🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ច...

Autorstwa Jack_taegukkll

27K 1.7K 48

"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10... Więcej

ផ្តើមរឿង
Ep01:មិនចាំបាច់រៀបរាប់!!!
Ep02:ឯងឈប់តាមយើងទៅបានទេ?!!
Ep03:ទូលបង្គំធ្វើបានគ្រប់យ៉ាង
Ep04:វាដល់ពេលហើយ!!
Ep05:ឯងអង្គរក្សឬក៏យើង?!
Ep07:ឯងនៅញញឹមចេញទៀត?!
Ep08:ដេកឬមិនដេក?
Ep09:ទ្រង់មិនចាប់អារម្មណ៍ទេ
Ep10:ខ្សែក?!
Ep11:អូនជារបស់បង🔞
Ep12:ទូលបង្គំទើបតែចាប់ផ្តើមប៉ុណ្ណោះ
Ep13:ញញឹមដាក់តែបងម្នាក់បានហើយ
Ep14:ប្រចណ្ឌបង?
Ep15:ជីវិតបង បេះដូងបងសម្រាប់អូនតែម្នាក់
Ep16:យើងត្រឡប់មកវិញហើយ
Ep17:ទ្រង់-ទ្រង់ធ្វើបាបអូន
Ep18:អូនថតធ្វើអី?
Ep19:ហេតុអីត្រូវអោយគេតាមយើង?
Ep20:ចាំបងសងសឹកអោយ🔞
Ep21:កុំសូម្បីតែចង់ប៉ះបុត្ររបស់យើង!!!
Ep22:ទុកអោយកូនអ្នកទៅ
Ep23:ទ្រង់ឈប់បង្ខំបុត្រខ្ញុំម្ចាស់ទៅ!
Ep24:កុំបិទភ្នែកអីបងសុំអង្វរ
Ep25:បងនឹកអូន
Ep26:ទ្រង់ចង់ធ្វើអី?!🔥
ភាគបញ្ចប់👨‍❤️‍💋‍👨

Ep06:អ្នកទាំងពីរជាគូរស្នេហ៍ឬ?

874 69 0
Autorstwa Jack_taegukkll


        *មួយសប្តាហ៍កន្លងទៅ

    រយៈពេលមួយសប្តាហ៍កន្លងផុតទៅយ៉ាងលឿនហើយពេលនេះដែររាជបុត្របានឡើងគ្រប់គ្រងគ្រប់យ៉ាងជំនួសបិតា ទ្រង់មិនសូវបានសម្រាកនោះទេហើយឥឡូវក៏ត្រូវឡើងទៅទំនាក់ទំនងមិត្តភាពជាមួយប្រទេសជប៉ុនដូចគ្នា។

    "គ្រប់យ៉ាងត្រៀមរួចរាល់ហើយក្រាបទូលសូមយាង"
ជីមីនអោនគោរពមុននិយាយនិងយាងរាជបុត្រឡើងឡាន
ដើម្បីបើកទៅទីតាំងប្រលានយន្តឯកជនរបស់រាជវាំងដើម្បីហោះទៅប្រទេសជប៉ុន។យ៉ុនហ្គីឡើងឡានដោយមានជីមីនជាអ្នកបើក មួយរយៈនេះជីមីនតាមរាជបុត្រគ្រប់ទីកន្លែងនិងបានជួយសម្រាលបន្ទុកទ្រង់ថែមទៀតគេពិតជាពូកែណាចេះគ្រប់យ៉ាងរាជបុត្រក៏ធ្លាប់ឆ្លៀតសួរមិចក៏គេមិនជ្រើសការងារដែលស្រួលជាងអង្គរក្សទៅប៉ុន្តែជីមីនញញឹមតបព្រោះតែគេស្រលាញ់ខាងនេះទើបចាប់យកអាជីពជាអង្គរក្សគេអាចធ្វើការងារផ្សេងបានប៉ុន្តែគេចង់សម្រេចបំណងប្រាថ្នាខ្លួនឯងតាំងពីតូច។

       មកដល់ទីតាំងទ្រង់ក៏បានឡើងយន្តហោះក្នុងនោះក៏មានអង្គរក្សបីបួននាក់និងមន្រ្តីពីរបីនាក់ទៅជាមួយទ្រង់ផងដែរ។

    "ទ្រង់សម្រាកព្រះកាយសិនទៅ"មើលទៅទ្រង់ដូចជាហត់នឿយណាស់ទើបជីមីនប្រាប់ទ្រង់អោយសម្រាក

   "យើងមិនអីទេ"

  "ក្រាបទូល"

    ចំណាយពេលមិនប៉ុន្មានក៏បានមកដល់ប្រទេសជប៉ុន
ពេលដល់ភ្លាមទ្រង់ក៏អោយការទូតទំនាក់ទំនងទៅភ្លាម

   "ថ្ងៃស្អែកទើបបានក្រាបទូលនៅពេលនេះខាងគេកំពុងរៀបចំពិធី"

  "អឹម!ស្អែកក៏បាន"ណាមួយទ្រង់បានសម្រាកព្រះកាយផងមួយរយៈនេះរកពេលដកឃ្លាសឹងមិនបាន។ពួកមន្រ្តីក៏នាំគ្នានាំព្រះរាជបុត្រទៅស្នាក់នៅសណ្ឋាគារដែលល្បីជាងគេនៅជប៉ុននេះ។

     គ្រាន់តែទទួលបានសោរបន្ទប់ម្នាក់ៗក៏នាំគ្នាទៅសម្រាបរួមទាំងព្រះរាជបុត្រផងដែរ។ទ្រង់មិនបានស្រង់ទឹកនោះទេគ្រាន់តែដាក់ព្រះកាយដល់ខ្នើយក៏លង់លក់បាត់ទាំងដែលមុននេះជីមីនប្រាប់ទ្រង់អោយផ្ទុំទ្រង់មិនផ្ទំ។ដោយសារទ្រង់គិតថាមកដល់ភ្លាមទំនាក់ទំនងខាងគេហើយនិយាយការងារភ្លាមៗប៉ុន្តែខាងគេក៏រវល់ទើបទ្រង់
អាចបានសម្រាកដូចពេលនេះ។

      *ល្ងាច

    ក្រោយពីសម្រាកអស់ចិត្តម្នាក់ៗក៏បានក្រោកមុននឹងបបួលគ្នាទៅដើរលេងព្រោះថាទំនេរនៅបន្ទប់មិនដឹងធ្វើអ្វី
ណាមួយមិនហ៊ានទិញឬកម្មង់ស្រាមកផឹកជុំគ្នាដោយសារតែស្អែកត្រូវនិយាយការងារទើបនាំគ្នាដើរលេងថតរូបញាំអីជំនួសវិញ។

     "ជីមីនទៅទេ?"

   "ទាល់តែរាជបុត្រទៅទើបខ្ញុំអាចទៅបាន"គេជាអង្គរក្សទ្រង់ មិនអាចដោយសារតែភាពសប្បាយរបស់ខ្លួនទុករាជបុត្រអោយនៅតែអង្គឯងទេគេត្រូវគោរពតួនាទី។

  "សាកបបួលទ្រង់លោមើលទៅក្រែងទ្រង់ទៅជាមួយពួកយើង"

  "ហាស?!បបួលទ្រង់នឹងឬ?ទ្រង់មិនយាងទៅទេ"គេចាំច្បាស់ណាស់នៅពិធីបង្ហាញព្រះកាយព្រះភក្ត្រទ្រង់ធុញទ្រាន់វាគួរអោយខ្លាចជាងស្អីទៅទៀត

   "ឯងសាកទៅខ្លាចទ្រង់អផ្សុកចង់ទៅដែរអីបែបនឹង"

  "យើងមិនលេងជោទេយើងខ្លាចត្រូវមាត់មកវិញស្រួលមិនស្រួលទៅវិញបញ្ជាប្រហារជីវិតផងមិនដឹង"

"បើមិនសាកមិចដឹង?មើលទៅទ្រង់មិនឃោរឃៅដល់ម្លឹងទេ"

  "មែនហើយទៅៗណាយើងចង់អោយឯងទៅដែរកុំអោយថាទៅទាំងអស់គ្នាអត់តែឯង"តាមពិតដំបូងចង់ទៅតែអង្គរក្សតែពួកគេក៏បបួលមន្រ្តីក្មេងៗទាំងនោះទៅដែរ(មិនមែនក្មេងអីណាស់ណាទេអាយុ30ជាងអស់ហើយ)

  "ហ្ហឺយ!!បបួលក៏បបួល"អស់ជម្រើសឃើញថាពួកគេដូចជាចង់អោយខ្លួនទៅដែរណាមួយពួកគេជាអង្គរក្សក្នុងវាំងដូចគ្នាមានតែពួកគេទេទើបអាចអោយគេសប្បាយដូច្នេះប្រថុយក៏បាន

    *តុតុ

   "រាជបុត្រទ្រង់តឿនឬនៅ?"ជីមីនគោះទ្វារបន្ទប់ទ្រង់តិចៗដើម្បីផ្តល់សញ្ញាមុននឹងស្រែកសួរអ្នកខាងក្នុង

   "ចូលមក!"ឮការអនុញ្ញាតហើយជីមីនញញឹមបន្តិចតែបួលទ្វារមិនបានតែបន្តិចក្រោយមករាជបុត្រក៏មកបើកអោយ

  "អឺ-គឺ"
 
  "ឯងមានការអី?"ទ្រង់លើចិញ្ចើមសួរព្រោះមើលទៅជីមីនដូចជាមានរឿងចង់និយាយជាមួយទ្រង់ប៉ុន្តែនៅអេសអុញនៅនឹង

  "គឺ-តើទ្រង់ចង់ទៅលំហែព្រះកាយនៅខាងក្រៅដែរទេក្រាបទូល?"ជីមីនប្រមូលភាពក្លាហានទាំងប៉ុន្មានសួរទៅទ្រង់ទាំងអោនមុខចុះមិនហ៊ានសម្លឹងញញើតកែវភ្នែកមួយគូរនោះណាស់

  "តែពីរនាក់?"

  "មិន-មិនមែនទេក្រាបទូលគឺទៅទាំងអស់គ្នាក្រាបទូល"
គ្រាន់តែឮពីរនាក់គេក៏ប្រញាប់ឆ្លើយយ៉ាងលឿន នរណាទៅៗពីរនាក់នោះ

  "ម៉ោងប៉ុន្មាន?"

  "ម៉ោង6ក្រាបទូល"ជីមីនតបទាំងញញឹមប៉ុន្តែក៏ឈប់វិញភ្លេចថាទ្រង់មិនចូលចិត្តស្នាមញញឹម

"បើអស់ការអ្វីហើយចេញទៅ"

"តើទ្រង់យាងទៅទេក្រាបទូល?"ជីមីនឃើញទ្រង់មិនតប
បែរជាដេញគេចេញទើបក្លាហានសួរបញ្ជាក់

  "ហ្ហឹម"

"ពិតមែនឬក្រាបទូល"ជីមីនចង់តែស្រែកទេពេលនេះ គេញញឹមសឹងតែរហែកមាត់

"បើមិនឈប់ញញឹមយើងដូរចិត្ត"

"ឈប់ហើយៗក្រាបទូលហិហិ"ជីមីនប្រញាប់បិទមាត់វិញយ៉ាងលឿនតែនិយាយហើយគេក៏សើចរួចក៏រត់ចេញទៅ

  "ក្មេងមែន"ឮសម្លេងគេសើចទ្រង់បែរជាចោលពាក្យថាគេក្មេងហើយក្រហឹមដើមកតែមុនញញឹមមើលទៅការញញឹមពិបាកសម្រាប់ទ្រង់ណាស់មើលទៅ

        ដល់ម៉ោងកំណត់ណាត់គ្នាម្នាក់ៗស្លៀកពាក់ឡើងឡូយៗតែម្តងហាក់ដូចជាដឹងថាបានមកដើរលេង។ដំបូងគេស្មានថាអត់តើព្រោះរាជបុត្រអោយខលទៅដៃគូរខាងជប៉ុនប៉ុន្តែគេរវល់ទើបពួកគេត្រេកអរវិញ។

   "ចាំនរណា?"

  "គឺជីមីននិងរាជបុត្របាទ"

  "រាជបុត្រយាងទៅដែរមែនទេ?"លោកមន្រ្តីឮហើយក៏ភ្ញាក់ផ្អើលដែរស្មានតែទ្រង់មិនទៅតើ

  "បាទនោះៗមកហើយ"

  "ព្រះភក្រ្តទ្រង់កាប់10ពូថៅក៏មិនញញឹមដែរមើលចុះ"

"យើងខ្លាចព្រះភក្រ្តទ្រង់ណាស់ឯងដឹងទេ?"

"ស្មានតែខ្លាចតែឯង?យើងញញើតខ្សែព្រះនេតទ្រង់មើលមកយើងខ្លាំងណាស់សឹងតែរាគនោមទៅហើយ"

   "គ្រប់យ៉ាងគួរតែសរសើរជីមីនទៅដែលគេអាចនៅក្បែរទ្រង់បាន"

  "នែ៎!មនុស្សញញឹមស្រស់នៅជាមួយរាជបុត្រមុខងាប់ត្រូវគ្នាណាស់វើយ"ពួកគេនាំគ្នាខ្សឹបគ្នាឯលោកមន្រ្តីនៅរាងឆ្ងាយមិនបានស្តាប់ឮនោះទេ

  "អា៎!មែនហើយៗ"

  "ពួកឯងចាំយើងយូរទេ?"

  "សូមគោរពរាជបុត្រ"ពួកគេទាំង4ព្រមជាមួយមន្រ្តី3នាក់អោននិងនិយាយព្រមគ្នាហើយទើបតបនឹងជីមីន

"មិនយូរទេពួកយើងទើបមកដល់មុននេះទេមើលឯងចុះស្អាតខ្លាំងណាស់"

  "ហិហិអរគុណឯងក៏សង្ហារណាស់ដែរអូហូមើលឈុតម្នាក់ៗចុះឡូយមែនទែន"

  "មិនស្មានថារាជបុត្រយាងមកដែរសោះពិតជាសង្ហារមែនទែន"លោកមន្រ្តីក៏នាំគ្នាសរសើរទ្រង់មិនដាច់ពីមាត់

  "ទៅបានឬនៅ?"ទ្រង់គ្មានប្រតិកម្មមុននឹងសួរបលទៅវិញ ពួកគេស្ងាត់បន្តិចទើប

  "សូមទ្រង់យាងក្រាបទូល"ពួកគេនាំគ្នាបើកផ្លូវអោយយ៉ុនហ្គីដើរមុខហើយក៏នាំជីមីនរុញអោយដើរពីរចំហៀងទ្រង់ឯពួកគេក៏ដើរតាមក្រោយនឹងឃ្លាតគ្នាបន្តិច។

   "យើងវិសគាំងដោយសារតែពាក្យសម្តីរបស់ទ្រង់"

  "ឈប់និយាយហើយដើរទៅ"

"ហើយនេះពួកយើងទៅណា?"

"ទៅភ្លក្សម្ហូបតាមផ្លូវអាក-គឺនៅហាងអាហារជប៉ុនល្បីៗ"
មុនដំបូងពួកគេគិតថានឹងទៅញាំអាហារធម្មតាតាមផ្លូវនៅទីនេះភ្លេចថាមកជាមួយរាជបុត្រទើបពួកគេប្តូរការនិយាយវិញទាំងដែលពួកគេគ្មានលុយច្រើនសម្រាប់យកមកញាំអាហារល្បីៗនោះទេ

   "តើទ្រង់នឹងភេពួកយើងទេ?"ជីមីនដើរមកជិតរាជបុត្រមុននឹងលួចសួរតិចៗព្រោះតែគេក៏គិតថានឹងញាំអាហារតាមផ្លូវដែរតែពេលញាំអាហារថ្លៃៗអោយសមនឹងឋានៈរាជបុត្រខ្លាចតែគ្មានលុយចេញថ្លៃអាហារទើបលួចសួរទ្រង់បែបនេះ

  "ក្រែងឯងជាអ្នកបបួលយើង?!"

  "ប៉ុន្តែពួកទូលបង្គំគ្មានលុយញាំអាហារថ្លៃៗទេមានគម្រោងត្រឹមញាំអាហារតាមផ្លូវប៉ុណ្ណោះ"

  "អ៊ីចឹងញាំអាហារតាមផ្លូវទៅ"អាហារបែបណាក៏ទ្រង់មិនប្រកាន់ដែរព្រោះពេលទ្រង់រស់នៅម្នាក់ឯងអ្វីក៏ទ្រង់អាចញាំបានមិនជ្រើសម្ហូបព្រោះទ្រង់មិនបានមានឪពុកម្តាយតាមមើលថែធ្វើម្ហូបអោយគេញាំឬក៏ទម្លាប់អោយគេញាំតែអាហារណាថ្លៃៗទេ។ប៉ុន្តែក៏តាមអាហារណាដែលញាំកើតឬក៏មិនកើតដែរដូចជារបស់ណាដែលទ្រង់មិនចេះញាំឬក៏អាឡាក់ហ្ស៊ីជាមួយអីបែបនឹង។

"ទ្រង់អាចសោយបានដែរមែនទេ?"ជីមីនសួរទាំងភ្ញាក់ផ្អើលតែទ្រង់មិនឆ្លើយបែបចង់បញ្ជាក់តាមទម្លាប់ដែលទ្រង់និយាយថាទ្រង់មិនចូលចិត្តបញ្ជាក់ឬសាំដែល

"ពួកយើងទៅញាំអាហារតាមផ្លូវទៅ"ជីមីនងាកក្រោយញញឹមដាក់គ្នាឯងធ្វើអោយពួកគេសប្បាយចិត្តជាខ្លាំង

  "សូមទោសលោកមន្រ្តីបើសិនពួកលោកញាំមិនបានពួកលោកអាចទៅហាងបាន"ពួកគេក៏មិនភ្លេចសុំទោសមន្រ្តីដែលនៅជិតនោះភ្ញាក់ផ្អើលនឹងសម្លេងស្រែកពួកគេអម្បិញមិញ

   "អ៊ីចឹងពួកយើងទៅហើយជួបគ្នានៅសណ្ឋាគារ"ពួកគេ
មិនចេះញាំទើបទៅហាង

  "បាទ/ចាស"

  "តោះពួកយើង!!!"

        មកដល់កន្លែងលក់អាហារភ្លាមដូចជាឃើញមាសពេជ្រយ៉ាងចឹងពួកអង្គរក្សនាំគ្នារត់ទៅយ៉ាងលឿនទុកអោយរាជបុត្រនិងជីមីនសម្លឹងមុខគ្នា។ជីមីនរហ័សបែរចេញមិនហ៊ានមើលព្រះភក្រ្តទ្រង់

  "រាជបុត្រសូមយាង"ជីមីនសម្រួលអារម្មណ៍មុននឹងអោយទ្រង់ទៅមុន។យ៉ុនហ្គីមិនមាត់ក៏ដើរទៅមុខមុនដោយមានជីមីនដើរតាម

   "មួយនេះទំនងណាស់ទ្រង់ចង់សោយទេ?"

  "ឯងរើសញាំខ្លួនឯងទៅ"

"មិនអីទេទូលបង្គំរើសអោយទ្រង់មុន នេះ"ជីមីនចាប់ហើយក៏ហុចអោយយ៉ុនហ្គីរួចទើបចាប់យកញាំខ្លួនឯង

"ហឹម!ហូ!ឆ្ងាញ់ខ្លាំងណាស់"ជីមីនហាមាត់យ៉ាងធំញាត់ស៊ូស៊ីចូលទំពារយ៉ាងមានក្តីសុខ

  "មួយនេះក៏ទំនងដែរមើលចុះរូបរាងនិងពណ៌វាស្អាតណាស់"គេមិនស្គាល់ឈ្មោះនោះទេចាប់យកមកមើលហើយក៏ដាក់ចូលមាត់ទំពារយ៉ាងមានក្តីសុខ

  "ទ្រង់យកទៀតទេ?"

"យើងយកខ្លួនឯងបាន"ឃើញគេញាំយកៗទ្រង់មិនចង់រំខានទ្រង់មានដៃយកខ្លួនឯងបានមិនចាំបាច់បម្រើពេលខ្លួនឯងក៏រវល់ញាំចឹងទេ

  "យ៉ាងម៉េចដែរតើឆ្ងាញ់ទេក្រាបទូល"ជីមីនអោនសួរពេលទ្រង់កំពុងទំពារ។យ៉ុនហ្គីស្កុបបន្តិចទើបងក់ក្បាលបន្តិចធ្វើអោយសប្បាយចិត្តយ៉ាងខ្លាំង

   "តើអ្នកទាំងពីរជាគូរស្នេហ៍មែនទេ?"អ្នកលក់ឃើញថាពួកគេមើលទៅសប្បាយរីករាយហើយស្អាតៗគិតថាជាសង្សារនឹងគ្នាទើបសួរជាភាសាជប៉ុនតែនរណាទៅដឹងថាអង្គរក្សតូចរបស់យើងស្តាប់គេមិនបានហើយឆ្លៀតឆ្លើយចាកសំណួរទៀត

   "បាទ"ជីមីនឆ្លើយភាសាអង់គ្លេសនាំអោយពួកគាត់ដែលជាអ្នកលក់ញញឹម

  "ពិតជាសមគ្នាណាស់"ជីមីនមិនតបតែក៏ញញឹមបែបអឹមអៀនព្រះអើយឯយ៉ុនហ្គីវិញឡើងហួសចិត្តគាំងសឹងតែឈ្លោះស៊ូស៊ីចូលបំពង់ខ្យល់ស្លាប់លេងសុទ្ធតែចឹងៗអីនៀក

   "ឯងចេះជប៉ុនហ្ហេស?"

  "អត់ទេក្រាបទូល"ជីមីនធ្វើភ្នែកម៉ក់ៗដាក់ទ្រង់ដូចកូនឆ្កែយ៉ាងចឹង

"ហើយមិចក៏ឆ្លើយជាមួយគេ?"

"ក៏ចេះតែឆ្លើយទៅក្រាបទូល"ជីមីនញញឹមស្រស់ដាក់ទ្រង់តែទ្រង់បែរជាមុខខូវទៅវិញ

  "ឯងដឹងថាគេសួរថាយ៉ាងមិចទេ?"

"មិនដឹងទេក្រាបទូលតើគេសួរថាយ៉ាងមិចទៅ?"

"តើឯងនិងយើងជាសង្សារនឹងគ្នាមែនទេ?"ជីមីនឮហើយស្រែករួចក៏លើកដៃបិទមាត់បើកភ្នែកធំៗមើលពួកគាត់នឹងនាយឆ្លាស់គ្នា

  "ហ្ហាស?!សូមរាជទានទោសរាជបុត្រ"ជីមីនប្រញាប់សុំទោសទ្រង់យ៉ាងលឿនទាំងភ័យស្លាប់មិនខានទេលើកនឹង

  "លើកក្រោយកុំចេះតែហ៊ានឆ្លើយផ្តេសផ្តាសឆាប់កែខៃរឿងកុំអោយគេយល់ច្រឡំ"ទ្រង់មានបន្ទូលហើយក៏យាងចេញទុកអោយជីមីនភ័យពេបមាត់មុននឹងដើរទៅនិយាយប្រាប់គាត់ជាភាសាអង់គ្លេសបកស្រាយវិញព្រោះតែមុននេះគេមិនបានដឹង។

   "ពិតជាឆ្គួតពិតមែនអាមីនអើយ!!"ក្រោយបកស្រាយរួចគេសឹងតែបោកក្បាលកាយដីកប់ខ្លួនឯងកុំអោយគេឃើញទេខ្មាស់គេណាស់លោកអើយ

       បន្ទាប់ពីដោះស្រាយហើយពួកគេក៏នាំគ្នាដើរលេងញាំអីថតរូបប៉ុន្តែរាជបុត្រយើងដូចគល់ឈើគ្មានវិញ្ញាណ
ថតចង់20-30ប៉ុសតែទ្រង់មុខដដែលមិនញញឹមមិនប្រើស្តាយអ្វីសោះតឹងទ្រូងខ្លាំងណាស់។ជីមីនក៏បានថតរូបគូរជាមួយរាជបុត្រដែលដោយមិត្តគេថតអោយមើលទៅជីមីនសប្បាយចិត្តណាស់អស់តែអ្នកម្ខាងទៀតមិនសូម្បីកម្រើកខ្លួន។

      បេសកកម្មមកជប៉ុនពីរថ្ងៃមួយយប់ក៏បានចប់ទៅពេលនេះពួកគេក៏បានត្រឡប់មកកូរ៉េវិញដោយទទួលបានជោគជ័យជាមួយដៃគូរខាងប្រទេសជប៉ុន។

   "បន្តទៅសណ្ឋាគារទៅ"មកដល់ទហរង់ក៏បញ្ជាអោយជីមីនបើកទៅសណ្ឋាគារមិនមែនទៅរាជវាំអព្រោះតែនៅទីនោះមានការងារអោយទ្រង់ត្រូវចាត់ការ

  "ក្រាបទូល"

    *សណ្ឋាគារ Royal Ice stone

   មកដល់ក៏មានបុគ្គលិកចាំទទួលបម្រើទ្រង់ជាច្រើនតាមផ្លូវរហូតដល់ការិយាល័យរបស់ទ្រង់។ជីមីនមិនបានទៅរំខានគេក៏យាមនៅខាងក្រៅដោយមិនអោយនរណាចូលមកគ្មានការងារ។

   "នៅខាងក្រៅធ្វើស្អីមិនចូលក្នុង?"

"ទ្រង់ធ្វើរាជកិច្ចចុះទូលបង្គំមិនរំខានទេ"

"ឯងដឹងហើយថាយើងស្អប់អី?!"ជីមីនឮហើយក៏ប្រញាប់ចូលទៅខាងក្នុងបិទទ្វារអោយរៀបរយរងចាំទ្រង់ស្តីបន្ទោស

  "នៅឈរដល់ណា?"ជីមីនងើបមុខមើលព្រះភក្រ្តទ្រង់ព្រោះមិនដឹងថាត្រូវទៅណាបើមិនអោយឈរត្រង់នឹង?

  "ទ្រង់អោយទូលបង្គំទៅ?"

"ទៅលោតពីលើសណ្ឋាគារទេដឹង"

  "បើទ្រង់បញ្ជាទូលបង្គំនឹងលោត"

   "ល្ងង់"

  "មិនមែនហៅថាល្ងង់ទេហៅថាមានទំនួលខុសត្រូវស្មោះត្រង់ក្រាបទូល"

  "អ៊ីចឹងឬ?"

  "ក្រាបទូល"

  "ទៅដេកទៅ"

  "ហ្ហាស?ទ្រង់មានបន្ទូលថាយ៉ាងមិច?"គេមានស្តាប់ច្រឡំឬអត់?ទ្រង់បញ្ជាគេអោយទៅដេក?

  "ឯងឈប់ហ្ហាសម្តងវាប្រកាច់មែនទេ?"មើលសម្តីទ្រង់ចុះ

  "ភ្ញាក់ផ្អើលនោះអីក្រាបទូល"

  "យើងអោយទៅដេក!យកសោរមួយបើកបន្ទប់ដេកទៅ"

  "ចុះទ្រង់?"ទ្រង់ក៏ហត់ដែរមិចក៏អោយគេសម្រាកតែទ្រង់នៅធ្វើរាជកិច្ច?គេដឹងថាទ្រង់ចង់អោយគេសម្រាកគ្រាន់តែមាត់រឹងមិនហារឡើងនិងបញ្ចេញកាយវិការព្រួយបារម្ភព្រោះទ្រង់ចេះតែឆ្កឹងរឹងបែបនឹងនៅមាត់អាក្រក់ទៀត

  "ចង់អោយយើងដេកជាមួយឯងមែបទេ?"

   "មិនមែនទេក្រាបទូលទូលបង្គំចង់មានន័យថាទ្រង់ក៏ត្រូវការសម្រាកព្រះកាយ"

   "មិនបាច់រៀបរាប់យើងអោយដេកក៏ដេកទៅប្រឆាំងកាត់ក្បាលចោល"អាងអីគម្រាមកាត់ក្បាលរហូតដឹងថាគេខ្លាចតែចេះតែបន្លាចថែមយ៉ាប់មែនរាជបុត្រ

   "ទ្រង់!!ទូលបង្គំដេកត្រង់នេះ"ជីមីនខាំមាត់ថារួចក៏ដើរទៅដាក់ខ្លួនដេកលើសាឡុងទល់មុខទ្រង់ថែមសម្លក់ទៀតប្រហើនដល់ហើយ

   "រឹងក្បាលសម្បើមណាស់ឯងនេះ"ទ្រង់មិនចង់ខាតពេលច្រើនទើបឈប់មានបន្ទូលហើយធ្វើរាជកិច្ចបន្តអោយក្មេងដេកមើលមុខរហូតដល់ទន់ភ្នែកគេងលក់លើសាឡុងធំទូលាយនោះទាំងមិនដឹងខ្លួន។

ស្អែកអេតមីនចុះស្តារហើយដំណាលអ្នកប្រឡងបាក់ឌុបអេតមីនជូនពរអោយធ្វើបានល្អជាប់និទ្ទេសដែលខ្លួនប្រាថ្នា♥️អេតមីនប្រហែលមិនអាចផុសទៀងទេព្រោះមានវេនយាមទាល់តែទំនេរទើបអាចសរសេរបានសុំទោសទុកមុនណា🙏
To be continued......
សរសេរដោយ៖ រ៉ាជេក៍🫶

    

Czytaj Dalej

To Też Polubisz

839K 27K 68
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.4M 129K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...