ភាគទី10

1K 46 0
                                    

ពេលល្ងាចក្បែរម៉ោងចេញធ្វើការស្រាប់តែមានអង្គប្រជុំមួយឡើងមក។គ្រប់គ្នារហ័សរួសរាន់ទៅប្រជុំជួបជុំនិងដុកទ័រធំដែរមានងារធំជាងគេនៅទីនេះ ហើយដំណឹងល្អមួយក៏បានផ្សព្វផ្សាយឡើង៖

«ខែក្រោយនេះ ម្ចាស់មន្ទីរពេទ្យបានចាត់តារាង
ការងារអោយអ្នកទាំងអស់គ្នាទំនេរប៉ុន្មានថ្ងៃដើម្បីធ្វើដំណើរកម្សាន្ត ហើយយើងនិងបែងចែកជាពីរក្រុមដើម្បីដំណើរកម្សាន្តមួយនេះ ព្រោះបើអ្នកគ្រូពេទ្យលោកគ្រូពេទ្យទៅដើរលេងអស់ច្បាស់ជាគ្មានអ្នកណាមើលថែអ្នកជម្ងឺនោះទេ។រាល់ការចំណាយទាំងអស់គឺខាងមន្ទីរពេទ្យជាអ្នកចេញ»

«ហូហហហ!! ពួកខ្ញុំអូខេគ្រប់យ៉ាងអោយតែបានមានពេលសម្រាក ណាដើរលេងមិនចំណាយលុយទៀតល្អណាស់មែនទេ» ក្រុមគ្រូពេទ្យទាំងប្រុសទាំងស្រីនាំគ្នាសប្បាយអរ ព្រោះមានឱកាសបានដើរលេងជុំគ្នាម្ដង នេះធ្វើការរាប់ឆ្នាំហើយទើបបានមានដំណើរកម្សាន្តបែបនេះម្ដងទេ ។

«សម្រេចថាចង់ទៅទីណា កន្លែងណាក៏ប្រាប់មក ខាងយើងនិងជ្រើសរើសតាមមតិភាគច្រើន»

«ទៅcairns ល្អទេនៅទីនោះក៏មានសមុទ្យអោយយើងលេងទៀតផង»គ្រពេទ្យស្រីម្នាក់ស្នើរឡើងជាសំណើរធ្វើអោយគ្រប់គ្នាយល់ស្របភ្លាមៗតែម្ដង ព្រោះតែមានទឹកសមុទ្យ វាជាកន្លែងកម្សាន្តគួរអោយចាប់អារម្មណ៍ខ្លាំងណាស់។

«ត្រូវហើយខ្ញុំឮគេថាទីនោះគឺល្អខ្លាំងណាស់»

«ខ្ញុំថានៅBroomeក៏ល្អដែរណា មិនត្រឹមតែមានសមុទ្យតែយើងនៅអាចជិះអូដ្ឋលេងនៅលើខ្សាច់ក្បែរមាត់សមុទ្យបានទៀត»ស៊ូឈីនដែរស្ងាត់បាត់មាត់ក៏និយាយឡើង ធ្វើអោយពួកគេចាប់ផ្ដើមជជែកវែកញែកគ្នា ព្រោះកន្លែងទាំងពីរនេះសុទ្ធតែគួរអោយចង់ទៅ ទើបដុកទ័រដែរធំជាងគេងាកមកសួរជីនជាការសម្រេច៕

«យ៉ាងមិចដែរដុកទ័រជីន?»

«ខ្ញុំថាទៅទាំងពីរតែម្ដងទៅ»

បញ្ចប់ប្រយោគរបស់អ្នកកម្លោះធ្វើអោយគេគ្រប់គ្នាបើកភ្នែកធំៗព្រោះមិននឹកស្មានថាគេហ៊ានស្នើរម្ដងពីរកន្លែងបែបនេះ ណាវាសុទ្ធតែជាកន្លែងថ្លៃៗ បានទៅតែមួយក៏ល្អពេកទៅហើយ។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now