꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Compl...

Axnnie_Jjang által

258K 18.5K 16

អេតាស៊ីវិលជាកិច្ចកុងត្រាដែលភរិយាស្វាមីធ្វើការចុះហត្ថលេខាដើម្បីបញ្ជាក់និងធ្វើជាសាក្សីសម្រាប់ស្នេហាដ៏ស្មោះស្ម័គ... Több

ភាគទី ១
ភាគទី ២
ភាគទី ៣
ភាគទី ៤
ភាគទី ៥
ភាគទី ៦
ភាគទី ៧
ភាគទី ៨
ភាគទី ៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគទី ១៣
ភាគទី ១៤
ភាគទី ១៥
ភាគទី១៦
ភាគទី ១៧
ភាគទី ១៨
ភាគទី ១៩
ភាគទី ២០
ភាគទី ២១
ភាគទី ២២
ភាគទី ២៣
ភាគទី ២៤
ភាគទី ២៥
ភាគទី ២៦
ភាគទី ២៧
ភាគទី ២៨
ភាគទី ២៩
ភាគទី ៣០
ភាគទី ៣១
ភាគទី ៣២
ភាគទី ៣៣
ភាគទី ៣៤
ភាគទី ៣៥
ភាគទី ៣៦
ភាគទី ៣៧
ភាគទី ៣៨
ភាគទី ៣៩
ភាគទី ៤០
ភាគទី ៤១
ភាគទី ៤២
ភាគទី ៤៣
ភាគទី ៤៤
ភាគទី ៤៥
ភាគទី ៤៦
ភាគទី ៤៧
ភាគទី ៤៩
ភាគទី ៥០
ភាគទី ៥១
ភាគទី ៥២
ភាគទី ៥៣
ភាគទី ៥៤
ភាគទី ៥៥
ភាគទី ៥៦
ភាគទី ៥៧
ភាគទី ៥៨
ភាគទី ៥៩
ភាគទី ៦០
ភាគទី ៦១
ភាគទី ៦២
ភាគទី ៦៣
ភាគទី ៦៤
ភាគទី ៦៥
ភាគទី ៦៦
ភាគទី ៦៧
ភាគទី ៦៨
ភាគទី ៦៩
ភាគទី ៧០
ភាគទី ៧១
ភាគទី ៧២
ភាគទី ៧៣

ភាគទី ៤៨

3.6K 226 0
Axnnie_Jjang által

- ព្រឹកថ្ងៃថ្មី

_ បន្ទាប់ពីធ្វើរឿងមានក្ដីសុខជាមួយគ្នាអស់ពេញមួយយប់ហើយ Jungkook ក៏នៅគេងអោបរាងតូចកំដរ គេគេងយកកម្លាំងវិញព្រោះប្រពន្ធម្នាក់នេះធ្វើឲ្យគេ សប្បាយចិត្តធ្វើឲ្យគេភ្លេចអស់នូវរឿងស្មុគស្មាញ ស្គាល់តែអារម្មណ៍កក់ក្ដៅក្រោយពេលដែលបាន ស្គាល់គ្នា ទទួលស្គាល់ថានាយជាមនុស្សមិនចូលចិត្តធ្វើរឿងផ្អែមល្ហែមជាមួយអ្នកណាឡើយសូម្បីតែជាមួយស្នេហាដំបូងប៉ុន្តែចំពោះ Tae គឺជាករណី លើកលែងតែមួយគត់ ។

« បងនឹងស្រឡាញ់ហើយការពារអូនអស់មួយជីវិត រហូតទាល់តែដង្ហើមរបស់បងអស់ បងសន្យា » នាយសង្ហារបន្លឺឡើងតិចៗស្របពេលគយគន់សម្រស់នៃផ្ទៃមុខដ៏សែនស្អាតឥតខ្ចោះរបស់ប្រពន្ធតូចដែលកំពុងគេងលក់នៅលើទ្រូងខ្លួនឯង មេដៃក៏ លើកបោសអង្អែលលើថ្ពាល់រលោងរបស់គេស្រាលៗ ភាពមិនដឹងខ្យល់អីរបស់រាងតូចកាន់តែធ្វើឲ្យនាយទទួលដឹងពីអារម្មណ៍ខ្លួនឯងច្បាស់ថាជាក្មេងម្នាក់នេះហើយដែលគេនឹងដាក់ជីវិតការពារស្រឡាញ់រហូតតទៅ ។

Skip៚

_ នៅក្នុងបន្ទប់តាមដានសុខភាពរបស់លោកម្ចាស់កំពុងតែមានលោកគ្រូពេទ្យកំពុងវាស់មើលសម្ពាធឈាមនិងអ្វីផ្សេងទៀតដើម្បីកំណត់ពេលវេលាវះកាត់ឲ្យរាងចំណាស់ ឯរាងតូចនិងស្វាមីក៏នៅទីនេះដូចគ្នា ។

« យ៉ាងម៉េចដែរសិស្សច្បង? លោកប៉ាអាចត្រៀមវះកាត់បានហើយឬនៅ? » Jungkook សួរឡើង ក្រោយពេល Namjoon ដែលជាសិស្សច្បងធ្វើការពិនិត្យរួចរាល់ ។

« បើតាមបងពិនិត្យ ពីរថ្ងៃទៀតនេះលោកអ៊ំអាចវះកាត់បានហើយតែក្នុងរយៈពេលមុនការវះកាត់ត្រូវឲ្យគាត់សម្រាកនិងហាត់ប្រាណឲ្យបានច្រើនបំផុតដើម្បីឲ្យសុខភាពកាន់តែរឹងមាំជាងមុននឹងអាចមាន សង្ឃឹមច្រើនលើការវះកាត់ » Namjoon និយាយធ្វើឲ្យគ្រប់គ្នាជាពិសេសរាងតូចញញឹមដោយមានក្ដី សង្ឃឹមជាខ្លាំង ។

« បើអ៊ីចឹងប៉ាខ្ញុំអាចជាដាច់ពីមហារីកដែរទេ? ខ្ញុំមិនចង់ឃើញប៉ាឈឺទៀតទេ » Tae សួរជាមួយទឹកមុខ បារម្ភមកព្រមគ្នា ពេលឃើញលោកប៉ាគេងលើគ្រែអ្នកជំងឺបែបនេះ គេពិតជាមិនស្រួលចិត្តឡើយ ។

« រឿងនេះគឺត្រូវមើលលើលោកអ៊ំហើយថាគាត់នឹងខំប្រឹងជំនះជាមួយវាដែរឬក៏អត់ » លឺ Namjoon និយាយបែបនេះធ្វើឲ្យរាងតូចងាកមើលមុខលោកប៉ា ដែលគាត់ញញឹមមកគេបញ្ជាក់ថាគាត់នឹងប្រឹងប្រែងដើម្បីកូនប្រុសម្នាក់នេះ ។

« អ៊ីចឹងខ្ញុំសុំទៅមើលអ្នកជំងឺផ្សេងហើយ » Namjoon

« អរគុណសិស្សច្បង » Jungkook និងNamjoon ចាប់ដៃលាគ្នាមុននឹងនាយសង្ហារចេញទៅឯរាងក្រាសក៏ចូលមកឈរក្បែរ Tae ។

« ប៉ា...ប៉ាត្រូវតែថែរក្សាសុខភាពខ្លួនឯងដើម្បីកូន បានទេ? » រាងតូចដើរទៅទាញដៃលោកប៉ាមកកាន់ទាំងបារម្ភឯលោកម្ចាស់ក៏ញញឹមហើយលើកដៃម្ខាងទៀតមកដាក់លើដៃរបស់កូនប្រុសថ្នមៗ ។

« ប្រាកដហើយ ប៉ានឹងតស៊ូចាំពរចៅរបស់ខ្លួនឯង នោះអី ប៉ាមិនងាយទៅណានោះទេ » Mr Kim និយាយឡើងធ្វើឲ្យរាងតូចប្រែទឹកមុខទៅអៀនមួួយ រំពេច ភ្នែកក៏ប្រិចញាប់ៗពេលលឺថាគាត់ចង់ឲ្យគេ មានកូនមិនខុសពីបំណងម៉ាក់ក្មេកគេឡើយ នេះគ្រប់មនុស្សចាស់សុទ្ធតែចង់បានចៅពរចឹងឬ?

« ខ្ញុំថាប្រហែលជាលោកម្ចាស់ជិតបានចៅតូចពរ ហើយណា៎ » មីង Yung

« ម៉េចក៏ Yung ដឹង? » Mr Kim

« ភ្នែកអ្នកប្រុសតូចខ្មៅថ្នាក់នេះប្រហែលជាយប់មិញមិនបានគេងហើយ ខ្ញុំថាអ្នកប្រុសត្រឡប់ទៅសម្រាកនៅសណ្ឋាគារសិនក៏បានដែរណា៎ » Yung និយាយបញ្ឆិតបញ្ឆៀងទាំងញញឹមបែបដឹងពីអ្វីម្យ៉ាងទើបភ្លាម នោះ Tae លើកដៃបិទបាំងក្រោមភ្នែករបស់ខ្លួនឯងថែមទាំងសើចមិនសូវសមចេតនាបន្លប់មនុស្សចាស់គ្រប់គ្នាទៀតផង ។

« យប់មិញខ្ញុំគេងតើសគ្រាន់តែគេងបានតិចប៉ុណ្ណោះក៏អាចធ្វើឲ្យភ្នែកដែរហ្អេ៎ ចំមែន!! » Tae ព្យាយាមបិទបាំងហើយក៏លួចក្នាញ់ Jungkook ដែលឈរ សើចមិនជួយនិយាយគេសោះ ។

« ប៉ាមើលមកខ្ញុំបែបហ្នឹងធ្វើអី? » គេសួរទៅរាងចំណាស់ដែលសម្លឹងមកគេទាំងញញឹមដូចដឹងរឿងអ្វី ពេលងាកទៅម្ខាងទៀតក៏ឃើញមនុស្សរបស់លោក ប៉ាមើលមកគេដោយក្រសែរភ្នែកបែបនោះដូចគ្នា ។

« អា៎វ ពូDun មីងYung ក៏ចឹងដែរ ម៉េចក៏នាំគ្នាមើល មកខ្ញុំចឹង? » Tae ជ្រួញចិញ្ចើមសួរ មិនយល់ទេ នៅសុខៗក៏នាំគ្នាទៅជាចឹងអស់ទៅ ។

« មុខអ្នកប្រុសតូចឡើងក្រហមហើយណា៎ » ពូDun ហារឡើងធ្វើឲ្យរាងតូចចាប់អារម្មណ៍ថាមុខខ្លួនឯងកំពុងឡើងកម្ដៅភាយៗឬមួយក៏វាក្រហមពិតមែន?

« ពិត...ពិតមែនហ្អ៎? ហាសហា ប្រហែលជាម៉ាស៊ីនត្រជាក់បន្ទប់នេះខូចហើយ យ៉ាប់មែនទែន!! ហាសហាស » Tae សើចខ្លាំងៗធ្វើជាលើកដៃបក់មុខខ្លួនឯងហើយដើរចេញពីបន្ទប់គេចពីគ្រប់គ្នាភ្លាមធ្វើឲ្យពួកគេអស់សំណើចមិនស្ទើរទេ ។

« នេះខ្ញុំដាក់ដល់១៨អង្សារសេហើយនៅក្ដៅទៀត? ខ្ញុំដាក់ស្ទើរពេកមែនទេ Yung? » Dun អេះក្បាលសួរទៅអ្នកដែលមានអាយុស្មើរគ្នា ។

« នេះលោកមើលមិនដឹងទេហ្អីថាអ្នកប្រុសតូចណា៎ គាត់អៀន » លឺ Yung ប្រាប់ទើបនាយងក់ក្បាលយល់ ។

« ប្រពន្ធ Jung នេះពូកែអៀនមែនហើយ » Mr Kim

« តែក៏គួរឲ្យស្រឡាញ់ណាស់ដែរលោកប៉ា » Jungkook ពោលទាំងសើចតិចៗក្នាញ់ជាមួយចរិតរបស់ប្រពន្ធ ។

« ឆាប់ទៅតាមទៅ តិចលោគេក្ដៅពេកចូលទៅពួនក្នុងទូទឹកកក » Mr Kim

« អ៊ីចឹងចាំខ្ញុំមកមើលលោកប៉ាទៀត ជម្រាបលា » រាងក្រាសលារួចទើបរហ័សទៅតាមរកប្រពន្ធមិនចឹងខ្លាចដូចប៉ាក្មេកនិយាយ រត់ចូលក្នុងទូទឹកកកបាត់ ស្ដាយប្រពន្ធមួយទទេរ ។

Skip៚

« វ៉ា...!!! » សម្លេងបន្លឺឡើងបែបភ្ញាក់ផ្អើលរបស់ក្មេងតូចដោយក្ដីរំភើបព្រោះ Jungkook នាំគេឡើងមកលើអគារខ្ពស់បំផុតរបស់ញូវយ៉កអាចឲ្យគេបានឃើញច្បាស់ពីភាពស្រស់ស្អាតនៃទីក្រុងស៊ីវីល័យ មួយនេះ អ្វីៗក៏ទំនើបគួរឲ្យទាក់ភ្នែកជាពិសេសបណ្ដុំ អគារសេដ្ឋកិច្ចខ្ពស់សន្លឹមឈរបង្អួតភ្នែកគេឲ្យមើល មិនចេះឆ្អែតនោះឡើយ ។

« យ៉ាងម៉េចដែរស្អាតទេ? » រាងក្រាសសួរស្រប ពេលលូកដៃអោបចង្កេះតូចពីក្រោយហើយដាក់ ចង្ការលើស្មារគេ ។

« ធ្លាប់តែឃើញក្នុងអ៊ីនធើណិតឃើញថាស្អាតហើយតែពេលឃើញពិតចឹងស្អាតលើសពីការគិតទៅទៀត បងដឹងទេ? អូនប៉ងចង់មកកន្លែងនេះយូរណាស់ ហើយ » Tae និយាយហើយស្ញេញដាក់លោកប្ដីទាំងមិនដឹងខ្លួនតែមានដឹងទេថាភាពមិនដឹងខ្យល់អី របស់គេនេះហើយជាមន្តស្នេហ៍ទាក់ទាញចិត្ត Jungkook ជាពិសេសនោះ ។

« បើចឹងអូនសប្បាយចិត្តទេ? » Jungkook

« ហិហិសប្បាយណាស់ » Tae

« បើបងធ្វើឲ្យអូនសប្បាយ បែបនេះគួរតែឲ្យរង្វាន់បងខ្លះហើយ » លឺប្ដីពោលដូច្នេះធ្វើឲ្យរាងតូចបង្វិលខ្លួនមកឈរចំពោះមុខនាយវិញ ។

« បងចង់បានរង្វាន់អី? » Tae សួរទើប Jungkook លើកដៃអោបចង្កេះរាងតូចមកផ្អឹបនឹងខ្លួនស្ងាត់មួយ សន្ទុះទើបដាច់ចិត្តបន្លឺប្រយោគឡើង ។

« បងចង់បានកូន » សម្ដីជាមួយទឹកមុខប្រាកដប្រជា របស់នាយហាក់បីដូចជាធ្វើឲ្យរាងតូចប្រែទឹកមុខមួយរំពេច ខ្លួនក៏នៅស្ងៀមទ្រឹងភ្លាម ក្រែង Jungkook ថាមិនទាន់ចង់បានកូននោះអីតែហេតុអីពេលនេះនាយផ្លាស់ប្ដូរចិត្តទៅវិញ?

To be continued.....🍰🍧

Olvasás folytatása

You'll Also Like

240K 6K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
391K 24.1K 48
Jungkook: ស្នេហាយើងកើតចេញពីការយកចិត្តទុករបស់អូនមកលើបង បងស្រលាញ់អូន Kim Taehyung ធ្វើជាកែវភ្នែករបស់បងរហូតណា Taehyung: អរគុណបងដែលមិនក្បត់ទំនុកចិត្តខ្ញ...
4.9K 437 6
តើខុសខ្លាំងណាស់មែនទេគ្រាន់តែយើងស្រលាញ់គ្នាហេតុអ្វីព្រហ្មលិខិតកំរិតអោយស្នេហាពួកយើងទៅជាបែបនេះ): short novel/ Jeon jugkook X Kim taehyung jugkook Top T...
137K 6.9K 42
ស្នេហារវាងកម្លេាះតូចអាយុវ័យ19ឆ្នាំ ដែលបានរៀបការជាមួយនិងម៉ាហ្វៀរដ៏មានអំណាចប្រចាំប្រទេស នាយគឺ ចន ជុងហ្គុក ពួកគេមាននាមជាគូរដណ្តឹងនិងគ្នាតាំងពីតូចៗមកម្ល...