បេះដូងនឹងចិត្តស្វាមីកំសត់🍃🥀...

By Sky-min98

4.2K 440 47

ទោះស្រឡាញ់ខ្លាំង ក៏គង់តែបែកគ្នា ! បែកគ្នាទាំងចំណង អាពាហ៍ពិពាហ៍នៅមិនទាន់រួចរាល់ដាច់ស្រេច...មនុស្សកំពុងតែស្រឡាញ... More

1
2
3
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
ភាគបញ្ចប់

4

100 11 1
By Sky-min98

+ ភោជនីយដ្ឋាន

ជុងហ្គុកមកដល់កន្លែងធ្វើការហើយក៏ចាប់ផ្តើមប្រតិបត្តិការតាមតួនាទីរបស់ខ្លួន,ជុងហ្គុកអង្គុយមុខហាងរងចាំទទួលភ្លៀដែលបានចតឡានយ៉ាងស្ងៀមស្ងាត់ចំណែកអ្នកដែលធ្លាប់តែធ្វើការជាមួយគ្នានោះនៅថ្ងៃនេះមិនឃើញវត្តមានគេមកនោះទេ

" ជុងហ្គុកមើលទទួលឡានភ្ញៀវនឹងរក កន្លែងសមរម្យអោយភ្ញៀវផង,ថ្ងៃនេះលោកយ៉ុមមិនបានមកធ្វើការទេចឹងហើយការងារ ទាំងអស់ត្រូវឯងជាអ្នកមើលការខុសត្រូវ " មេចុងភៅចេញមកប្រាប់

" បាទចឹងតើបានមិនឃើញគាត់មក " ជុងហ្គក

" ធ្វើការទៅ " មេចុងហៅរួចកិច្ចការគាត់ក៏ចូលទៅក្នុងហាងវិញដើម្បីបន្តធ្វើអាហារអោយភ្ញៀវ

" លោកសន្តិសុខចតឡានមួយ " ភ្ញៀវស្រែក

" បាទ ! បាទ~បាទសូមអញ្ជើញខាងនេះ យឺតៗ " ជុងហ្គុករត់ទៅទទួលភ្ញៀវយ៉ាង រាក់ទាក់

" អេ...អាប្អូនមកនេះ ! " បុរសម្នាក់ដើរចេញ ពីឡានទំនើបមួយគ្រឿងប្រើសម្ដីយ៉ាងឡយ ហៅជុងហ្គកហើយអីដែរចម្លែកនោះមើលទៅ គេទើបតែអាយុ20-21អីនឹងឯងតែហៅវៃស្មើតែម្ដង

" បាទមានការអី " ជុងហ្លកជាក្មេងមិនចេះ រករឿងមិនចេះប្រកាន់នឹងមានទំលាប់ខ្លាច មនុស្សជុំវិញខ្លួននាយឆ្លើយមួយៗមិនហ៊ានប្រើសម្ដីធំ

" ខ្ញុំចង់ចតឡាននៅទីនេះ ហើយលោក ត្រូវតែអង្គុយយាមឡានតម្លៃថ្លៃរបស់ខ្ញុំអោយ បានល្អបើមានរឿងអីកើតឡើងលើឡានខ្ញុំ តែបន្តិចលោកនឹងយកជីវិតមកសង យល់ ! " បុរសម្នាក់នោះនិយាយម៉ាត់ៗសម្លឹងនឹង ចង្អុលមុខរបសើជុងហ្គុកចំៗចង់ប្រាប់ថាអោយមើលឡានមួយនេះអោយបានល្អ

'' បាទមិនអីនោះទេលោកខ្ញុំនឹងអង្គុយទីនេះ មើលការខុសត្រូវលើឡានរបស់លោកអោយ បានល្អសូមអញ្ជើញលោកចូលទៅខាងក្នុងចុះ " ជុងហ្គុកឆ្លើយយ៉ាងគួរសម

'' ល្អ ចាំមកវិញយកលុយធៀប " នាយនិយាយរួចនាយក្រអឺតក្រទមក៏ដើរចេញទៅយ៉ាងមានអំនួត

ជុងប្លែកមិនហ៊ានប្រកែកនឹងសម្ដីគេនោះទេក៏សុខចិត្តដើរទៅទាញកៅអីមកអង្គុយយាមឡានអោយគេតាមបញ្ជានៅក្បែរមាត់ផ្លូវឡានចតក្បែរមាត់ផ្លូវហើយអោយជុងហ្គុកមកអង្គុយយាមមាតើផ្លូវចុះបើឡានម៉ូតូមកមិនបុកស្លាប់ហើយទេឬ?

" ពូ ? ពូសន្តិសុខ ខ្ញុំចតឡានមួយ " នាងតូចស្រែកសនិយាយព្រមទាំងលើកដៃបក ហៅជុងហ្គុក

" បាទទៅហើយអ្នកនាង សូមទោសដែល អោយចាំយូរ " ជុងហ្គុកក៏អនុញ្ញាតអោយម្នាក់ទៀតដែលបើកឡានថយក្រោយ

" ហេតុអីក៏ពូទៅអង្គុយទីនោះវិញ មិនល្អទេសម្រាប់ពូចុះបើមានឡានម៉ូតូមកប៉ះពាះពូទៅ តើគិតយ៉ាងមិច ទៅ "

" មិនអីទេវាជាតួនាទីរបស់ខ្ញុំ មិនអីទេ អ្នកនាង " ជុងហ្គុកតបដោយស្នាមញញឹម

" ខ្ញុំថាពូខ្លាចគេពេកហើយមិញនេះខ្ញុំ ឃើញផ្ទាល់ភ្នែកថាម្ចាស់ឡាននោះមានចរិកក្រអឺតក្រទមដាក់ពូប៉ុណ្ណា "

'' កុំនិយាយបែបនេះអីអ្នកនាងមិនល្អទេ ចឹង សូមអញ្ជើញចូលទៅខាងក្នុងទៅ " ជុងហ្គុក

" ខ្ញុំចាំសង្សារខ្ញុំសិន "

" បាទ " ជុងហ្គុកក៏មិនដឹងថាមានរឿងអីត្រូវនិយាយទៀតនាយក៏ដើរទៅអង្គុយនៅកន្លែងដើមវិញ

+ ថ្ងៃថ្មី

ដូចរាល់ដងចឹងជីមីនតែងតែក្រោកពីព្រលឹមមករៀបចំអាហារទុកអោយជុងហ្គុកញាំពេល ដែលក្រោកពីគេង,ទម្លាប់របស់ជុងហ្គុកគឺ មិនដែលគេងយូរនោះឡើយតែដោយសារយប់មិញជុងហ្គុកចូលផ្ទះម៉ោងជិត2ទើបជីមីនដឹងថាប្តីច្បាស់ជាអត់ងងុយទើបប្រាប់ថាអោយគេងអោយឆ្អែតចុះថ្ងៃនេះ

**11:06

ជុងហ្លកក្រោកពីគេងងើបមកសម្អាតខ្លួនមុននឹងដើរចេញពីបន្ទប់មករករាងតូចដែលអង្គុយមុខផ្ទះធ្វើអីមិនដឹងដែលជុងហ្គុកអាចមើលឃើញតាមប្រហោងបង្អួច

" ជីមីនអូនធ្វើអី? កុំធ្វើអីប្រយ័ត្នត្រូវដៃទុក អោយបងវិញ " ជុងហ្គុកប្រញាប់រត់ទៅរកជីមីនក្រោយដឹងថាជីមីនកំពុងតែកាន់ចបកាប់ មកកាប់ដីជាងអន្លង់

" អូនធ្វើវារួចហើយឃើញទេមិនអីទេសល់ តែមួយនេះគឺរួចហើយបងទៅអង្គុយទៅអូន ក៏អាចធ្វើបានដែលឆាប់ទៅហើយចុះបងញ៉ាំអាហារដែលអូនរៀបចំអោយរួចហើយនៅ " ជីមីនប្រាប់វិញថាខ្លួនអាចធ្វើបានមិនចាំបាច់មានជុងហ្គុកជួយនោះទេគេក៏ជាប្រុសដែលមិនមែនគ្រាន់តែកាប់អន្លង់តែប៉ុន្មា ងធ្វើមិនបាននោះទេ

" តែបងមិនចង់អោយអូនធ្វើទេ មោះ ! គ្រាន់តែប្រាប់បងមកថាអូនចង់ធ្វើអី?បងនឹង ធ្វើអោយអូនភ្លាមកុំធ្វើម្នាក់ឯងចឹងអីបងមិន ចង់អោយអូនមានការខូចខាតត្រង់ណាទេ " ជុងហ្គ្រេកស្រឡាញ់ ថ្នាក់ថ្នមដូចព្រះនាងទើប មិនចង់អោយធ្វើការអី មួយថ្ងៃៗចង់អោយជី មីនដេកស៊ីមិនចាំបាច់ធ្វើអីទេ គ្រាន់តែមិញ នេះគេស្ទះរត់មកចង់ដាច់ខ្យល់ទៅហើយ

ជីមីនដោយមិនចង់ប្រកែកក៏ហុចចបកាប់ អោយទៅជុងហ្នកជាអ្នកធ្វើវិញម្តងហើយ ខ្លួនក៏ឈរមើល

" ជុងហ្គកអូនសួរបងរឿងមួយ តើបង រៀនចប់ថ្នាក់ទីប៉ុន្មាន? " ជីមីនចេតនាគឺសួរ លេងកុំអោយអផ្សុក

" ថ្នាក់ទី4 គឺដោយសារបងរៀនអត់កើត " ជុងហ្គុកឆ្លើយអឹមអៀនខ្មាស់ប្រពន្ធជាខ្លាំង

" ហេតុអីបងឈប់រៀនលឿនម៉្លេះ ? " ជីមីន

'' គឺកាលមុនគ្រួសារបងមិនមែនធ្លាក់ខ្លួន អត់ឃ្លានបែបនេះនោះទេតែបន្ទាប់ពីបងចូលរៀនថ្នាក់ទី4មកគ្រួសារបងយ៉ាប់ទៅៗ ទាំងគ្មានមូលហេតុ " ជុងហ្គុកនឹករឿងអតីតកាលមកគឺចង់តែយំ

កាលពីមុនមិនមែនគេមានណាស់ណាទេ គឺអាចនិយាយថាកម្រិតមធ្យមដូចគេដូចឯង តែក្រោយមកមិនដឹងយ៉ាងមិចម៉ាក់ចាប់ផ្តើមរកស៊ីមិនសល់ទើបយ៉ាប់ទៅៗរហូតជុងហ្គុកឈប់រៀន

" ចឹងបងធ្វើការរហូតពេលបងឈប់រៀនថ្នាក់ ទី4មែនទេ? ធ្វើការអីខ្លះទៅ " ជីមីននឹកអាណិតជុងហ្លកដែរតែបើគិតទៀតគឺយំដូចនេះសុខចិត្តនិយាយបង្វែររឿង

" បាទបងធ្វើការរហូតនឹងតែបងក៏អាចមានសមត្ថភាពដណ្តឹងអូនមិនចឹង ? " ជុងហ្គុកនិយាយរួចសើចតិចៗ

ចឹងមានន័យថាជុងហ្គកធ្វើការតាំងពីឈប់ រៀនមកដល់អីឡូវគេមិនដែលសម្រាកបាន មួយពេលឬមួយថ្ងៃនឹងគេទេ

'' ប្តីអូនពូកែជាងគេ " ជីមីនសើចដូចគ្នាទាំងទឹកភ្នែកហូរមករហាម តែជុងហ្គុកមិនបានឃើញទេគឺរវល់តែកាប់ដី

" អូនចង់កាប់ដីនេះធ្វើអី ? ''

" បាទ ! បាទគឺចង់ធ្វើកន្លែងហាលខោអាវ " ជីមីនរហ័សជូតទឹកភ្នែកមុននឹងឆ្លើយ

" ចឹងចាំបងធ្វើអោយហើយលើកក្រោយកុំ ធ្វើខ្លួនឯងទៀតណា ត្រូវប្រាប់បងឮទេ !! បងមិនចង់អោយអូនធ្វើការអស់នេះទេវា លំបាកដល់អូនណាស់ណា "

" មិនអីទេ " ជីមីនញញឹមតិចៗហើយក៏អង្គុយផ្ទាល់ដីមើលប្តីធ្វើកន្លែងហាលខោអាវនោះទាំងញញឹមផងនិយាយលេងសើចផង

'' កុំអង្គុយផ្ទាល់ដីចឹងអី ប្រយ័ត្នមេរោគ ចូលខ្លួនអូនតាមរយៈដីនឹងទៅ មោះអង្គុយមក " ជុងហ្គុកទម្លាក់ចបកាប់ចុះរត់វឹងទៅយកកន្ទេលមកក្រាលអោយជីមីនអង្គុយ

" បងយកចិត្តទុកដាក់ចំពោះអូនណាស់ជុងហ្គុក អរគុណបង ''

" ព្រោះបងស្រឡាញ់អូននោះអី "

" អូនស្រឡាញ់បងដូចគ្នាស្រឡាញ់ខ្លាំងៗ អូនមិនខ្វល់នឹងអ្នកដទៃទេសំខាន់អូនស្រឡាញ់បងៗៗ " សម្តីជីមីនធ្វើអោយជុងហ្គុកញញឹមហើយក៏កាន់តែស្រឡាញ់កាន់តែថ្នាក់ថ្នម

'' ជុងហ្គុកបងចង់បានម៉ូតូថ្មីទេ អូនមើលទៅម៉ូតូនេះចាស់ហើយណា បើអូនគិតបង ប្រហែលជិះវាតាំងពីបងរៀនថ្នាក់ទី4 ? "

" អត់ទេបងអត់ចង់បានទេ បងធ្វើការរាល់ថ្ងៃ គឺដើម្បីអូនដូច្នេះបងមិនចង់បានអីជារបស់ ខ្លួនឯងនោះទេសុំត្រឹមតែអូនមានក្តីសុខ មានរបស់ល្អៗប្រើមានខោអាវថ្មីៗស្លៀកពាក់ នឹងគេទៅបានហើយ បងអត់ចង់បានអីទេ '' ជុងហ្គុកដើរមកអង្គុយជិតជីមីនហើយ ចាប់ដៃគេឡើងដើម្បីបញ្ជាក់ថាគេមិនដែលគិតពីខ្លួនឯងទេអ្វីៗគ្រប់យ៉ាងគឺគិតតែពីជី មីន

" បងគិតពីអូនពេកហើយជុង គិតពីខ្លួនឯងផងណាបង " ជីមីនកាន់តែអាណិតលើសពីអាណិត

'' សម្រាប់បងមិនអីទេ បងធ្វើដើម្បីអូនព្រោះ បងមិនចង់អោយអ្នកណាមើលងាយអូនថាអូនមិនល្អឬក៏និយាយថាអូនអន់ដែលបានប្ដីជាមនុស្សក្រដូចបងនោះទេ,ទោះគេជេស្តីបងថាជាប្តីល្ងង់មិនបានការក៏ដោយបងសុខចិត្តតែកុំប៉ះពាល់ដល់អូនបងមិន ពេញចិត្តទេ " ជុងហ្គុកពោលដោយមិនស្នាក់ស្ទើរចំពោះជីមីនប្រាប់ពីអារម្មណ៍របស់ខ្លួនដែលមាននៅពេលនេះ

" អូនមិនអោយអ្នកណានិយាយថាបង មិនបានការឬល្ងង់នោះទេអូននឹងការពារបង អូនមិនអោយគេប្រមាថមើលងាយបងទៀតទេ " ជីមីនអោបប្ដីណែនដៃរួចក៏បិទភ្នែកបង្ហូរទឹកភ្នែក

'' ពួកយើងនឹងស៊ូទៅមុខជាមួយគ្នាបងមិនបោះបង់អូនចោលទេបងស្រឡាញ់ អូនរហូតដល់បងស្លាប់បាត់ពីពិភពលោក មួយនេះ " ជុងហ្គុកអង្អែលខ្នងតូចដើម្បីលួងលោមទាំងភ្លេចថាខ្លួនកំពុងតែនៅ ខាងក្រៅផ្ទះ

" អូនស្រឡាញ់បង អូនមិនគិតរឿងមុខមាត់ឬក៏ទ្រព្យសម្បត្តិអីទេសំខាន់បងផ្ដល់ភាពកក់ក្តៅបំពេញតួនាទីជាស្វាមីបានល្អអូនពេញចិត្តរស់នៅជាមួយបងទោះគ្រួសារអូនមិនពេញចិត្តក៏ដោយអូនសុំរស់នៅដោយប្រជីវិតធម្មតា " ជីមីន

" ក្មេងល្អកុំយំ " ជុងហ្គុកស្ដាប់ហើយញញឹមមានកម្លាំងចិត្តដើម្បីរស់តទៅមុខទៀត

+ រសៀល

" ហេតុអីមិនឆេះ ឆេះទៅៗដល់ម៉ោងធ្វើការ អីឡូវហើយ ម៉ូតូអើយឆេះទៅសុំអង្វរ " ជុងហ្គកព្យាយាមធាក់ម៉ូតូឡើងបែកញើស ព្រោះម៉ូតូមិនដឹងយ៉ាងមិចទេសុខៗក៏មិនឆេះ

' ជុងមានរឿងអី អូនរវល់ទុកដាក់ចានឆ្នាំង ស្មានតែបងទៅបាត់ហើយតើ ម៉ូតូកើតអី ? " ជីមីនរត់ចេញមកក្រៅហើយឃើញថាជុងហ្គ កនៅមិនទាន់ទៅធ្វើការនៅឡើយទេ

" ម៉ូតូអត់ឆេះ បងអត់ដឹងកើតអីទេសុខៗក៏ បែបនេះ ឡើងមក " ជុងហ្គក

'' មើលអូនសុំមើលបន្តិចអស់សាំងទែដឹង បង ? អេ..សាំងនៅតើ " ជីមីន

" បងទើបតែចាកហើយថ្មីៗតែម៉ូតូនេះចឹងឯង អូនចូលក្នុងវិញទៅបងសាកធាក់មើលសិន " ជុងហ្គុកមួយជើងមិនឆេះពីរជើងមិនឆេះអស់សមត្ថភាពក៏អង្គុយសិនព្រោះហត់

" អូនថាយកទៅអោយជាងមើលទៅហីបងវាមិនអស់ថ្លៃទេ " ជីមីនអង្គុយក្បែរប្តីហើយយកសៀវភៅដែលនៅជាប់នឹងម៉ូតូមកបក់ អោយជុងហ្គុក

" អត់ទេ ទោះចង់យកទៅក៏វណណាយពេលយូរដែរ ដូច្នេះហើយមានតែទ្រាំទេអូន " ជុងហ្គុក

" ជើងបងកើតអីជុង ខៀវខ្លាំងទៀតផងឈឺទេ? " ជីមីនដោយសង្កេតឃើញថាស្មងជើង របស់ជុងហ្គុកខៀវក៏លើកជើងជុងហ្គុកមក មើលនឹងអង្អែលថ្នមៗ
ខោរបស់ជុងហ្គុករៀងខើចជើងដូចនេះអាចមើលដឹងថាស្មងជើងមួយនោះកើតអី

'' គឺកន្លែងធាក់ម៉ូតូវាភ្លឺតមកមិញនេះពេលដែលបងធាក់វាតែកុំបារម្ភអីបងមិនអីទេគ្រាន់តែខៀវតិចតួចលាបថ្នាំទៅបាត់ហើយ " ជុងហ្គុក

" បងមិនចេះប្រយ័ត្នសោះ ! លើកក្រោយប្រយ័ត្នផងណា " ជីមីន

" បាទ " ជុងហ្គុកក៏ដាក់ជើងចុះវិញហើយងើបទៅធាក់ម៉ូតូ

" ឆេះហើយ " ជុងហ្គុក

'' ប្រញាប់ទៅក្រែងមិនទាន់ "

" បាទទៅហើយ "

'' ជុងហ្គុកបងលំបាកហើយ អូនសូមទោស អូនមិនអោយបងលំបាកបែបនេះទៀតទេទោះអូនត្រូវក្លាយជាមនុស្សអត្មានិយមក៏ដោយ " ជីមីនពោលដោយអាពិតប្ដីសម្លឹងមើលគេពីចំងាយទាំងក្លៀកក្ដួល រួចក៏ដើរចូលក្នុងវិញបាត់

" បងប្រុស ថ្ងៃស្អែកបងទំនេរទេ? " ជីមីន

[ បងទំនេរតើមានរឿងអីចង់អោយបងជួយ ]

" ស្អែកជួបគ្នា "

[ Ok ចាំបងទៅ ]





មួយរឿងនេះស៊ីលុយមិនឆ្ងាញ់ទឹកភ្នែកអើយទឹកភ្នែកកម្មអើយកម្ម |









To be continued.......













Continue Reading

You'll Also Like

2M 59.1K 101
When Valerie Adams gets to know that she is betrothed to the youngest billionaire in New York, just to save her father's dying company, it is two nig...
1.3M 43.1K 101
It Is a one-night stand for a 24 years old college girl, Annabelle. With no strings attached. When she sees her baby father on the cover page of a ma...
1M 90.6K 42
• INDIAN ARRANGE MARRIAGE • ˜"*°•.˜"*° •°*"˜.•°*"˜ "You're my peace within all the Chaos of my life" ...
21.2K 4.4K 23
Setelah menyimpan sakit hati yang begitu lama, Aradhea Puspitha harus dipertemukan kembali dengan Ethan Arkachandra Wisnu Patria yang kini menjelma m...