ភាគទី៦: រឿងយើង ឯងកុុំចេះមកពាក់ព័ន្ធ!

En başından başla
                                    

« ឆ្កួតបំផុត!! ខ្ញុំលែងចង់ជួបមុខលោកហើយ លោកទៅណាក៏ទៅៗ ឥវ៉ាន់នេះខ្ងុំចេះចាត់ចែងខ្លួនឯងហើយ! » ជីមីន ថាឪ្យនាយសង្ហា មាត់រឹងមិនទទួលយកជំនួយពីនាយ ក៏ជំនះយួរអីវ៉ាន់ទាំងអស់ទៅបន្ត

« ហ្ហឹសៗ! »យ៉ុនហ្គី ឈរហួសចិត្តទាំងអស់សំណើច នឹងជីមីន មើលទៅគេពិតជាវេតនាណាស់
នាយមិនគិតយូរកដើរយ៉ាងសង្ហាទៅតាមជីមីនរួចក៏ កញ្ឆក់អីវ៉ាន់ពីដៃនាយតូចទាំងអស់កាន់ជំនួសគេវិញ ហើយក៏ដើរចេញទៅមុនជីមីន!

« លោកនេះ!! »ជីមីន ក្រវីក្បាលបែបហួសចិត្តបន្តិច ក៏កំពុងគិតៗដែរថានាយជាមនុស្សដែរចិត្តល្អគ្រាន់បើ!

      ក្រលេកមកមើល រាងតូចថេហីុឯណេះវិញ កំពុងតែអង្គុយនៅក្នុងតាក់ស៊ី ទាំងទឹកមុខស្អុយប៉ែរ! ភ្លាមនោះដែរ អ្នកបើកតាក់ស៊ីក៏ងាកទៅរាងតូច÷

« អាល្អិតកើតអីមែនទេ? ខ្ងុំឃើញឯង បង្ហាញទឹកមុខស្អុយៗនេះតាំងតែពីឡើងឡានមកម្លេស»អ៊ុំប្រុស អ្នកបើកតាក់ស៊ី

« ខ្ញុំមិនអីទេលោកអ៊ុំ គ្រាន់តែមិនសូវសប្បាយចិត្ត ឪ្យតែចេញមកក្រៅផ្ទះពេលណា រឿងពេលនឹង មិនថាធំមិនថាតូចទេស! » ថេហីុ ឪនមុខចុះបន្តិច ក៏ងើបមុខងាកទៅមើល តាមដងផ្លូវខាងឆ្វេង ទាំងតឹងតែង!

« ហ្ហឺយ~អាល្អិត កុំពិបាកចិត្តមិនសប្បាយអី មនុស្សយើងកើតមក ក៏សម្រាប់តែដោះស្រាយបញ្ហា តែត្រូវចាំថា បើជីវិតគ្មានបញ្ហា ជីវិតក៏គ្មានន័យដែរ! »លោកអ៊ុំអ្នកបើកតាក់សីុ

« បាទ! លោកអ៊ុំ »ថេហីុ ញញឹមស្រាល នឹងចងចាំពាក្យសម្តីរបស់លោកអ៊ុំុទុក គាត់និយាយត្រូវហើយ បើលើលោកនេះគ្មានបញ្ហា មនុស្សច្បាស់រស់អត់ន័យហើយ ព្រោះតែមានបញ្ហាទើបបានបង្រៀនមនុស្សឲ្យស្គាល់គ្រប់យ៉ាង ចេះគ្រប់សព្វ!!

     10នាទីក្រោយ...ថេហីុក៏បានមកដល់ មុខច្រកចូលនៃផ្សារទំនើប នាយតូចហុកលុយឪ្យលោកអ៊ុំតាក់សីុ មុននឹងអរគុណហើយលាគាត់ចុះពីឡាន ចូលក្នុងផ្សារទំនើប!! ហើយកំឡុងពេលនោះ នាយរ៉េនដែរចេញមកពីណាក៏មិនដឹង ដើរតម្រង់មករករាងតូច!

« មករកខ្ញុំធ្វើអ្វី?? »មិនឪ្យរ៉េននិយាយអីទាន់ ថេហីុក៏សួរមុន

💐គ្រងបេះដូង♡CEOសង្ហា✨Hikayelerin yaşadığı yer. Şimdi keşfedin