។

«ទើបអម្បិញមិញនេះទេ» ជីនញញឹមនិងដើរវាងទៅបើកទ្វារឡានដើម្បីអោយចូលទៅអង្គុយហើយក៏វាងមករកកន្លែងបញ្ជារចង្កូតឡានវិញសឹមបើកចេញទៅ។

«ហេតុអីថ្ងៃនេះមកលឿនម្ល៉េះ»ស៊ូឈីនសួរឡើងនៅពេលឃើញគេកំពុងបើកឡាន

«មានភ្ញៀវពិសេសមកជួបអូន»គេនិយាយបណ្ដើរក៏បើកឡានឆ្ពោះទៅភូមិគ្រិះបណ្ដើរ ព្រោះព្រឹកនេះមានភ្ញៀវពិសេសមកជួបនាងពិតមែន ណាគេក៏អោយជេនទៅទទួលយកមកផ្ទះរបស់គេហើយ មិនដឹងអ្នកណាដល់មុនអ្នកណានោះទេ។

«ភ្ញៀវពិសេស?ជាអ្នកណា?»ស៊ូឈីន

«បើប្រាប់អូនមិចនិងភ្ញាក់ផ្អើល?ចាំបន្តិចទៅនិងបានជួបហើយ» ជីនបន្តរដំណើរទៅមុខ ក្រោយមិនប៉ុន្មាននាទីក៏ដល់ភូមិគ្រិះរបស់គេទៅហើយ តែថាក៏ហួសទៅផ្ទះរបស់គេតែម្ដងព្រោះនៅភូមិគ្រិះមានអ្នកបម្រើច្រើនពេក គេមិនចង់ដើរទៅមានអ្នកគោរព ដើរមកមានអ្នកគោរពនោះទេ។

«ហេតុអីមកផ្ទះរបស់បង?»ស៊ូឈីន

«ព្រោះបងណាត់អោយមកទីនេះនោះអី»ជីនដើរចេញពីឡាន ហើយក៏នាំនាងចូលមកអង្គុយលើសាឡុងខាងក្នុង មិនបាច់រងចាំយូរសម្លេងឡានមួយទៀតក៏បន្លឺឡើងនិងមកចតទន្ទឹមនិងឡានគេអម្បិញមិញនេះឯង ហើយជេនដែរជាអ្នកទទួលក៏ដើរចូលមករកពួកគេទាំងពីរជាមួយវត្តមានរបស់......

«អ៊ីន??????»ស៊ូឈីន ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញអ៊ីនមកដល់ទាំងព្រឹកបែបនេះ នាងស្មានថាដល់ថ្ងៃរៀបការទើបអ៊ីនមកបានទេតើ អ្នកណាទៅដឹងមកsurprised អីថ្ងៃនេះ ។

«នឹកខ្លាំងណាស់ » អ៊ីនរហ័សរត់មកឱបមិត្តសម្លាញ់ដែរបែកគ្នាមិនទាន់បានមួយខែស្រួលបួលផង ហីយ៉ាមកដល់ទឹកដីនេះសាច់ឈាមរបស់នាងដូចជាស្រស់បោះជាងនៅអូស្រ្តាលីឆ្ងាយណាស់។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now