ភាគទី34

1.3K 38 0
                                    

ប្រទេសកូរ៉េ....... ម៉ោង9យប់!

ពេលចុះមកដល់ទឹកដីកូរ៉េភ្លាម ពួកគេទាំងពីរក៏ឡើងឡានបន្តរឆ្ពោះទៅកាន់ភូមិគ្រិះសែនស្កំស្កៃដែរបណ្ដែតខ្លួនឡើងកណ្ដាលទីក្រុង កាលបើប្អូនៗសំណព្វរបស់គេកំពុងរៀបចំអាហារទទួលស្វាគមន៍យ៉ាងអធិកអធមរួចជាស្រេច។

«បងនិងប្រាប់រឿងពួកយើងអោយគ្រប់គ្នាបានដឹង ថ្ងៃនេះតែម្ដង»ជីនដែរអង្គុយនៅក្បាំងក្រោយជាមួយនាងតូចក៏បន្លឺឡើង អោយនាងបានត្រៀមខ្លួនទុកជាមុន។

«អូនភ័យណាស់»ស៊ូឈីនងាកទៅមើលមុខរបស់គេទាំងជូរហួញ ព្រោះភ័យពិតមែន កាលបើរាល់ដងមកត្រឹមជាមិត្ត តែលើកនេះមកប្រកាសឋានៈជាអ្វីក៏មិនដឹង។

«ដល់ហើយ កុំភ័យអីធ្វើដូចកាលពីមុនទៅ មនុស្សិ៏ស្គាល់គ្នាស្រាប់អូនមិនមែនមិនស្គាល់ពួកគេឯណា?»ជីនលូកដៃទៅចាប់ប្រអប់ដៃរបស់នាងនិងអង្អែលពីលើថ្នមៗ កាលបើឡានចាប់បើកចូលមកដល់ក្នុងទីធ្លាភូមិគ្រិះទៅហើយ។

«ហឹមម»ស៊ូឈីនងក់ក្បាលស្របពេល ជេនដើរមកបើកទ្វារឡានអោយល្មម ហើយពួកគេក៏នាំគ្នាដើរចូលទៅខាងក្នុងក្រោមការទទួលស្វាគមន៍របស់អ្នកបម្រើគ្រប់គ្នា ដែរខានឃើញគេជិតមួយឆ្នាំ ឯតុបាយទ្រវែងធំពេលនេះពោរពេញទៅដោយអាហារបបូរ បងប្អូនរបស់គេកំពុងញញឹមមករកគេយ៉ាងកក់ក្ដៅ ឯក្បាលតុក៏មានកៅអីចំហររងចាំវត្តមានគេរួចជាស្រេច នេះជាសុភមង្គលធំបំផុតដែរគេមាននៅក្នុងជីវិតគេដំបូងបង្អស់តែម្ដង ដែរមានប្អូនៗល្អដូចពេជ្រទាំង៦គ្រាប់នេះ។

«នៅទីនេះបាត់អ្នកចាំប្រដៅ ជេរថាអោយយូរហើយ» ជុងហ្គុកងើបពីកៅអីមកឱបបងប្រុសសំណព្វចិត្តរបស់គេអោយបាត់នឹកបន្តិចទើបអ្នកផ្សេងមកបន្ទាប់ ហើយចុងក្រោយគឺ......

«អ៊ំជីនភ្លេច យ៉ុនហ្វីដាហើយ» នាងតូចឈរឱបដៃ និយាយទៅកាន់អ្នកដែរមានកម្ពស់ខ្ពស់ជាងខ្លួនទាំងមុខក្រម៉ូវមាំច្រមិចៗក្រហមគួរអោយចង់ខាំលេង ហើយគ្មានអ្នកណាក្រៅពីនាងតូចកូនរបស់យ៉ុនហ្គីយើងនោះទេ ភ្លេចហើយឬនៅ សំណព្វចិត្តរបស់ជុងហ្គុកនោះអី><

«ហីយ៉ាមិនបានភ្លេចទេ មើសពូសុំពរបន្តិច បែកតែប៉ុន្មានក៏ក្រមុំបាត់ទៅហើយនេះ»ជីនរហ័សលើកនាងឡើងមកពរក្នុងដៃ ពេលឃើញមុខក្រហមៗរបស់ក្មួយស្រីសំណព្វចិត្តដែរគេស្ទើរតែលេបចូលទៅក្នុងពោះទៅហើយ នៅមានជីហ៊ុនមួយទៀត។

✨ម្ចាស់បេះដូង🤍/ រដូវកាលទី3 Where stories live. Discover now